អង់ការ៉ា៖ ប៉ូលីសតួកគី កាលពីថ្ងៃសុក្របានឃាត់ខ្លួន ជនសង្ស័យចំនួន ១០នាក់ ជុំវិញការចោទប្រកាន់ របស់ពួកគេទៅនឹងបណ្តាញ ដែលត្រូវបានចោទប្រកាន់ ពីបទរៀបចំការប៉ុនប៉ងធ្វើរដ្ឋប្រហារ បរាជ័យក្នុងឆ្នាំ២០១៦ ។ យោងតាមប៉ូលីសបានឱ្យដឹងថា ជនសង្ស័យត្រូវបានចោទប្រកាន់ថា មានទំនាក់ទំនងក្នុងការរៀបចំជាមួយមនុស្ស ដែលដើរតួជាអ៊ីម៉ាឯកជន សម្រាប់ចលនា Gulen នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។ ពួកគេត្រូវបានឃុំខ្លួន ក្នុងអំឡុងពេលប្រតិបត្តិការ...
តេអេរ៉ង់ ៖ ប្រធានាធិបតីអ៊ីរ៉ង់លោក Ebrahim Raisi នាពេលថ្មីៗនេះ បានឲ្យដឹងថា ប្រទេសរបស់លោក មានកិច្ចសហប្រតិបត្តិការ ជាច្រើនជាមួយប្រទេសចិន រួចហើយនៅក្នុងវិស័យផ្សេងៗ ហើយប្តេជ្ញាពង្រីក ទំនាក់ទំនងទ្វេភាគី។ លោកបានប្រាប់សន្និសីទ សារព័ត៌មានកាលពីថ្ងៃចន្ទ ក្នុងឱកាសនៃខួបលើកទីមួយ នៃការបង្កើតរដ្ឋបាលរបស់លោកថា ទំនាក់ទំនងរបស់អ៊ីរ៉ង់ជាមួយចិន នឹងមិនរងផលប៉ះពាល់ ដោយបរិយាកាសអន្តរជាតិ និងបញ្ហាផ្សេងទៀតនោះទេ ។...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តព្រៃវែង និងបាត់ដំបង បានឲ្យដឹងថា ក្រុមការងាររាជរដ្ឋាភិបាល បានចូលរួម ចំណែកជួយដោះស្រាយ ពិសេសរាល់សេចក្ដី ត្រូវការប្រជាពលរដ្ឋ ដើម្បីបម្រើឱ្យជីវភាព រស់នៅប្រចាំថ្ងៃរបស់ពួកគាត់ ។ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សាសាលាបឋមសិក្សាប្រស្រែ សាលាបឋមសិក្សាស្នែរាន និងសាលាបឋមសិក្សាដីថុយ...
តេអេរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក Ebrahim Raisi បានឲ្យដឹងថា ប្រជាជនអ៊ីរ៉ង់ បានរារាំងយុទ្ធនាការ “សម្ពាធអតិបរមា” របស់សហរដ្ឋអាមេរិក ជាមួយនឹងឆន្ទៈរបស់ពួកគេ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Raisi បានធ្វើការកត់ សម្គាល់នៅក្នុងសុន្ទរកថា ទៅកាន់កិច្ចប្រជុំសាសនាមួយនៅក្នុងរដ្ឋធានីតេអេរ៉ង់ នេះបើយោងតាមគេហទំព័រ របស់ប្រធានាធិបតីអ៊ីរ៉ង់។ ប្រធានាធិបតីអ៊ីរ៉ង់រូបនេះ បានកត់សម្គាល់ថា...
ប៉េកាំង៖ ក្រសួងពាណិជ្ជកម្ម របស់ប្រទេសបានឲ្យដឹងថា ប្រទេសចិន ប្រឆាំងយ៉ាងដាច់អហង្ការ ចំពោះការរំលោភបំពាន របស់សហរដ្ឋអាមេរិក ចំពោះវិធានការត្រួតពិនិត្យការនាំចេញ ដើម្បីរឹតបន្តឹងការ នាំចេញរបស់របរ ដែលទាក់ទងនឹង semiconductor ទៅកាន់ប្រទេសចិន។ លោក Shu Jueting អ្នកនាំពាក្យរបស់ក្រសួងបានធ្វើសេចក្តីថ្លែងការណ៍ នៅក្នុងសន្និសីទសារព័ត៌មានមួយ ដើម្បីឆ្លើយតបទៅ នឹងសំណួរទាក់ទងនឹងការរឹតបន្តឹងថ្មីៗនេះ របស់រដ្ឋាភិបាលសហរដ្ឋអាមេរិក លើការនាំចេញបន្ទះឈីប...
ឡុងដ៌៖ លោក Harry Verhoeven មកពីមជ្ឈមណ្ឌលគោលនយោបាយ ថាមពលសកល នៅសកលវិទ្យាល័យ Columbia បានឲ្យដឹងថា សហរដ្ឋអាមេរិក លាបពណ៌ចិន សម្រាប់ការកសាងបំណុល ដែលជំពាក់ដោយបណ្តាប្រទេសនៅអាហ្វ្រិក ឆ្លុះបញ្ចាំងពីចិត្តគំនិតសង្រ្គាម ត្រជាក់របស់ខ្លួន។ លោក Verhoeven បានឲ្យដឹង នៅក្នុងបទសម្ភាសន៍ ជាមួយកាសែតស៊ិនហួថា “នោះជាករណីយ៉ាងខ្លាំង” ។...
ភ្នំពេញ ៖ លោក វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងឲ្យដឹងថា ផលិតផលកសិកម្មរបស់កម្ពុជាមួយចំនួនមានសក្តានុពល បែរជាពុំអាចផ្គត់ផ្គង់ ក្នុងស្រុកបានគ្រប់គ្រាន់ តម្រូវឲ្យនាំចូលពីបរទេសបន្ថែម។ នាឱកាសអនុញ្ញាតឲ្យលោក Andrew Campbell នាយកប្រតិបត្តិ នៃមជ្ឍមណ្ឌលអូស្ត្រាលីសម្រាប់ការស្រាវជ្រាវកសិកម្មអន្តរជាតិ (ACIAR) និងលោក Pablo Kang...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៨នាក់ទៀត ខណៈជាសះស្បើយចំនួន១៧នាក់ និងស្លាប់គ្មាន។ គិតត្រឹមព្រឹក ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១៣៧ ៦៧៣នាក់ អ្នកជាសះស្បើយចំនួន ១៣៤ ៤៧១នាក់ និងអ្នកស្លាប់ចំនួន ៣ ០៥៦នាក់៕
ភ្នំពេញ ៖ អគ្គិសនីស្វាយរៀង បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនី របស់អគ្គិសនីស្វាយរៀង ចាប់ពីនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២ ដល់ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២២ នៅតំបន់មួយចំនួន ទៅតាមពេលវេលា និង ទីកន្លែងដូចសេចក្តី ជូនដំណឹងលម្អិតខាងក្រោម ។ អគ្គិសនីស្វាយរៀង...
ភ្នំពេញ: បុរសជា ពិរុទ្ធជនម្នាក់ កាលពីព្រឹកថ្ងៃទី ១ ខែ កញ្ញា ឆ្នាំ ២០២២ ត្រូវបាន តុលាការកំពូល ធ្វើការជំនុំជម្រះ លើបណ្តឹងសារទុក្ខរបស់គាត់ ជាប់ពាក់ព័ន្ធការកាប់សម្លាប់ ស្រ្តីម៉េម៉ាយ ម្នាក់មាន កូន២នាក់ ដោយកាប់នឹងកាំបិតប័ុងតោ បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័ម នៅហ្នឹងកន្លែង ដោយសារតែ ខឹងនឹងនាង...