បរទេស៖ ទីភ្នាក់ងារច៊ិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានប្រកាសក្នុងការផ្តល់តំណែងឧបនាយករដ្ឋមន្ត្រីទីមួយ Mykhailo Fedorov ទៅជារដ្ឋមន្ត្រីការពារជាតិថ្មីជំនួសលោក Denys Shmyhal ។ លោកZelensky បាននិយាយនៅក្នុងសុន្ទរកថាកាលពីល្ងាចថ្ងៃសុក្រម្សិលមិញ៖ខ្ញុំបានសម្រេចចិត្តផ្លាស់ប្តូរទម្រង់នៃការងាររបស់ក្រសួងការពារជាតិអ៊ុយក្រែន។ ខ្ញុំបានស្នើឱ្យលោក Mykhailo Fedorov ក្លាយជារដ្ឋមន្ត្រីការពារជាតិថ្មីរបស់អ៊ុយក្រែនជំនួសវិញ។ លោកបានកត់សម្គាល់ថាលោក Fedorov មានការចូលរួមយ៉ាងជ្រាលជ្រៅនៅក្នុងបញ្ហាដែលទាក់ទងនឹងយន្តហោះគ្មានមនុស្សបើក ហើយបាននិងកំពុងធ្វើការយ៉ាងមានប្រសិទ្ធភាពលើការធ្វើឌីជីថលនៃសេវាកម្ម និងដំណើរការរបស់រដ្ឋាភិបាល។...
ភ្នំពេញ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានផ្ដាំផ្ញើដល់វីរៈកងទ័ពទាំង ១៨រូប ពេលត្រឡប់ទៅអង្គភាពវិញ ត្រូវខិតខំប្រឹងប្រែងដើម្បីការពារជាតិមាតុភូមិ ក៏ដូចជាសាមគ្គីភាពផ្ទៃក្នុងឱ្យបានរឹងមាំ ដើម្បីផលប្រយោជន៍ជាតិ។ ក្នុងជំនួប សំណោះសំណាល និងសួរសុខទុក្ខវីរៈកងទ័ពកម្ពុជាទាំង ១៨រូប ដែលបាននិវត្តន៍មកដល់មាតុប្រទេសវិញ បន្ទាប់ពីជាប់នៅប្រទេសថៃអស់រយៈពេល ១៥៥ ថ្ងៃ នារសៀលថ្ងៃទី០២ ខែមករា ឆ្នាំ២០២៦...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអាមេរិក លោក Donald Trump បានបង្ហើបថា លោកពិតជាបានប្រើប្រាស់ថ្នាំអាស្ពីរីន លើសពីកម្រិតដែលបានណែនាំប្រចាំថ្ងៃ ហើយបានស្តីបន្ទោសថ្នាំដែលនាំឱ្យ មានស្នាមជាំនៅលើដៃ ដែលវាបែរជាបានបង្កឱ្យមានការសង្ស័យ នៅលើប្រព័ន្ធផ្សព្វផ្សាយអាមេរិកក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។ លោកបានធ្វើការអត្ថាធិប្បាយនេះក្នុងបទសម្ភាសន៍ជាមួយកាសែត Wall Street Journal ដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍។ លោក Trump បាននិយាយថា៖ពួកគេនិយាយថាថ្នាំអាស្ពីរីនល្អសម្រាប់ជួយដល់សំពាធឈាម...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ក្រសួងការពារជាតិរុស្សីបាននិយាយថា យោធារុស្ស៊ីបានបើកការវាយប្រហារទ្រង់ទ្រាយធំមួយ និងជាក្រុមចំនួន៦ ប្រឆាំងនឹងកន្លែងផលិតយន្តហោះគ្មានមនុស្សបើក ហេដ្ឋារចនាសម្ព័ន្ធថាមពល និងគោលដៅទាក់ទងនឹងយោធាផ្សេងទៀតនៅក្នុងប្រទេសអ៊ុយក្រែន ក្នុងរយៈពេលមួយសប្តាហ៍កន្លងមកនេះ។ សេចក្តីថ្លែងការណ៍របស់ក្រសួងដដែលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រថា ការទម្លាក់គ្រាប់បែកនេះគឺដើម្បីឆ្លើយតបទៅនឹងការវាយប្រហារភេរវកម្មរបស់អ៊ុយក្រែនលើគោលដៅជនស៊ីវិលនៅក្នុងប្រទេសរុស្ស៊ីនាពេលកន្លងមក។ ក្នុងនោះក្រសួងបានបន្ថែមថា គ្រាប់បែកដែលមានភាពជាក់លាក់ខ្ពស់ រួមទាំងមីស៊ីលល្បឿនលឿន Kinzhal ត្រូវបានប្រើប្រាស់ក្នុងអំឡុងពេលនៃការវាយប្រហារនេះផងដែរ។ សេចក្តីថ្លែងការណ៍បានអានថា គោលដៅនៃការវាយប្រហាររបស់រុស្ស៊ី រួមមានកន្លែងផលិតយន្តហោះគ្មានមនុស្សបើករយៈចម្ងាយឆ្ងាយរបស់អ៊ុយក្រែន និងទីតាំងដែលពួកគេកំពុងដាក់ឱ្យដំណើរការជាច្រើនផ្សេងទៀត។ គួរឲ្យដឹងដែរថាសហគ្រាសផ្សេងទៀតនៃបរិវេណឧស្សាហកម្មការពារជាតិរបស់ប្រទេស...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឲ្យដឹងថា រដ្ឋបាលរបស់លោកកំពុងដកឆ្មាំជាតិចេញពីទីក្រុង Chicago, Los Angeles និង Portland រយៈពេលពីរបីថ្ងៃបន្ទាប់ពីតុលាការកំពូលអាមេរិក បានសម្រេចប្រឆាំងនឹងរដ្ឋបាលអាមេរិក នេះនេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក ត្រាំ បានឲ្យដឹងនៅលើបណ្ដាញ Truth Social របស់លោកថា “យើងកំពុងដកឆ្មាំជាតិចេញពីទីក្រុង...
បរទេស៖ ប្រធានាធិបតីចិនលោក Xi Jinping នឹងទទួលប្រធានាធិបតីកូរ៉េខាងត្បូងលោក Lee Jae Myung ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋដែលចាប់ផ្តើមនៅថ្ងៃអាទិត្យនេះ ដែលជាសញ្ញាបង្ហាញពីចេតនារបស់ទីក្រុងប៉េកាំងក្នុងការពង្រឹងទំនាក់ទំនងជាមួយទីក្រុងសេអ៊ូល ចំពេលមានទំនាក់ទំនងដ៏តានតឹងជាមួយប្រទេសជប៉ុនជុំវិញកោះតៃវ៉ាន់។ យោងតាមសារព័ត៌មាន The Japan Times ចេញផ្សាយនៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា ក្រុមអ្នកវិភាគបាននិយាយថា ដំណើរទស្សនកិច្ចនេះគឺជាជំនួបលើកទីពីររវាងលោក Xi...
ភ្នំពេញ៖ ក្រុមសហជីពនៅកម្ពុជា បានអបអរសាទរចំពោះប្រាក់ឈ្នួលថ្មីរបស់កម្មករ-និយោជិត ផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូបចំនួន ២១០ដុល្លារ ក្នុងឆ្នាំ២០២៦ ដែលអនុវត្តចាប់ពីខែមករានេះតទៅ ហើយក្រៅពីប្រាក់ឈ្នួលពួកគាត់ក៏ទទួលបានអត្ថប្រយោជន៍ជាច្រើនទៀត។ លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា បានមានប្រសាសន៍នៅថ្ងៃទី២ ខែមករានេះថា នៅក្នុងឆ្នាំ២០២៦នេះ ក្នុងនាមជាសហជីព លោកពិតជាសប្បាយរីករាយ និងចូលរួមអបអរសាទរចំពោះការដំឡើងប្រាក់ឈ្នួលជូនបងប្អូនកម្មករ-និយោជិតចំនួន...
ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្ដីណែនាំជូនដល់ម្ចាស់ ឬនាយកសហគ្រាស ក្រុមហ៊ុន រោងចក្រ ស្ដីពី ការអនុវត្តប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប ក្នុងឆ្នាំ២០២៦។ សេចក្ដីណែនាំដែលផ្សព្វផ្សាយនៅថ្ងៃនេះ បានឱ្យដឹងថា យោងតាមច្បាប់ ស្តីពី ការងារ ច្បាប់ ស្តីពី ប្រាក់ឈ្នួលអប្បបរមា...
ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងអប់រំ លោកស្រី ឃួន វិច្ឆិកា បានថ្លែងថា ទោះបីជាសាលារៀនមូយចំនួននៅតាមបណ្តោយព្រំដែន បានបើកដំណើរការឲ្យសិស្សានុសិស្សចូលរៀនឡើងវិញយ៉ាងណាក៏ដោយ ប៉ុន្តែក្រសួង នៅតែបន្តសហការជាមួយអាជ្ញាធរពាក់ព័ន្ធ នៅតាមមូលដ្ឋានដើម្បីពិនិត្យស្ថានភាពសាលាក៏ដូចជាអាវុធមិនទាន់ផ្ទុះ ដើម្បីគូតគូរពីសុវត្ថិភាពជាចម្បង ។ លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនាថ្ងៃ២ មករាថា រហូតមកដល់ថ្ងៃ២ មករា...
បរទេស៖ សហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍ បានជំរុញឱ្យប្រទេសចិនបញ្ឈប់សម្ពាធយោធាលើកោះតៃវ៉ាន់ ប៉ុន្មានថ្ងៃបន្ទាប់ពីប្រទេសជប៉ុន និងបណ្តាប្រទេសលោកខាងលិចបានសម្តែងការព្រួយបារម្ភចំពោះការបង្កើនភាពតានតឹងនៅក្នុងច្រកសមុទ្រតៃវ៉ាន់ បន្ទាប់ពីសមយុទ្ធយោធាទ្រង់ទ្រាយធំរយៈពេលពីរថ្ងៃនៅជុំវិញកោះប្រជាធិបតេយ្យមួយនេះ។ យោងតាមសារព័ត៌មាន The Japan Times ចេញផ្សាយនៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា អ្នកនាំពាក្យក្រសួងការបរទេសលោក Thomas Pigott បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “សកម្មភាពយោធា និងវោហាសាស្ត្ររបស់ចិនចំពោះកោះតៃវ៉ាន់ និងតំបន់ផ្សេងទៀត បានបង្កើនភាពតានតឹងដោយមិនចាំបាច់”...