បន្ទាយមានជ័យ ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោក ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត និងលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់តំណែងស្នងការថ្មី នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។ លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ត្រូវបានតែងតាំងជា ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យថ្មី...
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួនៅថ្ងៃនេះ បានសរសេរថា អ្នកនាំពាក្យអង្គការសហប្រជាជាតិ បានធ្វើការព្រមានថា កង្វះខាតប្រេងឥន្ធនៈ នៅក្នុងប្រទេសគុយបាបានបង្កឱ្យមានវិបត្តិមនុស្សធម៌ ជាមួយនឹងប្រព័ន្ធសុខភាព របស់ប្រទេសកោះនេះឈាន ទៅដល់ចំណុចអាក្រក់មួយ។ លោក Stephane Dujarric ប្រធានអ្នកនាំពាក្យ សម្រាប់អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បាននិយាយថា៖ យើងនៅតែមានការ ព្រួយបារម្ភយ៉ាងខ្លាំង អំពីស្ថានភាពកាន់តែយ៉ាប់យ៉ឺន...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyed Abbas Araghchi និងសមភាគីអេហ្ស៊ីប លោក Badr Abdelatty បាននិយាយកាលពីថ្ងៃអង្គារ អំពីការវិវត្តន៍ចុងក្រោយបង្អស់ នៅក្នុងតំបន់អាស៊ីខាងលិច ដោយសង្កត់ធ្ងន់ទាំងកង្វល់សន្តិសុខ និងកិច្ចខិតខំប្រឹងប្រែងការទូត។ នៅក្នុងការហៅទូរស័ព្ទ មួយជាមួយគ្នា លោក Araghchi...
តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyed Abbas Araghchi បានឧ្យដឹងថា ប្រទេសនេះ នឹងមានអ្វីដែលជាការភ្ញាក់ផ្អើល ជាច្រើនកំពុងរង់ចាំ សម្រាប់សហរដ្ឋអាមេរិក។ លោកបានធ្វើការកត់សម្គាល់នេះ នៅក្នុងការបង្ហោះមួយនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ខណៈដែលបានបញ្ជាក់ពីការ ត្រៀមខ្លួនរបស់អ៊ីរ៉ង់សម្រាប់ «ផែនការ» ណាមួយរបស់សហរដ្ឋអាមេរិក។ លោក Araghchi បានចំអកឈ្មោះ «ប្រតិបត្តិការ...
ភ្នំពេញ ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងថា ការរៀបចំព្រឹត្តិការណ៍បុណ្យទន្លេ លើកទី១០ នៅខេត្តក្រចេះ គឺជាឱកាសដ៏សំខាន់ ក្នុងការបង្ហាញសក្តានុពលទេសចរណ៍ តាមដងទន្លេរបស់កម្ពុជា និងជំរុញការទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ ដើម្បីលើកកម្ពស់ ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាននៅខេត្តក្រចេះ ។ ការថ្លែងរបស់លោករដ្ឋមន្ត្រី ហួត ហាក់ ធ្វើឡើងនាថ្ងៃទី១០...
ភ្នំពេញ ៖ ខណៈវិបត្តិប្រេង កំពុងកើតឡើង នៅទូទាំងសកល ដោយសារសង្គ្រាមផ្ទុះឡើង នៅតំបន់មជ្ឈិមបូព៌ា លោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល ដែលមានភារកិច្ចមើលការខុសត្រូវ លើវិស័យ បានអំពាវនាវឲ្យប្រជាពលរដ្ឋ ដែលមិនចាំបាច់ ក្នុងការប្រើប្រាស់ ប្រេងឥន្ទនៈ ត្រូវពន្យារពេលសិន ដើម្បីចូលរួមសន្សំចៃ និងចែករំលែក ទៅពលរដ្ឋផ្សេងទៀត...
ភ្នំពេញ ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា មានជនបរទេស ៧២៤នាក់ខុសច្បាប់ ត្រូវបានបណ្ដេញចេញពីប្រទេសកម្ពុជា។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបញ្ជាក់ថា នៅថ្ងៃទី៧ ដល់ ១០ ខែមីនា ឆ្នាំ២០២៦នេះ អនុវត្តតាមអនុសាសន៍ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ...
កំពង់ស្ពឺ: លោក ស៊ុន មានជ័យ ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្ប: ខេត្តកំពង់ស្ពឺថា ដោយទទួលបានការអនុញ្ញាត ជាគោលការណ៍ពីរដ្ឋបាលខេត្ត ស្តីពី ការប្រណាំងរទេះសាឡីគោលឿន ឆ្នាំ២០២៦ សូមជម្រាបជូនដំណឹង ដល់សាធារណជនឱ្យបានជ្រាបថា មន្ទីរវប្បធម៌ បានសហការជាមួយរដ្ឋបាលខេត្ត និងសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ស្ពឺ។ លោកបានបន្តទៀតថា កម្មវិធីប្រណាំងរទេះសាឡីគោលឿន និងធ្វើឡើង នៅចំណុចដីវាលមួយកន្លែង ស្ថិតតាមបណ្តោយ ផ្លូវជាតិលេខ៤...
ឡុងដ៍៖ តម្លៃប្រេងសកល បានធ្លាក់ចុះក្រោម ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល បន្ទាប់ពីបានកើនឡើង ដល់កម្រិតខ្ពស់បំផុតក្នុង រយៈពេលជិតពីរឆ្នាំ ខណៈដែលក្រុមប្រទេសទាំង៧ (G7) បានបង្ហាញពីការត្រៀម ខ្លួនរួចជាស្រេចក្នុងការបញ្ចេញទុនបម្រុងសង្គ្រោះបន្ទាន់ ចំពេលមានភាពតានតឹង កាន់តែខ្លាំងឡើងនៅមជ្ឈិមបូព៌ា។ ប្រេងឆៅប្រភេទ Brent ដែលជាស្តង់ដារអន្តរជាតិ បានកើនឡើង ដល់ប្រហែល ១១៩.៥ដុល្លារក្នុងមួយបារ៉ែល ក្នុងការជួញដូរក្នុងថ្ងៃ ដែលជាកម្រិតខ្ពស់បំផុត...
យេរូសាឡឹម៖ អ្នកនាំពាក្យយោធា Effie Defrin បានឧ្យដឹងថា យោធាអ៊ីស្រាអែល បានសម្លាប់ទាហាន និងមេបញ្ជាការអ៊ីរ៉ង់ ប្រហែល ១៩០០នាក់ ចាប់តាំងពីការចាប់ផ្តើមនៃជម្លោះ ដោយបន្ថែមថា អ៊ីស្រាអែល មិនបានច្រានចោល ការកំណត់គោលដៅលើមេដឹកនាំកំពូលដែលទើបប្រកាសថ្មីរបស់អ៊ីរ៉ង់នោះទេ។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ លោក Defrin ក៏បានបញ្ជាក់ផងដែរថា មនុស្សទីពីរត្រូវបានសម្លាប់ នៅព្រឹកថ្ងៃចន្ទ នៅក្នុងការវាយប្រហារដោយមីស៊ីល...