ភ្នំពេញ ៖ សកម្មភាពទម្លាក់គ្រាប់បែក របស់យោធាថៃ មកលើដែនអធិបតេយ្យភាពកម្ពុជា បានធ្វើឲ្យកុមាររត់ចេញពីសាលារៀន ខ្លះវង្វេងឪពុក-ម្តាយ ។យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងមហាផ្ទៃ នៅថ្ងៃ២៥ ធ្នូនេះ មានប្រជាជនកម្ពុជា ជាងកន្លះលាននាក់ រួមមាន ៖ ស្ត្រីជាង៥០% និងកុមារជាង៣០% កំពុងរងទុក្ខ បន្ទាប់ពីបង្ខំចិត្តភៀសសឹក គេចពីគ្រាប់កាំភ្លើង គ្រាប់ផ្លោងតូចធំ និងការទម្លាក់គ្រាប់ពីយន្តហោះ...
ភ្នំពេញ៖អគ្គិសនីកម្ពុជា នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ បានចេញញត្តិថ្កោលទោស យ៉ាងដាច់អហង្ការ ចំពោះទង្វើអមនុស្សធម៌ ដ៏សាហាវយង់ឃ្នង របស់យោធាថៃ ដែលបានឈ្លានពាន មកលើអធិបតេយ្យភាព នៃព្រះរាជាណាចក្រកម្ពុជា ជាពិសេស បានបន្តបាញ់ប្រហារមកលើប្រជាជនស៊ីវិលស្លូតត្រង់នៅតាម បណ្តាខេត្តជាប់ព្រំដែនកម្ពុជា ថៃ ចាប់តាំងពីរសៀលថ្ងៃទី៧ ខែធ្នូ រហូតដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥នេះ។
ភ្នំពេញ ៖ សហជីពនៅកម្ពុជា នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ បានចេញញត្តិថ្កោលទោស យ៉ាងដាច់អហង្ការ ចំពោះទង្វើអមនុស្សធម៌ ដ៏សាហាវយង់ឃ្នង របស់យោធាថៃ ដែលបានឈ្លានពានមកលើ អធិបតេយ្យភាព នៃព្រះរាជាណាចក្រកម្ពុជា ជាពិសេស បានបន្តបាញ់ប្រហារ មកលើប្រជាជនស៊ីវិលស្លូតត្រង់នៅតាម បណ្តាខេត្តជាប់ព្រំដែនកម្ពុជា ថៃ ចាប់តាំងពីរសៀលថ្ងៃទី៧ ខែធ្នូ រហូតដល់ថ្ងៃទី២៤...
តេអេរ៉ង់៖ ប្រព័ន្ធផ្សព្វផ្សាយ រដ្ឋបានរាយការណ៍ថា កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បានរឹបអូសកប៉ាល់មួយគ្រឿង ដែលដឹកប្រេងឥន្ធនៈ រត់ពន្ធចំនួន ៤ លានលីត្រ នៅក្នុងដែនទឹកភាគខាងត្បូង នៃប្រទេស និងបានឃុំខ្លួនសមាជិកនាវិក បរទេសចំនួន ១៦ នាក់។ យោងតាមលោក Abbas Gholamshahi មេបញ្ជាការតំបន់ នៃកងទ័ពជើងទឹក IRGC...
វ៉ាស៊ីនតោន៖ សេតវិមានបានបញ្ជា ឱ្យយោធាអាមេរិកផ្តោត ស្ទើរតែទាំងស្រុងលើការអនុវត្ត “ការដាក់ឱ្យនៅដាច់ ដោយឡែក” ប្រេងរបស់វេណេស៊ុយអេឡា យ៉ាងហោចណាស់ពីរខែខាងមុខ នេះបើយោងតាមការ ចុះផ្សាយរបស់ Reuters។ មន្ត្រីម្នាក់បានឧ្យដឹងថា “ខណៈពេល ដែលជម្រើសយោធា នៅតែមាន ការផ្តោតអារម្មណ៍ គឺត្រូវប្រើសម្ពាធសេដ្ឋកិច្ចជាមុនសិន ដោយអនុវត្តទណ្ឌកម្ម ដើម្បីសម្រេចបានលទ្ធផល ដែលសេតវិមានកំពុងស្វែងរក”។ មន្ត្រីរូបនោះបានលេីកឡេីងថា “កិច្ចខិតខំប្រឹងប្រែង...
ស៊ិនជិន ប្រទេសចិន ៖ ក្រុងស៊ិនជិន ដែលជា ក្រុងមួយផ្សេងទៀត ក្នុងចំណោមក្រុងនៅខេត្តគ័ងតុង ប្រទេសចិន ដែលជាក្រុងមួយក្រខ្សត់ បានប្រែប្រួលយ៉ាងខ្លាំង ត្រឹមតែរយៈពេល៤០ឆ្នាំ ដោយមិននឹកស្មាន ដល់ទាល់តែសោះ។ការប្រែមុខមាត់ គួរឲ្យកត់សម្គាល់នេះ បន្ទាប់ថ្នាក់ដឹកនាំក្រុងបាននាំគ្នាបង្កើត មជ្ឈមណ្ឌលមួយ ដែលមានឈ្មោះថា “ពិព័រណ៍ផែនការ និងសិល្បៈទីក្រុងស៊ិនជិន” ។ ក្រោយការបង្កើតត្រឹម៤០ឆ្នាំ ចាប់ពីឆ្នាំ១៩៧៨-២០១៨...
បរទេស៖ ប្រទេសកូរ៉េខាងជើង នៅថ្ងៃព្រហស្បតិ៍នេះបានបង្ហាញ ពីវឌ្ឍនភាពជាក់ស្តែងក្នុងការសាងសង់នាវាមុជទឹក ដើរដោយថាមពលនុយក្លេអ៊ែរជាមួយនឹងរូបថត ដែលប្រព័ន្ធផ្សព្វផ្សាយរដ្ឋបង្ហាញពីតួនាវាដែលបានបញ្ចប់ទាំងស្រុង ខណៈដែលមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានថ្កោលទោសគូប្រជែង ដែលជំរុញឱ្យកូរ៉េខាងត្បូង ទទួលបានបច្ចេកវិទ្យានេះ។ យោងតាមសារព័ត៌មាន AP ចេញផ្សាយ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ បានឱ្យដឹងថា ទីភ្នាក់ងារសារព័ត៌មាន កណ្តាលកូរ៉េផ្លូវការ...
បរទេស ៖ ឯកអគ្គរដ្ឋទូតរងរបស់ប្រទេសចិន ប្រចាំអង្គការសហប្រជាជាតិ លោក Sun Lei បាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសចិន បានជំរុញឱ្យសហរដ្ឋអាមេរិកគោរព តាមការអំពាវនាវ របស់សហគមន៍អន្តរជាតិ និងបញ្ឈប់សកម្មភាពបង្កើន ភាពតានតឹង របស់ខ្លួនចំពោះប្រទេស វេណេស៊ុយអេឡា។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយ កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥...
ភ្នំពេញ ៖ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី លោក ហ្សង់ ហ្វ្រង់ស័រ តាន់ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥នេះ បានបង្ហាញសំណេរមួយបង្ហាញពីជម្លោះកម្ពុជា-ថៃ ដែលបានអូសបន្លាយមកពេលនេះ មានរយៈពេល១៨ថ្ងៃថា ភាគីកម្ពុជាមិនអាចចាញ់ ហើយភាគីថៃ មិនអាចឈ្នះ ។ តាមរយៈសំណេរនេះ លោក ហ្សង់ ហ្វ្រង់ស័រ តាន់...
ព្យុងយ៉ាង៖ សាធារណរដ្ឋប្រជាមានិត ប្រជាធិបតេយ្យកូរ៉េ (កូរ៉េខាងជេីង) បានធ្វើការសាកល្បងមីស៊ីល ប្រឆាំងដែនអាកាសរយៈចម្ងាយឆ្ងាយ រយៈកម្ពស់ខ្ពស់ប្រភេទថ្មី ដែលកំពុងអភិវឌ្ឍនៅសមុទ្រខាងកើត នៃប្រទេសរបស់ខ្លួននេះ បើយោងតាមរបាយការណ៍ របស់ទីភ្នាក់ងារព័ត៌មាន កណ្តាលកូរ៉េផ្លូវការ របាយការណ៍នេះបានឧ្យ ដឹងថា លោក គីម ជុងអ៊ុន អគ្គលេខាធិការ នៃគណបក្សពលករកូរ៉េ និងជាប្រធានកិច្ចការរដ្ឋ នៃប្រទេសកូរ៉េខាងជេីង បានសង្កេតមើលការសាកល្បងនេះ។...