ម៉ូស្គូ ៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានហៅវាថា “ឆោតល្ងង់ និងមិនសមហេតុផល” ដើម្បីចោទ ប្រកាន់ថា រុស្ស៊ីមានជាប់ពាក់ព័ន្ធ ក្នុងការលេចធ្លាយបំពង់ បង្ហូរឧស្ម័ន Nord Stream 1 និង 2 នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ។...
ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបង្កើតគណៈកម្មការអន្ដរក្រសួង ដើម្បីជំរុញដំណើរការអនុវត្ដ គម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿន តភ្ជាប់ពីរាជធានីភ្នំពេញ ទៅក្រុងបាវិត។ យោងតាមសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាល ចេញផ្សាយនាពេលថ្មីៗនេះ បានឲ្យដឹងថា គណៈកម្មការអន្ដរក្រសួងនេះ មានលោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន ធ្វើជាប្រធាន...
ប៉េកាំង ៖ អ្នកនាំពាក្យរបស់ចិនដី គោកបានឲ្យដឹងថា អនាគតរបស់តៃវ៉ាន់ ត្រូវតែ និងអាចត្រូវបានសម្រេចរួមគ្នា ដោយប្រជាជនចិន ទាំងអស់ប៉ុណ្ណោះ ខណៈដែលបដិសេធ ការកត់សម្គាល់ របស់អាជ្ញាធរគណបក្ស ប្រជាធិបតេយ្យជឿនលឿន (DPP) ដែលបង្ខូចទ្រង់ទ្រាយដំណោះស្រាយ មហាសន្និបាតអង្គការ សហប្រជាជាតិលេខ ២៧៥៨ ។ លោកស្រី Zhu Fenglian...
កាលពីថ្ងៃទី២៨ ខែកញ្ញា វេទិកាជាន់ខ្ពស់អំពីការផ្លាស់ប្តូរ ខាងវប្បធម៌មនុស្សជាតិ រវាងចិននិងអាហ្សង់ទីន បានប្រារព្ធធ្វើ នៅក្រុងប៉េកាំង ។ វេទិកានេះ គឺ រួមគ្នារៀបចំ ដោយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន និងការិយាល័យរដ្ឋលេខាធិការ ទទួលបន្ទុកប្រព័ន្ធ សារព័ត៌មានសាធារណៈ របស់អាហ្សង់ទីន ដែលជាសកម្មភាព ដ៏សំខាន់មួយ ដើម្បីអបអរសាទរខួបទី៥០ នៃការបង្កើតសម្ព័ន្ធផ្លូវទូត រវាងចិននិងអាហ្សង់ទីន...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា (EDC) បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញ អគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ ដល់ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២២ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹង លម្អិតខាងក្រោម ។...
ភ្នំពេញ ៖ វិស័យព័ត៌មានពិត ជាមានសារសំខាន់ ក្នុងទំនាក់ទំនងកម្ពុជា-ចិន នាពេលបច្ចុប្បន្ន ខណៈវិស័យនេះ ត្រូវបានគេចាត់ទុក ដូចជាស្ពានចម្លង នូវព័ត៌មានពិត និងគ្រប់ជ្រុងជ្រោយ ទៅកាន់ប្រជាពលរដ្ឋ និងរដ្ឋាភិបាល នៃប្រទេសទាំងពីរ និងសកលលោក ។ លោកសយ សុភាព សហប្រធាន សមាគម អ្នកសារព័ត៌មានកម្ពុជា-ចិន និង...
ពេលថ្មីៗនេះ លោក Xi Jinping ប្រធានរដ្ឋចិនបានសរសេរបុព្វកថាសម្រាប់ « កម្រងសៀវភៅអំពីការ ស្តារភាពរុងរឿងឡើងវិញ» ក្រោមចំណងជើងថា «ឈានទៅមុខដោយម៉ឺងម៉ាត់ តាមមាគ៌ាស្តារភាពរុងរឿងឡើងវិញ» ។ លោក Xi Jinping បានលើកឡើងថា ការរៀបរៀង អត្ថបទសំខាន់ៗ តាក់តែងវចនានុក្រមប្រវត្តិសាស្ត្រ ថែរក្សាប្រវត្តិសាស្ត្រ ដើម្បីលើកទឹកចិត្តមនុស្ស ជំនាន់ក្រោយ...
ភ្នំពេញ៖ លោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានអះអាងថា ការដាក់ទណ្ឌកម្មលើប្រទេសគុយបា ពីសំណាក់សហរដ្ឋអាមេរិក គឺជារឿង ទ្វេភាគី ខណៈគោលនយោបាយកម្ពុជា គឺ «បន្តពង្រីកមិត្ត»។ ថ្លែងប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២នេះ លោកកៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានឲ្យដឹងថា ក្នុងកំឡុងពេលទស្សនកិច្ចគុយបា...
ភ្នំពេញ ៖ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងថា ភាពយន្តចម្រៀង «ជីវិតក្មេងវត្ត» ជាស្នាដៃប្រវត្តិសាស្ត្រមួយ ជួយពញ្ញាក់ស្មារតី មនុស្សគ្រប់គ្នាឱ្យបានដឹង ពីការតស៊ូរបស់បុរសឆ្នើមកម្ពុជា រហូតដល់ដឹកនាំកម្ពុជា មកដល់សព្វថ្ងៃនេះ។ ភាពយន្តចម្រៀងបទ «ជីវិតក្មេងវត្ត» ជាភាពយន្តចម្រៀង បង្ហាញពីគំរូវិរភាពតស៊ូរបស់ សម្ដេចតេជោ ហ៊ុន...