ភ្នំពេញ ៖ គិតត្រឹមថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥ សាលារៀនចំនួន៣២០ ក្នុងចំណោមសាលារៀន៦០៥ ក្នុងខេត្តចំនួន៤ មានខេត្តព្រះវិហារ ឧត្តរមានជ័យ កោះកុង និងពោធិ៍សាត់ បានបន្តបិទទ្វារជាបណ្ដោះអាសន្ន ដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ ៕
ភ្នំពេញ ៖ ប្រតិភូក្រុមលេខាធិការគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដឹកនាំដោយ ឧត្តមសេនីយ៍ទោ ស៊ិន សុខា ប្រធានក្រុមលេខាធិការ (GBC) នៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ីបានបន្តកិច្ចប្រជុំផ្ទៃក្នុងដើម្បីពិភាក្សាបន្ថែមទៀត ក្នុងការជំរុញប្រសិទ្ធភាព និងភាពជឿជាក់អំពីការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ និងការកសាងទំនុកចិត្តគ្នា ជាមួយភាគីថៃ ។ គួរបញ្ជាក់ផងដែរថា កិច្ចប្រជុំក្រុមលេខាGBC...
កំពង់ចាម ៖ ប្រធានសាខាកាកបាទក្រហមខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា រួមជាមួយសហការី នៅថ្ងៃទី ៥ ខែសីហា ឆ្នាំ ២០២៥ នេះ បានអញ្ជើញចុះទៅសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ផ្ដល់ជូនប្រជាពលរដ្ឋ ដែលបានភៀសខ្លួនមកពីបណ្តាខេត្ត ជាប់តំបន់ព្រំដែន ចំនួន ១០៥គ្រួសារ ក្នុងនេះ...
បរទេស៖ យន្តហោះ X-37B របស់កងកម្លាំងអវកាសអាមេរិក នឹងបំពេញបេសកកម្មទីប្រាំបីរបស់ខ្លួន ជាមួយនឹងគោលដៅ នៃការបង្ហាញពីទីតាំងច្បាស់លាស់ ការរុករក និងពេលវេលា ដោយប្រើឧបករណ៍ចាប់សញ្ញា quantum ។ បើតាមការចេញផ្សាយ របស់សារព៌ត៌មាន VN EXPRESS នៅថ្ងៃទី៥ ខែសីហា បានឱ្យដឹងថា យោងតាមសារព័ត៌មាន Wired គឺ...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា សូមជូនដំណឹងដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ទាំងអស់ ដែលបានចុះបញ្ជីត្រឹមត្រូវ ក្នុងព្រះរាជាណាចក្រកម្ពុជាឲ្យបានជ្រាបថា ៖ អគ្គិសនីកម្ពុជា នឹងដាក់ឲ្យដេញថ្លៃជាសាធារណៈដើម្បី ផ្គត់ផ្គង់ Insulation, Accessories and Spart part ចំនួន 12មុខ (Category-1) (កញ្ចប់ទី២២) ជូន...
បរទេស៖ ក្រុមហ៊ុនរថយន្ត VinFast របស់វៀតណាមបានចាប់ផ្តើមការផលិតនៅរោងចក្រផលិតរថយន្តអគ្គិសនីតម្លៃ ៥០០ លានដុល្លារនៅរដ្ឋ Tamil Nadu ភាគខាងត្បូងប្រទេសឥណ្ឌាកាលពីថ្ងៃចន្ទ ដែលជាផ្នែកនៃគម្រោងវិនិយោគចំនួន ២ ពាន់លានដុល្លារនៅក្នុងប្រទេសឥណ្ឌា និងការពង្រីកយ៉ាងទូលំទូលាយនៅទូទាំងអាស៊ី។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥ បានឱ្យដឹងថា រោងចក្រនៅ ទីក្រុង Thoothukudi...
ភ្នំពេញ ៖ ក្រសួងការពារជាតិ បានឱ្យដឹងថា កងទ័ពកម្ពុជា បានធ្វើទំនាក់ទំនងជាមួយកងទ័ពថៃ ដើម្បីឱ្យកងទ័ពថៃរុះរើបន្លាលួស និងដកចេញនូវគ្រឿងចក្ររបស់ខ្លួន ជាបន្ទាន់ពីដែនអធិបតេយ្យរបស់កម្ពុជា រហូតមកដល់ ថ្ងៃទី០៥ ខែសីហា នេះ មិនទាន់មានការរុះរើនៅឡើយ។ កាលពីវេលាម៉ោង ១១ ព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥ កងកម្លាំងប្រដាប់អាវុធថៃ អមដោយគ្រឿងចក្រធន់ធ្ងន់ដូចជា គ្រឿងចក្រ...
តូក្យូ៖ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Andrii Sybiha បានឲ្យដឹងថា ប្រទេសរបស់លោកបានត្រៀមខ្លួនជាស្រេច ដើម្បីធ្វើកិច្ចសហប្រតិបត្តិការ ជាមួយប្រទេសជប៉ុន ក្នុងវិស័យបច្ចេកវិទ្យាយន្តហោះដ្រូន រួមទាំងការផលិតរួមគ្នា ដោយទាញយកបទពិសោធន៍ របស់ខ្លួនពីសង្គ្រាមជាមួយការ ឈ្លានពានរបស់រុស្ស៊ី ។ លោក Sybiha បានឲ្យដឹងនៅក្នុង បទសម្ភាសន៍ជាមួយ Kyodo News នៅទីក្រុងតូក្យូថា...
ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងការពារជាតិ លោកស្រី ម៉ាលី សុជាតិ បានអះអាងពីការប្តេជ្ញាចិត្ត របស់កម្ពុជា ដែលបានអនុវត្តយ៉ាងល្អ ចំពោះកិច្ចព្រមព្រៀង បទឈប់បាញ់នោះថា គឺបានបង្ហាញពីការគោរពរបស់កម្ពុជា ទៅដល់សហគមន៍អន្តរជាតិនានា ដែលបានជួយជ្រោមជ្រែង ឲ្យមានបទឈប់បាញ់ រវាងកម្ពុជា-ថៃ ។ ក្នុងសេចក្តីសង្ខេបព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់ រវាងកម្ពុជា-ថៃ» នៅព្រឹកថ្ងៃទី៥...