តេអេរ៉ង់៖ កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បានសន្យាថានឹង «ឆ្លើយតបយ៉ាងធ្ងន់ធ្ងរ» ចំពោះអ៊ីស្រាអែល ជុំវិញការធ្វើឃាតមេបញ្ជាការជាន់ខ្ពស់របស់ក្រុមហេសបូឡា លោក Haytham Ali Tabtabai នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើសារព័ត៌មានផ្លូវការរបស់ខ្លួន គឺ Sepah News ក្រុម IRGC បានថ្កោលទោស «ឧក្រិដ្ឋកម្មឃោរឃៅ» របស់អ៊ីស្រាអែល ដោយថាលោក...
បរទេស៖ មន្ត្រីយោធាបាននិយាយថា យន្តហោះគ្មានមនុស្សបើក MQ-9 Reaper របស់កងទ័ពអាកាសសហរដ្ឋអាមេរិក បានធ្លាក់ចូលទៅក្នុងដែនទឹកនៃឆ្នេរសមុទ្រភាគខាងលិចរបស់ប្រទេសកូរ៉េខាងត្បូងកាលពីថ្ងៃចន្ទ ខណៈដែលយន្តហោះកំពុងបំពេញបេសកកម្មតាមទម្លាប់។ យោងតាមសារព័ត៌មាន Yonhap News ចេញផ្សាយនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឱ្យដឹងថា យោងតាមក្រុមមន្ត្រីបាននិយាយថា យន្តហោះគ្មានមនុស្សបើកបានធ្លាក់នៅជិតកោះ Maldo-ri នៃទីក្រុង Gunsan ភាគខាងលិចប្រហែល ១៨០...
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានសង្ឃឹមថា រដ្ឋាភិបាលនៃប្រទេសកូរ៉េ នឹងបន្តផ្ដល់ជំនួយឯកសណ្ឋានការពារសារធាតុគីមីបន្ថែមទៀត ខណៈកងកម្លាំងនគរបាលកម្ពុជា នៅមានការខ្វះខាតឯកសណ្ឋានការពារសារធាតុគីមីនេះច្រើន ក្នុងកិច្ចអន្តរាគមន៍បាញ់ពន្លត់អគ្គិភ័យ។ ការលើកឡើងរបស់ នាយឧត្តមសេនីយ៍ ស ថេត នាឱកាសអញ្ជើញជាអធិបតីក្នុងពិធីទទួលរថយន្តពន្លត់អគ្គិភ័យចំនួន ៥គ្រឿង រថយន្តសង្រ្គោះបន្ទាន់ចំនួន ២គ្រឿង ឯកសណ្ឋានពន្លត់អគ្គិភ័យ ១០០ឈុត...
ភ្នំពេញ៖ គិតត្រឹមខែតុលា ឆ្នាំ២០២៥ សហគ្រាសនៅកម្ពុជាកើនឡើងជាង ៤ម៉ឺន ខណៈវិស័យកាត់ដេរកើនឡើងដល់ ១៨១០ រោងចក្រសហគ្រាស ដែលបានផ្តល់ឱកាសការងារដល់កម្មករនិយោជិតប្រមាណជាង ២លានកន្លែង។ នេះបើតាមការបញ្ជាក់ពី លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ អ្នកនាំពាក្យដដែលរូបនេះ គូសបញ្ជាក់ថា កំណើននៃរោងចក្រសហគ្រាសនេះបង្ហាញពីភាពល្អប្រសើរនៃវិស័យការងារ និងសេចក្តីទុកចិត្តរបស់អ្នកវិនិយោគមកលើរាជរដ្ឋាភិបាលកម្ពុជា។ លោក ស៊ុន...
បរទេស៖ ជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ American Airlines ដែលធ្វើដំណើរពីរដ្ឋ Florida ទៅកាន់រដ្ឋ Arizona ត្រូវបង្ខំចិត្តចុះចតជាបន្ទាន់ក្នុងទីក្រុង Houston បន្ទាប់ពីសមាជិកនាវិកបានធុំក្លិនដ៏ចម្លែកមួយបានភាយពេញកាប៊ីនរបស់យន្តហោះ និងបានបណ្តាលមនុស្សជាច្រើនមានអាការៈមិនស្រួលខ្លួន នៅកណ្តាលអាកាស។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឱ្យដឹងថា Simple Flying...
ប៉េកាំង៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានថា ចិន និងសហរដ្ឋអាមេរិក គួរតែរក្សាសន្ទុះនៃទំនាក់ទំនង និងបន្តឆ្ពោះទៅមុខក្នុងទិសដៅត្រឹមត្រូវ ដោយផ្អែកលើសមភាព ការគោរព និងផលប្រយោជន៍ទៅវិញទៅមក។ លោក បានធ្វើការកត់សម្គាល់នេះ ខណៈពេលកំពុងនិយាយជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ តាមទូរស័ព្ទ។ លោក ស៊ី...
សៅប៉ូឡូ៖ ប្រធានាធិបតីប្រេស៊ីល លោក Luiz Inacio Lula da Silva បានឲ្យដឹងថា លោកមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីការដាក់ពង្រាយយោធារបស់សហរដ្ឋអាមេរិកនៅសមុទ្រការីប៊ីន ហើយមានគម្រោងនិយាយជាមួយសមភាគីអាមេរិករបស់លោក គឺលោក Dដូណាល់ ត្រាំ ដើម្បីការពារជម្លោះជាមួយប្រទេសវេណេស៊ុយអេឡា។ លោក Lula បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយប្រេស៊ីលបន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូលក្រុមប្រទេស G20 នៅទីក្រុង Johannesburg ប្រទេសអាហ្វ្រិកខាងត្បូងថា...
បរទេស៖ ប្រធានាធិបតីអាមេរិកលោក Donald Trump បាននិយាយកាលពីថ្ងៃចន្ទថា លោកបានទទួលយកការអញ្ជើញរបស់មេដឹកនាំចិន Xi Jinping ដើម្បីទៅបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំងក្នុងខែមេសា ហើយថាលោកបានតបការអញ្ជើញលោក Xi វិញ សម្រាប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសហរដ្ឋអាមេរិកនៅឆ្នាំក្រោយ។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឱ្យដឹងថា លោក Trump បានធ្វើសេចក្តីប្រកាសបន្ទាប់ពីលោកបាននិយាយជាមួយលោក...
បរទេស៖ វេណេហ្ស៊ុយអេឡាបានចាត់ទុកការចុះបញ្ជីក្រុម Cartel de los Soles របស់សហរដ្ឋអាមេរិកជាក្រុមភេរវករថា ជា “ការកុហកដ៏គួរឱ្យអស់សំណើច” ក្នុងគោលបំណងត្រួសត្រាយផ្លូវសម្រាប់ទីក្រុងវ៉ាស៊ីនតោនដើម្បីបង្កើនសម្ពាធលើប្រទេសវេណេហ្ស៊ុយអេឡា។ យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយកាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឱ្យដឹងថា ក្រសួងការបរទេសវ៉េណេស៊ុយអេឡាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃនេះថា “វ៉េណេស៊ុយអេឡា បដិសេធយ៉ាងដាច់អហង្ការ ច្បាស់លាស់ និងជាដាច់ខាតនូវការកុហកថ្មី...
ភ្នំពេញ ៖ អាជ្ញាធរមីនកម្ពុជា នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ បានចេញសេចក្តីថ្លែងការណ៍សម្តែងនូវការសោកស្តាយចំពោះការចោទប្រកាន់គ្មានមូលដ្ឋានរបស់ថៃ តាមប្រព័ន្ធផ្សព្វផ្សាយថា កម្ពុជា បានដាក់មិនថ្មី នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ហើយកម្ពុជា ក៏បានបដិសេធដាច់ខាតចំពោះរាល់ការចោទប្រកាន់ណាមួយពីភាគីថៃ។ អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន (អាជ្ញាធរមីន) បានកត់សម្គាល់នូវការចែកចាយនៅក្នុងប្រព័ន្ធផ្សព្វផ្សាយថៃ ពាក់ព័ន្ធនឹងការចោទប្រកាន់គ្មានការពិតមកលើកម្ពុជា ថាបានដាក់មិនថ្មីនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ ការចោទប្រកាន់ទាំងនេះ ជាថ្មីម្តងទៀត ត្រូវបាន...