ភ្នំពេញ ៖ អគ្គិសនីកម្ពុជា (EDC) សេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរដំឡើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញ អគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។ អគ្គិសនីកម្ពុជាបានបញ្ជាក់ថា «ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់ ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនី នៅតំបន់ខាងលើ...
ភ្នំពេញ ៖ លោក ទេព អស្នារិទ្ធ អ្នកនាំពាក្យ ក្រសួងព័ត៌មាន បានស្នើឲ្យប្រជាពលរដ្ឋ ត្រូវចូលរួមទប់ស្កាត់ ព័ត៌មានក្លែងក្លាយ ស្របពេលដែល សព្វថ្ងៃការរីកចម្រើន ខាងផ្នែកបច្ចេកវិទ្យា បានបង្កភាពងាយស្រួល ដល់ការប្រាស្រ័យទាក់ទងគ្នា និងទទួលបាននូវព័ត៌មាននានា ជាពិសេសតាមរយៈមធ្យោបាយប្រព័ន្ធ ផ្សព្វផ្សាយទំនើប រាប់បញ្ចូលទាំងការ ផ្សព្វផ្សាយលើប្រព័ន្ធអុីនធ័រណែត និងបណ្តាញសង្គមគ្រប់ប្រភេទ ដែលបានរីកដុះដាលឡើងយ៉ាងខ្លាំង...
ព័ត៌មានសំខាន់បំផុត ទាំង១០ក្នុងឆ្នាំ២០២៣៖១- សន្និសីទលើកទី១ នៃសភាតំណាងប្រជាជន ទូទាំងប្រទេសចិន នីតិកាលទី១៤ បានបោះឆ្នោតជ្រើសរើស ថ្នាក់ដឹកនាំជាតិ អាណត្តិថ្មី លោក Xi Jinping ជាប់ឆ្នោតជាប្រធានរដ្ឋនិង ជាប្រធានគណៈកម្មាធិការ យោធាមជ្ឈិមចិន ។២ – បក្សកុម្មុយនីស្តចិន ទាំងមូលធ្វើការរៀនសូត្រ និងអនុវត្តការអប់រំ ក្រោមប្រធានបទ ស្តីពីគំនិតសង្គមនិយម...
ភ្នំពេញ ៖ លោក យ៉ោក សុទ្ធី នាយកវិទ្យាស្ថានជាតិ បណ្តុះបណ្តាលបច្ចេកទេស នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ នេះបានលើកឡើងថា វិទ្យាស្ថាន បានត្រៀមខ្លួនរួចជាស្រេច ក្នុងការបើកជាផ្លូវការ វគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជន មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅពាក់កណ្តាលខែមករា ឆ្នាំ២០២៤ ខាងមុខនេះ។ លោកបានគូសបញ្ជាក់ថា ចាប់តាំងពីសម្តេចមហាបវរធិបតី...
ភ្នំពេញ ៖ លោក ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានលើកទឹកចិត្តមន្ដ្រីក្រោមឱវាទ មានកិច្ចសហការជាមួយស្ថាប័ននានា និងអង្គភាពពាក់ព័ន្ធ ដើម្បីលើកកម្ពស់សុខភាពផ្លូវចិត្ត និងបង្ការជំងឺផ្លូវចិត្ត ។ ក្នុងពិធីប្រកាសផ្សព្វផ្សាយ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការផែនការយុទ្ធសាស្រ្តសុខភាពផ្លូវចិត្ត ឆ្នាំ២០២៣-២០៣២ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ លោករដ្ឋមន្រ្តី បានបញ្ជាក់ថា «សុខភាពផ្លូវចិត្ត គឺជាសមាសធាតុមួយ...
ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣នេះ បានចុះអនុស្សរណៈយោគយល់គ្នា ជាមួយនឹងអភិបាលក្រុងឈុនឆន់ ខេត្តកាំងវ៉ុន នៃសាធារណៈរដ្ឋកូរ៉េ ដើម្បីផ្តល់ឱកាសជូនពលរដ្ឋកម្ពុជា ដែលមានបំណងទៅធ្វើការ ជាពលកររដូវកាល នៅប្រទេសកូរ៉េខាងត្បូង។ ពិធីចុះអនុស្សរណៈនេះ គឺធ្វើឡើង នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។ ក្នុងពិធីចុះអនុស្សរណៈនោះលោក...
ភ្នំពេញ ៖ រាជរដ្ឋាភិបាល ប្រកាសផ្តល់អាហារូបករណ៍ ដល់ពលរដ្ឋ ដែលរស់នៅតំបន់រុនតាឯក ដែលស្ថិតនៅឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដោយឥតគិតថ្លៃ ដើម្បីឱ្យពួកគេមានជំនាញវិជ្ជាជីវៈមួយច្បាស់លាស់ និងអាចមានការងារសមសម្យ ឆាប់រហ័សសម្រាប់លើកស្ទួយជីវភាព របស់ពួកគេនាពេលអនាគត។ ការផ្តល់នេះក្នុងអំឡុងពេលពិធី ជំនួបសំណេះសំណាល របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាមួយពលរដ្ឋដែលរស់នៅតំបន់រុនតាឯក...
ភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញជាអធិបតីប្រកាសផ្សព្វផ្សាយ និងដាក់ឲ្យប្រើប្រាស់ជាផ្លូវការផែនការ យុទ្ធសាស្រ្តសុខភាពផ្លូវចិត្តឆ្នាំ២០២៣-២០៣២ នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ លោក សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានលើកឡើងថា សុខភាពផ្លូវចិត្ត គឺជាសមាសធាតុមួយដ៏សំខាន់ សម្រាប់សុខភាពទាំងអស់គ្នា ហើយក៏ជាការទទួលខុសត្រូវ សម្រាប់មនុស្សគ្រប់គ្នា ។ លោកសាស្ត្រាចារ្យបន្តថា សុខភាពផ្លូវចិត្តនេះ...
យូអិន ៖ អគ្គលេខាធិការអង្គការ សហប្រជាជាតិ លោក Antonio Guterres បានតែងតាំងលោកស្រី Sigrid Kaag នៃប្រទេសហូឡង់ ជាអ្នកសម្របសម្រួលជាន់ខ្ពស់ ផ្នែកមនុស្សធម៌ និងការកសាងឡើងវិញ សម្រាប់តំបន់ហ្គាហ្សា។ លោកស្រី Kaag នឹងជួយសម្រួល សម្របសម្រួល ត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ការបញ្ជូនជំនួយ ទៅកាន់តំបន់ដែលរងការប្រយុទ្ធ...
ភ្នំពេញ៖ ក្នុងពិធីជួបសំណេះសំណាល និង សាកសួរសុខទុក្ខជាមួយថ្នាក់ដឹកនាំ និងមន្រ្ដីរាជការ នៃមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តស្វាយរៀង និងខេត្តមណ្ឌលគិរី លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានផ្ដាំថា ក្នុងនាមមន្ដ្រីរាជការ ត្រូវបម្រើប្រជាពលរដ្ឋ ប្រកបដោយក្រមសីលធម៌ និងវិជ្ជាជីវៈ ដើម្បីប្រែក្លាយ កម្ពុជា ជាប្រទេសដែលធ្លាប់ទទួលជំនួយ ទៅជាប្រទេសដែលផ្ដល់ជំនួយ ។...