ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែកក្កដា នេះ បានទទូចឱ្យរដ្ឋាភិបាលថៃ ប្រញាប់បោសសម្អាត រឿងអាស្រូវដ៏ស្អុយអសោច ក្នុងផ្ទះខ្លួនឯងឱ្យជ្រះ ហើយឈប់ទាញកម្ពុជា ទៅពាក់ព័ន្ធជាមួយ ។ ការលើកឡើងបែបនេះ ធ្វើឡើងបន្ទាប់ពីអ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក ជេរ៉ាយុ ហួងសាប់...
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ បាននាំយកទៀនព្រះវស្សា និងទ័យវត្ថុ បច្ច័យ និងគ្រឿងបរិក្ខារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ទៅប្រគេនដល់វត្តចំនួន១៥១វត្ត និង៥សាលាបុណ្យក្នុងរាជធានីភ្នំពេញ សំរាប់បុណ្យចូលព្រះវស្សា ក្នុងន័យចូលរួមលើកតម្កើង វិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។...
ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ស្ពានអាកាស សម្តេចធិបតី ហ៊ុន ម៉ាណែត ត្រង់ចំណុចប្រសព្វរវាងមហាវិថី សម្តេចតេជោ ហ៊ុន សែន និងផ្លូវជាតិលេខ២ ស្ថិតនៅព្រំប្រទល់រាជធានីភ្នំពេញ និងខេត្តកណ្តាល ដែលមានទិសដៅចរាចរ តាមបណ្តោយមហាវិថី សម្តេចតេជោ ហ៊ុន សែន ឆ្លងកាត់ផ្លូវជាតិលេខ២ ឆ្ពោះទៅអាកាសយានដ្ឋានអន្តរជាតិតេជោ...
ភ្នំពេញ៖ ក្រសួងទេសចរណ៍កម្ពុជា បានឱ្យដឹងថា សាធារណរដ្ឋអាល់ហ្សេរី នឹងធ្វើជាម្ចាស់ផ្ទះរៀបចំពិព័រណ៍ទេសចរណ៍ និងទេសចរណ៍អន្តរជាតិ លើកទី២៤ (The 24th International Tourism and Travel Exhibition – SITEV) ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលពិព័រណ៍អាល់ហ្សេរី...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា អាជីវកម្មរបស់ក្រុមហ៊ុន VINCI Airports នៅកម្ពុជា ដែលបានរួមចំណែកយ៉ាងសំខាន់ ដល់ការជំរុញកំណើនសេដ្ឋកិច្ចជាតិ ជាពិសេសរួមចំណែក ដល់ការជំរុញ កំណើនភ្ញៀវទេសចរអន្តរជាតិ មកកម្ពុជា ។ ការថ្លែងរបស់សម្តេចធិបតីខាងលេីនេះ ធ្វេីឡេីងក្នុងឱកាសអនុញ្ញាតឱ្យ លោក...
បរទេស ៖ សហរដ្ឋអាមេរិក បានប្រកាសដាក់ទណ្ឌកម្មប្រឆាំង នឹងអ្នករាយការណ៍ពិសេស របស់អង្គការសហប្រជាជាតិ ស្តីពីទឹកដីប៉ាឡេស្ទីន ដែលកំពុងកាន់កាប់គឺ លោកស្រី Francesca Albanese ដែលបានថ្កោលទោសសង្គ្រាមរបស់អ៊ីស្រាអែល នៅតំបន់ហ្គាហ្សា។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា នៅក្នុងការបង្ហោះនៅលើ X កាលពីថ្ងៃពុធ...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបានមានប្រសាសន៍ថា កម្ពុជា បាននិងកំពុងពង្រឹងភាពជាម្ចាស់លើការតាក់តែងច្បាប់ ដោយខ្លួនឯង ដើម្បីខ្លួនឯង ជាមួយការធានាបាននូវសង្គតិភាព និងសមានគតិភាព រវាងគុណតម្លៃប្រវត្តិសាស្រ្តកម្ពុជា និងគុណតម្លៃជាសកល។ ក្នុងពិធីប្រកាសដាក់ឲ្យអនុវត្ត “ក្របខ័ណ្ឌយុទ្ធសាស្រ្តនៃកម្មវិធីកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាល” នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ សម្តេចធិបតីបានលើកឡើងថា កម្ពុជាបានផ្លាស់ប្តូរពីការពឹងផ្អែកលើដៃគូអភិវឌ្ឍន៍ ស្ទើរតែទាំងស្រុង...
ភ្នំពេញ ៖ ក្នុងរយៈពេល៦ខែ ឆ្នាំ២០២៥នេះ មានជនបរទេសជិត ៥ពាន់នាក់ ស្មើនឹង៨៨សញ្ជាតិ ត្រូវបានអគ្គនាយកដ្ឋានអន្តោប្រវេសន៍ អនុវត្តនីតិវិធីបណ្ដេញចេញពីកម្ពុជា ទៅកាន់ប្រទេសកំណើតរៀងៗខ្លួន ក្រោយរកឃើញប្រព្រឹត្តបទល្មើស លួចឆ្លងដែនចូលមកធ្វើការដោយខុសច្បាប់ ឬប្រព្រឹត្តបទល្មើសនានា ។ នេះបើតាម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ។ បើតាម លោកអគ្គនាយក...
ភ្នំពេញ ៖ ជំនួសមុខឲ្យប្រមុខរដ្ឋាភិបាល របស់ខ្លួន លោក Jacques Pellet ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋបារាំង បានអះអាងថា បារាំងបានត្រៀមលក្ខណៈរួចរាល់ហើយ ក្នុងការផ្តល់ឯកសារពាក់ព័ន្ធនានា ទាក់ទងទៅជម្លោះព្រំដែនកម្ពុជា-ថៃ មកកម្ពុជា ដើម្បីបញ្ចប់ជម្លោះជាមួយថៃ ។ ប្រទេសបារាំងគឺជាអ្នក ដែលគូសផែនទីព្រំដែនកម្ពុជា-ថៃ ក្នុងអំឡុងពេលចូលមកដាក់អាណានិគម លើប្រទេសនៅតំបន់អាស៊ី-អាគ្នេយ៍កាលពីឆ្នាំ១៩០៧ ។ ដូច្នេះបារាំងដឹងសព្វបែបយ៉ាង...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្រ្តី វង្សី វិស្សុត រដ្ឋមន្ត្រីទទួលបន្ទុក ទីស្តីការគណៈរដ្ឋមន្ត្រី បានថ្លែងថា អភិក្រមនៃការបង្កើតច្បាប់ គឺច្បាប់បង្កើតមក ដើម្បីដោះស្រាយបញ្ហា របស់មនុស្សនិងសង្គម ពុំមែនជាការបង្កើតបញ្ហាបន្ថែម ឬការបង្កើតបន្ទុក នោះទេ។ ការលើកឡើងរបស់ លោកឧបនាយករដ្ឋមន្រ្តី វង្សី វិស្សុត នាឱកាសអញ្ជើញចូលរួមពិធីប្រកាស ដាក់ឱ្យអនុវត្តក្របខណ្ឌយុទ្ធសាស្ត្រ នៃកម្មវិធីកែទម្រង់ច្បាប់...