បរទេស៖ ក្រុមសកម្មជនបាននិយាយ នៅថ្ងៃអង្គារថា ចំនួនអ្នកស្លាប់នៅ ក្នុងអំពើហិង្សាជុំវិញ ការតវ៉ានៅក្នុងប្រទេសអ៊ីរ៉ង់ បានកើនឡើងដល់ យ៉ាងហោចណាស់ ៣៥ នាក់ ខណៈដែលបាតុកម្មមិន បានបង្ហាញសញ្ញានៃការបញ្ឈប់។ យោងតាមសារព័ត៌មាន AP ចេញផ្សាយ នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា តួលេខនេះបានមកពីទីភ្នាក់ងារ ព័ត៌មានសកម្មជនសិទ្ធិមនុស្សដែលមានមូលដ្ឋាន នៅសហរដ្ឋអាមេរិកដែលបាននិយាយថា...
ភ្នំពេញ ៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានដាក់ពាក្យបណ្តឹង ទៅកាន់យន្តការសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិ ទាមទារឱ្យចាត់វិធានការយ៉ាងឆាប់រហ័ស និងម៉ឺងម៉ាត់ ចំពោះការរំលោភសិទ្ធិមានលំនៅឋាន និងសិទ្ធិកាន់កាប់ទ្រព្យសម្បត្តិឯកជន របស់ប្រជាពលរដ្ឋកម្ពុជា បង្កឡើងដោយអំពើឈ្លានពាន ការបំផ្លិចបំផ្លាញផ្ទះសម្បែង ការលួចយកទ្រព្យសម្បត្តិ និងការបណ្តេញចេញ ដោយបង្ខំពីកងកម្លាំងយោធាថៃ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥...
បរទេស៖ ការិយាល័យស្ថិតិជាតិបានរាយការណ៍នៅថ្ងៃចន្ទថា ប្រទេសវៀតណាមបានកត់ត្រាអតិរេកពាណិជ្ជកម្មចំនួន ២០,០៣ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ ២០២៥ ។ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា ចំណូលនៃការនាំចេញរបស់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ គឺឈានដល់ ៤៧៥,០៤ ពាន់លានដុល្លារ កើនឡើង ១៧ ភាគរយ ធៀបនឹងឆ្នាំមុន ខណៈការនាំចូលកើនឡើង...
បរទេស៖ កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោង កាលពីថ្ងៃអាទិត្យ ជាថ្ងៃដែលមេដឹកនាំ នៃគូប្រជែងកូរ៉េខាងត្បូង ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសចិន ដែលចិនជាសម្ព័ន្ធមិត្ត របស់ក្រុងព្យុងយ៉ាង និងត្រឹមតែប៉ុន្មានម៉ោង បន្ទាប់ពីសហរដ្ឋអាមេរិក បានវាយប្រហារលើវេណេស៊ុយអេឡា។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយ កាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា ការបាញ់មីស៊ីលយ៉ាង ហោចណាស់ពីរគ្រាប់ ដែលជាលើកដំបូង របស់ប្រទេសក្នុងរយៈពេលពីរខែ...
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦នេះ បានអញ្ជើញ ពិនិត្យមើលទីតាំង ប្រគល់និងទទួលអំណោយ ព្រមទាំងពិនិត្យអំណោយដែលសប្បុរសជន បានប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីបែងចែកជូនដល់វីរកងទ័ពជួរមុខ និង ជនភៀសសឹក។ គិតមកដល់ថ្ងៃនេះ សប្បុរសជននៅតែបន្តនាំយក ថវិកា គ្រឿងឧបភោគ បរិភោគ និងសំភារៈចាំបាច់មួយចំនួន...
ភ្នំពេញ ៖ កិច្ចប្រជុំពិសេស របស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក(JBC) កម្ពុជា-ថៃ ដែលគ្រោងនឹងរៀបចំឡើងនៅសប្ដាហ៍ទី១ ខែមករា ឆ្នាំ២០២៦ នៅខេត្តសៀមរាប តាមសំណើរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក(JBC)កម្ពុជា កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ ត្រូវបានភាគីថៃស្នើសុំលើកពេល ដោយលើកហេតុផលរង់ចាំនីតិវិធីផ្ទៃក្នុង។ បើតាមសេចក្ដីប្រកាសព័ត៌មាន របស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានឱ្យដឹងថា ជាការឆ្លើយតប ភាគីកម្ពុជាបានស្នើជាថ្មីទៅភាគីថៃ តាមរយៈកំណត់ទូតចុះថ្ងៃទី៥ ខែមករា...
ភ្នំពេញ ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា គម្រោងវិនិយោគចំនួន៦៣០ ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ១០ប៊ីលានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណ ៤៣៨ពាន់កន្លែងត្រូ វបានចុះបញ្ជី ដោយគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (គ.វ.ក. នៃ ក.អ.ក.) ក្នុងឆ្នាំ២០២៥។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ ថា...
បរទេស៖ នាយករដ្ឋមន្ត្រីស្លូវ៉ាគី លោក Robert Fico បាននិយាយកាលពីថ្ងៃសៅរ៍ថា ការវាយប្រហារ របស់សហរដ្ឋអាមេរិក ទៅលើប្រទេស វេណេហ្ស៊ុយអេឡា បង្ហាញឱ្យឃើញបន្ថែមទៀតថា សណ្តាប់ធ្នាប់ពិភពលោកក្រោយ សង្គ្រាមលោកលើកទី ២ ត្រូវបានបំផ្លាញ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយ កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា...
ភ្នំពេញ ៖ នាឱកាសអនុញ្ញាតឱ្យលោក ចូ សូយ័រ អ្នកសម្របសម្រួលប្រព័ន្ធអង្គការសហប្រជាជាតិ (អ.ស.ប.) ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា នាថ្ងៃទី៥ មករា នេះ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានសង្កត់ធ្ងន់ពីតម្លៃ នៃសន្តិភាព ដែលមិនអាចខ្វះបាន...
ភ្នំពេញ ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរដ្ឋាភិបាល នៃសាធារណរដ្ឋស៊ែប៊ី សម្រាប់ជំនួយមនុស្សធម៌ សរុបជាទឹកប្រាក់ចំនួន ប្រាំរយពាន់ដុល្លារអាម៉េរិក (៥០០,០០០ ដុល្លារអាម៉េរិក) ដល់ព្រះរាជាណាចក្រកម្ពុជា។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងការបរទេស នៅថ្ងៃទី៥ មករា នេះ ថា ការចូលរួមចំណែកក្នុងកាលៈទេសៈនេះ បង្ហាញឱ្យឃើញយ៉ាងច្បាស់នូវសាមគ្គីភាព...