ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា នៅរសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ បានអញ្ជើញបិទសន្និបាតត្រួតពិនិត្យលទ្ធផលការងារ ប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារ ឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃ ។ យោងតាមរបាយការណ៍ របស់ក្រសួងមហាផ្ទៃ បានឲ្យដឹងថា សភាពការណ៍សន្ដិសុខ និង សមិទ្ធផលធំៗ ដែលក្រសួងមហាផ្ទៃ...
យូអិន ៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានព្រមានកាលពីថ្ងៃពុធថា ការកើនឡើងនៃជម្លោះក្នុងប្រទេសអ៊ុយក្រែន គឺជា “គ្រោះថ្នាក់ច្បាស់លាស់ និងបច្ចុប្បន្ន” ។ លោកបានប្រាប់អ្នកសារព័ត៌មាន នៅក្នុងសម័យប្រជុំពិសេសបន្ទាន់ នៃមហាសន្និបាតអង្គការសហប្រជាជាតិថា “ក្នុងរយៈពេលមួយឆ្នាំ កន្លងមកនេះ មិនត្រឹមតែយើងឃើញការរងទុក្ខ និងការបំផ្លិចបំផ្លាញកើនឡើងប៉ុណ្ណោះទេ វាក៏កាន់តែបង្ហាញឱ្យឃើញកាន់តែច្បាស់ថា តើវាកាន់តែអាក្រក់ទៅៗប៉ុណ្ណា”។ លោកបានលើកឡើងថា...
ភ្នំពេញ ៖ ហាក់ស្ងប់ស្ងាត់មួយ រយៈកាលដ៏យូរអំពីជំងឺផ្តាសាយបក្សីមក ជំងឺនេះបានសម្លាប់ក្មេងស្រីម្នាក់នៅខេត្តព្រៃវែងកាលពីថ្ងៃ២២ កុម្ភៈ ក្រោយស្លាប់លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានប្រកាសថា ជំងឺផ្ដាសាយបក្សីH5N1 នៅបន្ដគំរាមកំហែងដល់សុខភាពប្រជាជនខ្មែរ និងកើតមានច្រើនលើកុមារ ដែលជាក្រុមមានហានិភ័យខ្ពស់ និងមានភាពងាយរងគ្រោះច្រើន។ ការលើកឡើងរបស់ លោករដ្ឋមន្ដ្រី បែបនេះបន្ទាប់ ពីមានករណី ជំងឺផ្តាសាយបក្សីចំនួន ១ករណី...
ហ្សាកាតា៖ ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ បានជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសចិន លោក Qin Gang នៅថ្ងៃពុធម្សិលមិញនេះ ខណៈដែលភាគីទាំងពីរបានសន្យាថា នឹងរួមគ្នារក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់។ លោក វីដូដូ ក្នុងជំនួបនោះក៏បានជូនពរលទ្ធផលជោគជ័យនៃសម័យប្រជុំនាពេលខាងមុខនៃសភាប្រជាជនជាតិចិន (NPC) និងគណៈកម្មាធិការជាតិនៃសន្និសីទប្រឹក្សានយោបាយប្រជាជនចិន (CPPCC) ផងដែរ។ លោករំពឹងថាភាគីទាំងពីរនឹងបង្កើនការអនុវត្តការឯកភាពគ្នាដែលសម្រេចបាននៅក្នុងកិច្ចប្រជុំកោះបាលីរវាងប្រមុខរដ្ឋទាំងពីរ និងរៀបចំឱ្យបានត្រឹមត្រូវ...
បរទេស ៖ ក្រសួងការបរទេស សហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃអង្គារថា ខ្លួនបានដកមូលនិធិពី សន្ទស្សន៍ព័ត៌មាន មិនពិតសកល (GDI) ដែលគាំទ្រ ដោយមហាសេដ្ឋីលោក George Soros បន្ទាប់ពីវាត្រូវបានគេបង្ហាញថា អង្គការនេះកំពុងធ្វើការ ដើម្បីដកហូតប្រព័ន្ធផ្សព្វផ្សាយ អភិរក្សនៃប្រាក់ចំណូល ពីការផ្សាយពាណិជ្ជកម្ម ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយ...
ភ្នំពេញ ៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងឲ្យដឹងថា គម្រោងសាងសង់ផ្លូវជាតិលេខ១០ មានប្រវែង ១៩៧,៦៩៧គីឡូម៉ែត្រ សម្រេចការសាងសង់បានជាង ៥៦%ហើយ។ នាឱកាសចុះត្រួតពិនិត្យបច្ចេកទេស និងវឌ្ឍនភាពការងារ គម្រោងសាងសង់ផ្លូវជាតិលេខ១០ ពីស្រុកសំឡូត ខេត្តបាត់ដំបង កាត់តាមស្រុកវាលវែង ខេត្តពោធិ៍សាត់ រហូតដល់ខេត្តកោះកុង នាថ្ងៃទី២២...
ភ្នំពេញ ៖ លោកស្រី មិណាមិណុ យ៉ូកុ (Minamino Yoko) តារាចម្រៀងរបស់ជប៉ុន និងជាម្ចាស់បទ «ឥន្ធធនូសម្រាប់ថ្ងៃស្អែក» ដែលធ្លាប់មកបំពេញ ទស្សនកិច្ច នៅកម្ពុជា ជាលើកដំបូងកាលពីអំឡុងឆ្នាំ១៩៨៩ បានបញ្ជាក់ប្រាប់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាថា លោកស្រីនឹងប្រឹងប្រែង ធ្វើយ៉ាងណា ជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ ឲ្យកាន់តែខ្លាំងឡើងថែមទៀត...
ភ្នំពេញ៖ លោក តាកេ ហ្ស៊ឺនសឹកិ (TAKEI Shunsuke) រដ្ឋលេខាធិការក្រសួងការបរទេសជប៉ុន បានថ្លែងឲ្យដឹងថា នៅថ្ងៃខាងមុខនេះ រដ្ឋាភិបាលជប៉ុន នឹងបញ្ជូនអាជ្ញាកណ្ដាលចំនួន ៤០នាក់ ដើម្បីជួយដល់កម្ពុជា ក្នុងការរៀបចំកីឡាស៊ីហ្គេម។ ក្នុងឱកាសចូលជួបសម្តែងការគួរសម និងពិភាក្សាលើការងារ ជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នាថ្ងៃទី២៣ កុម្ភៈនេះ...
ប៉េកាំង៖ ប្រទេសអ៊ឺរ៉ុបចំនួន៣ ដែលកំពុងសម្លឹងមើលព័ត៌មានលម្អិត ជុំវិញការផ្ទុះបំពង់បង្ហូរឧស្ម័ន Nord Stream កាលពីខែកញ្ញា ឆ្នាំមុន បានឲ្យដឹងថា ពួកគេមិនប្រាកដថានៅពេលណា ដែលការស៊ើបអង្កេតរបស់ពួកគេនឹងបញ្ចប់នោះទេ ទោះបីជាមានការចោទប្រកាន់ថា សហរដ្ឋអាមេរិកប្រហែលជាទទួលខុសត្រូវ ចំពោះការបំផ្ទុះនៅក្រោមទឹកមួយនេះ។ អ្នកវិភាគអឺរ៉ុប ឈានមុខគេបានប្រាប់ កាសែតស៊ិនហួ កាលពីថ្ងៃអង្គារ ភស្តុតាងសក្តានុពល នៃការចូលរួមរបស់សហរដ្ឋអាមេរិក នឹងប៉ះពាល់ដល់របៀប ដែលភាគីនីមួយៗនៃវិបត្តិអ៊ុយក្រែន...
ប៉េកាំង៖ ចិនជំរុញឱ្យភាគី អាមេរិកបង្ហាញភាពស្មោះត្រង់ កែតម្រូវកំហុសរបស់ខ្លួន និងទទួលស្គាល់ និងដោះស្រាយការខូចខាត ដែលបំពានដោយបង្ខំរបស់ខ្លួន បានធ្វើចំពោះទំនាក់ទំនងចិន-អាមេរិក។ អ្នកនាំពាក្យក្រសួងការបរទេសលោក Wang Wenbin បានឆ្លើយតបទៅនឹងសំណួរអំពីសេចក្តីថ្លែងការណ៍នាពេលថ្មីៗនេះ របស់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken ទាក់ទងនឹងបញ្ហាបាឡុងស៊ីវិលរបស់ប្រទេសចិន។ លោក បានលើកឡើងថា ប្រទេសចិន បានប្រាប់សហរដ្ឋអាមេរិកយ៉ាងច្បាស់ លាស់ជាច្រើនដងថា...