ខេត្តមណ្ឌលគិរី៖ នាថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ នៅសាលាស្រុកកែវសីមា បានបើកសិក្ខាសាលាផ្សព្វផ្សាយ ការត្រួតពិនិត្យផ្ទៀងផ្ទាត់ជញ្ជីងថ្លឹងរថយន្ត ដល់បណ្តាអាជីវករទទួលទិញដំឡូងមី ដែលពិធីនេះមានការអញ្ជើញចូលរួមពីលោក វ៉ាន់ ចាន់រ៉ាត់ អនុប្រធាននាយកដ្ឋាននីត្យានុកូលមាត្រាសាស្ត្រនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ លោក សុខ ប៊ុនធឿន អនុប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តមណ្ឌលគិរី...
ព្រះវិហារ៖ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានដឹកនាំគណៈប្រតិភូនាំយកអំណោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងចុះសួរសុខទុក្ខវីរកងទ័ពជួរមុខដែលបានរងរបួស ក្នុងការបំពេញបេសកកម្មការពារបូរណភាពទឹកដី និងកំពុងសម្រាកព្យាបាលនៅមណ្ឌលសុខភាពគូលែន និងមន្ទីរពេទ្យបង្អែក ១៦មករា ខេត្តព្រះវិហារ។ នេះគឺជាការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី...
បរទេស៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បានលើកឡើងថា ក្នុងនាមជាមិត្តភ័ក្តិ និងជាអ្នកជិតខាងដ៏ជិតស្និទ្ធរបស់ប្រទេសទាំងពីរ ចិនមានក្តីសោមនស្សរីករាយចំពោះការបន្តអនុវត្តបទឈប់បាញ់រវាងកម្ពុជា និងថៃ និងការបញ្ជូនទាហានកម្ពុជា ១៨ នាក់ត្រឡប់មកប្រទេសខ្លួនវិញដោយសុវត្ថិភាព។ តាមរយៈទំព័រហ្វេសប៊ុករបស់លោក Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា , លោក Lin Jian បានបន្តទៀតថា...
ពោធិ៍សាត់៖ ដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ នៅថ្ងៃអង្គារ៍ ៣រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដឹកនាំដោយលោកវរសេនីយ៍ទោ ឃន សុខា នាយការិយាល័យ...
ពោធិ៍សាត់៖ ក្រោមការផ្តួចផ្តើម របស់លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ និងព្រះតេជគុណ ឥន្ទត្ថេរោ នៅ សុគន្ធថៃ ព្រះចៅអធិការវត្តហង្សាបីតិ (ហៅវត្តព្រែកស្តី) ព្រមទាំងលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់, មូលនិធិសាងសង់អគារពហុព្យាបាល និងសង្គ្រោះបន្ទាន់ នៃមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់...
ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឃាត់ខ្លួនជនជាតិកូរ៉េខាងត្បូងចំនួន ៣២នាក់ ដែលបានប្រព្រឹត្តបទល្មើសឆបោកអនឡាញ ក្នុងទីតាំង ៤ផ្សេងគ្នា ស្ថិតនៅភូមិសាស្រ្តបុរីប៉េងហួតបឹងស្នោរ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា ប្រតិបត្តិការនេះ ធ្វើឡើងដោយមានការអនុញ្ញាតពី នាយឧត្តមសេនីយ៍ ស ថេត...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃនៃរាជរដ្ឋាភិបាលកម្ពុជា ប្រឆាំងដាច់ខាតចំពោះការវាយកម្ទេចសំណង់ស៊ីវិលរបស់ប្រជាពលរដ្ឋខ្មែរនៅខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ពីសំណាក់កងកម្លាំងប្រដាប់អាវុធថៃ ។ លោកទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានឲ្យដឹងថា ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា ប្រឆាំងដាច់ខាតចំពោះការវាយកម្ទេចសំណង់ស៊ីវិល ដោយកងកម្លាំងប្រដាប់អាវុធថៃ ផ្ទុយស្រឡះពីវឌ្ឍនភាពដែលសម្រេចបាន ដោយគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែន ជាពិសេសនៅកំណាត់ខ្សែព្រំដែន ត្រង់បង្គោលព្រំដែនលេខ៥២-៥៩ និងលេខ៤២-៤៧ ។ អ្នកនាំពាក្យរងបន្តថា “ការណ៍នេះបង្កការព្រួយបារម្ភជាខ្លាំងថា ប្រទេសថៃបានកំពុងព្យាយាមធ្វើឱ្យខូចដល់កិច្ចប្រឹងប្រែងកំណត់ខ័ណ្ឌសីមាព្រំដែន...
បរទេស៖ អនុប្រធានាធិបតីអាមេរិក លោក JD Vance កាលពីថ្ងៃចន្ទ បានបញ្ជាក់ថា ផ្ទះរបស់លោកនៅទីក្រុង Midwestern នៃរដ្ឋ Ohio ត្រូវបានវាយប្រហារ ដោយកត់សម្គាល់ថា លោកមិននៅផ្ទះនោះទេនៅពេលឧបទ្ទវហេតុបានកើតឡើង។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា លោក Vance...
បរទេស៖ នាយករដ្ឋមន្ត្រីដាណឺម៉ាក លោកស្រី Mette Frederiksen បាននិយាយកាលពីថ្ងៃចន្ទថា “ប្រសិនបើសហរដ្ឋអាមេរិកវាយប្រហារប្រទេសណាតូមួយផ្សេងទៀត អ្វីគ្រប់យ៉ាងនឹងបញ្ឈប់” ។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ដាណឺម៉ាក DR នាយករដ្ឋមន្ត្រីដាណឺម៉ាកបានធ្វើការកត់សម្គាល់ជាការឆ្លើយតបទៅនឹងសំណួរមួយថាតើវាមានន័យយ៉ាងណាប្រសិនបើសហរដ្ឋអាមេរិកត្រូវប្រើកម្លាំងប្រឆាំងនឹងសមាជិកណាតូផ្សេងទៀត។ លោកស្រី Frederiksen ក៏បានកាត់បន្ថយការអត្ថាធិប្បាយជាថ្មីរបស់ប្រធានាធិបតីអាមេរិក Donald...
ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ចេញសេចក្ដីប្រកាសបដិសេធ ការផ្សាយរបស់ កាសែត Khaosod English ថា “ទាហានជើងទឹកថៃរឹបអូសឃ្លាំងសព្វាវុធកម្ពុជាក្នុងអគារកាស៊ីណូថ្មដា” ខណៈការពិត គឺជា “ប៉ុស្តិ៍នគរបាលការពារព្រំដែនគោក” ក្នុងដែនអធិបតេយ្យកម្ពុជា៕