បន្ទាយមានជ័យ : ក្រុមចោរជំនាញ ខាងជិះម៉ូតូឆក់ ទូរសព្ទ័ ខ្សែក ការបូបលុយ និងទ្រព្យសម្បត្តិ របស់ប្រជាពលរដ្ឋ នៅជាយដែនកម្ពុជា-ថៃ ត្រូវបាននគរបាលក្រុងប៉ោតប៉ែត ឃាត់ខ្លួនបានជាបន្តបន្ទាប់ និងបញ្ជូនទៅតុលាការហើយ នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២២នេះ។ លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាល ក្រុងប៉ោយប៉ែត បានឲ្យដឹងថា...
កំពង់ចាម ៖ សមិទ្ធផលថ្មី ជាផ្លូវបេតុងមួយខ្សែមានប្រវែង ២,១៥៨ម៉ែត្រ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការក្រោមអធិបតីភាព លោក ហ៊ុន ណេង អ្នកតំណាងរាស្ត្រ មណ្ឌលខេត្តកំពង់ចាម និងអភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នាព្រឹកថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ២០២២ ស្ថិតនៅភូមិដីលើ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់...
ហ្សាកាតា៖ ប្រទេសឥណ្ឌូណេស៊ី បានបន្ថែមចំនួនករណីឆ្លងជំងឺកូវីដ-១៩ ខ្ពស់បំផុតក្នុងរយៈពេលជិត ៦ខែ ដោយសារទម្រង់ឆ្លងថ្មីអូមីក្រុង ដែលអាចឆ្លងបានកាន់តែរីករាលដាលពេញប្រទេស នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានបាងកកប៉ុស្ដិ៍។ រដ្ឋាភិបាលបានរាយការណ៍ពីការឆ្លងថ្មីចំនួន ជាង ២៧០០០ករណីកាលពីថ្ងៃព្រហស្បតិ៍ ដែលជាចំនួនច្រើនបំផុតចាប់តាំងពីថ្ងៃទី១៤ ខែសីហា។ ការស្លាប់ប្រចាំថ្ងៃបានកើនឡើងខ្ពស់បំផុតចាប់តាំងពីថ្ងៃទី២១ ខែតុលា ខណៈដែលមនុស្ស ៣៨នាក់បានស្លាប់ដោយសារជំងឺនេះ។ ករណីបានកើនឡើងយ៉ាងឆាប់រហ័សពីតិចជាងមួយរយនាក់នៅចុងខែធ្នូ។ ប្រទេសឥណ្ឌូណេស៊ី កំពុងបដិសេធពីការដាក់ កម្រិតចលនាដ៏តឹងរ៉ឹង បើទោះបីជាមានការរីករាលដាលនៃការឆ្លងក៏ដោយ...
ប៉េកាំង៖ ប្រទេសចិន និងរុស្ស៊ី បានប្រកាសភាពជាដៃគូយុទ្ធសាស្ត្រ ដ៏ស៊ីជម្រៅមួយកាលពីថ្ងៃសុក្រ ដើម្បីធ្វើឲ្យមានតុល្យភាព នូវអ្វីដែលពួកគេបង្ហាញថា ជាឥទ្ធិពលពិភពលោកដ៏អាក្រក់ របស់សហរដ្ឋអាមេរិក នៅពេលដែលប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានធ្វើជាម្ចាស់ផ្ទះ ទទួលលោក វ្លាឌីមៀ ពូទីន របស់រុស្ស៊ី នៅថ្ងៃបើកព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងានៅទីក្រុងប៉េកាំង ។ នៅក្នុងសេចក្តីថ្លែងការណ៍រួម ប្រទេសទាំងពីរបានអះអាងថា ទំនាក់ទំនងថ្មី...
បរទេស ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីថ្ងៃសុក្រថា មិត្តភាពរវាង រុស្ស៊ី និងចិន បានក្លាយជាឧទាហរណ៍ មួយអំពីរបៀប ដែលប្រជាជាតិទាំងពីរ អាចអភិវឌ្ឍន៍រួមគ្នា និងគាំទ្រគ្នាទៅវិញទៅមក “ស្ទើរតែគ្រប់វិស័យ”។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា...
ស្តុកហូម: ប្រទេសស៊ុយអែត នឹងលុបចោលការរឹតបន្តឹងលើជំងឺរាតត្បាត នៅសប្តាហ៍ក្រោយ បើទោះបីជាកម្រិត នៃការឆ្លងមានកំណត់ត្រា ក៏ដោយ ដោយសារតែខ្លួនកំពុងដាក់ សម្ពាធលើការ ចាក់ថ្នាំបង្ការរោគ និងអត្រាខ្ពស់ នៃការឆ្លង កូវីដ-១៩ កន្លងមក ដើម្បីរក្សាអត្រាការ សម្រាកព្យាបាល នៅមន្ទីរពេទ្យ ។ ការរឹតបន្តឹងបច្ចុប្បន្ន ដែលរួមមានបារ និងភោជនីយដ្ឋានត្រូវបិទមុនកាលកំណត់ ហើយចំនួន...
ហ្សឺណែវ ៖ អង្គការសុខភាពពិភពលោក បានផ្តល់ក្តីសង្ឃឹមដល់អឺរ៉ុបអំពី “រយៈពេល នៃភាពស្ងប់ស្ងាត់” និងសូម្បីតែ “ការស៊ូទ្រាំដោយភាពស្ងប់ស្ងាត់” នៅក្នុងសង្គ្រាមប្រឆាំង នឹងមេរោគជាមួយ នឹងបញ្ជីប្រទេស ដែលកំពុងកើនឡើង លើការទប់ស្កាត់ កូវីដ-១៩ ។ នាយកអង្គការសុខភាពពិភពលោក WHO លោក Hans Kluge បានឲ្យដឹងអំពី “អ្វីដែលអាចនាំឱ្យពួកយើងមានសន្តិភាព...
ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មានថា នៅថ្ងៃទី៥ ខែមករា នេះ រកឃើញអ្នកឆ្លងកូវីដថ្មី ប្រភេទអូមីក្រុង ចំនួន១១២នាក់ ក្នុងនោះករណីនាំចូលចំនួន២៥នាក់ និងឆ្លងក្នុងសហគមន៍៨៧នាក់, អ្នកជំងឺចំនួន១០៥នាក់ជាសះស្បើយ។ សូមជម្រាបថា គិតត្រឹមថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១២១,៦៦២នាក់ , អ្នកជាសះស្បើយ សរុបចំនួន១១៨,០២៣នាក់,...
ភ្នំពេញ ៖ យុវតីជាសិស្សសាលាម្នាក់ បានស្លាប់ភ្លាមៗ ខណៈកំពុងជិះម៉ូតូ បណ្តាលឲ្យធ្លាក់ចូលរថយន្តស៊ីទែន ដឹកកៅស៊ូធ្វើផ្លូវ កិនចំក្បាល កាលពីវេលាម៉ោង០៦និង៥០នាទី ថ្ងៃទី០៥ ខែកុម្ភ: ឆ្នាំ២០២២ នៅចំណុចភូមិដូនហុង ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប លើកំណាត់ផ្លូវជាតិលេខ៦ ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បង្កដោយម៉ូតូម៉ាកC125 ហុងដាឌ្រីម ពណ៌ខ្មៅ...
ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអនុញ្ញាតឲ្យប្រើប្រាស់ប្រឡង់ដៃសន្តិសុខ សម្រាប់សម្គាល់ភ្នាក់ងារសន្តិសុខបោះឆ្នោត នៅការិយាល័យបោះឆ្នោត និងការិយាល័យរាប់សន្លឹកឆ្នោត សម្រាប់ដំណើរការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។ យោងតាមសេចក្ដីសម្រេចរបស់ គ.ជ.ប ថ្មីៗនេះ បានបញ្ជាក់ថា «អនុញ្ញាតឲ្យប្រើប្រាស់ ប្រឡង់ដៃសន្តិសុខ សម្រាប់សម្គាល់ភ្នាក់ងារ សន្តិសុខបោះឆ្នោត ដែលមានភារកិច្ចការពារសន្ដិសុខ...