ភ្នំពេញ ៖ ណាហ្គាខប លីមីធីត (“ណាហ្គាខប” ឬ “ក្រុមហ៊ុន” លេខកូដផ្សារមូលបត្រហុងកុង ៣៩១៨) រួមជាមួយក្រុមហ៊ុនបុត្រសម្ព័ន្ធណាហ្គាវើលដ៍ ដែលជាមណ្ឌលកម្សាន្តឈានមុខគេមួយក្នុងតំបន់ទន្លេមេគង្គ មានមោទនភាពសូមប្រកាសថា ក្រុមហ៊ុនកាលពីពេលថ្មីៗនេះ ត្រូវបានទទួលស្គាល់ដោយ Great Place To Work® ជាស្ថាប័នសកល ដែលវាយតម្លៃទៅលើវប្បធម៌នៃកន្លែងធ្វើការ ។ ការទទួលស្គាល់ដ៏មានកិត្យានុភាពនេះ...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ដែលបានដកស្រង់ព័ត៌មានចេញពីកាសែតPolitico បានរាយការណ៍ កាលពីថ្ងៃចន្ទដោយដកស្រង់ឯកសារផ្ទៃក្នុង របស់រដ្ឋាភិបាលអាល្លឺម៉ង់ថា ទឹកប្រាក់ប្រមាណជា៣៧៧ពាន់លានអឺរ៉ូ ឬត្រូវជា៤៤០ពាន់លានដុល្លារក្នុង ការពង្រីកកងកម្លាំងប្រដាប់អាវុធរបស់ខ្លួន ។ការផ្លាស់ប្តូរនេះ គឺជាផ្នែកមួយនៃការជំរុញផ្នែកយោធា កាន់តែទូលំទូលាយនៅទូទាំងសហភាពអឺរ៉ុប ។ ឯកសារនេះត្រូវបានគេរាយការណ៍ថា បានរៀបរាប់លម្អិតអំពីផែនការ សម្រាប់គម្រោងសព្វាវុធ និង ឧបករណ៍ថ្មីនៅទូទាំងទឹកដី អាកាស...
ភ្នំពេញ ៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី២៧ តុលា បានបើកយុទ្ធនាការផ្សព្វផ្សាយការចុះបញ្ជីផលិតផល (ច.ប.ផ.) ថ្នាក់ជាតិ ដើម្បីពង្រឹងប្រព័ន្ធគុណភាពផលិតផលនៅកម្ពុជា ការពារអ្នកប្រើប្រាស់ និងបង្កើនទំនុកចិត្តក្នុងទីផ្សារ ។ យុទ្ធនាការនេះ នឹងត្រូវដំណើរការរហូតដល់ដំណាច់ឆ្នាំ២០២៦ ដោយផ្តល់ជូនការបញ្ចុះតម្លៃ និងការគាំទ្រ ពិសេសសម្រាប់ទាំង អ្នកផលិតក្នុងស្រុក និងក្រុមហ៊ុននាំចូលផលិតផល...
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបជាមួយ លោក Anutin Charnvirakul នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ ក្នុងជំនួបទ្វេភាគី និងពិភាក្សាការងារ នៅទីក្រុងគូឡាឡាំពួ នៅព្រឹកថ្ងៃអង្គារ ទី២៨ ខែតុលា ឆ្នាំ២០២៥ ៕
បរទេស៖ មន្ត្រីជាន់ខ្ពស់ ក្រសួងការបរទេសអាមេរិកមួយរូបបាននិយាយកាលពីថ្ងៃចន្ទថា សហរដ្ឋអាមេរិករំពឹងថា ប្រទេសថៃនឹងធ្វើការ ជាមួយកម្ពុជាដើម្បីចាប់ ផ្តើមដោះលែង ទាហានកម្ពុជា១៨នាក់ភ្លាមៗ បន្ទាប់ពីមេដឹកនាំ នៃប្រទេសទាំងពីរ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង បទឈប់បាញ់ដែលបានពង្រឹងកាលពីថ្ងៃអាទិត្យ នៅចំពោះមុខប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ។ យោងតាមសារព័ត៌មាន News X ចេញផ្សាយ នៅថ្ងៃទី២៨...
ភ្នំពេញ ៖ កងទ័ពនៃយោធភូមិភាគទី៤ របស់កម្ពុជា និងកងទ័ពនៃយោធភូមិភាគ២ របស់ថៃ នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥នេះ បានជួបប្រជុំ ជាមួយអ្នកសង្កេតការណ៍អាស៊ាន (AOT) នៅច្រកព្រំដែនអូរស្មាច់ ខេត្តឧត្តរមានជ័យ ។ កិច្ចប្រជុំនេះ ធ្វើឡើងជជែកពីការ អនុវត្តតាមស្មារតី នៃសេចក្តីថ្លែងការណ៍រួម ស្តីពីសន្តិភាពរវាងកម្ពុជា-ថៃ កាលពីថ្ងៃទី២៦ ខែតុលា...
តូក្យូ៖ នាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសជប៉ុន លោកស្រី Sanae Takaichi និងប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានចាប់ផ្តើមកិច្ចប្រជុំលើកដំបូងរបស់ពួកគេនៅទីក្រុងតូក្យូនៅថ្ងៃអង្គារ ដោយមានគោលបំណងបង្កើតទំនាក់ទំនងផ្ទាល់ខ្លួនឱ្យកាន់តែជិតស្និទ្ធ និងជំរុញកិច្ចសហប្រតិបត្តិការសន្តិសុខ ចំពេលមានការអំពាវនាវ របស់ទីក្រុងវ៉ាស៊ីនតោន ឱ្យសម្ព័ន្ធមិត្តចំណាយប្រាក់បន្ថែមទៀត លើការការពារជាតិ។ ស្តីពីសន្តិសុខ លោកស្រី Takaichi ដែលចូលកាន់ តំណែងមួយសប្តាហ៍មុន និងលោក...
មណ្ឌលគិរីៈ តើ រថយន្តពន្លត់អគ្គិភ័យ ឬដែលហៅសាមញ្ញថា ឡានបាញ់ទឹកនោះ មានបូមទឹកសាគួក្នុងរថយន្តដែរទេ?ឬមួយពេលមានអគ្គិភ័យ តម្រូវអោយរត់ទៅបូមទឹកជាមុន មុននិងបើកឆ្ពោះទៅតំបន់កើតហេតុ? នេះជាការចោទសួរ របស់អាជីវករផ្សារកែវសីមា ស្ថិតក្នុងស្រុកកែវសីមា នៃខេត្តមណ្ឌលគិរី សំដៅទៅមន្ត្រីជំនាញអង្គភាពពន្លត់អគ្គិភ័យ របស់អធិការដ្ឋាននគរបាលស្រុកកែវសីមា គ្រាដែល ចុះអប់រំណែនាំបងប្អូនប្រជាពលរដ្ឋ អាជីវករក្នុងមូលដ្ឋាន អោយយល់ជ្រាបអំពីការបង្កើន វិធានការបង្ការនិងពន្លត់អគ្គិភ័យក្នុងរដូវប្រាំង ដែលធ្វើឡើងនាព្រឹកថ្ងៃទី២៧ ខែតុលានេះ។ ជាការឆ្លើយតបរបស់នគរបាលជំនាញ...
កូឡាឡាំពួរ ៖ លោក Li Chenggang តំណាងពាណិជ្ជកម្មអន្តរជាតិចិន ប្រចាំក្រសួងពាណិជ្ជកម្ម និងជាអនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា ប្រទេសចិន និងសហរដ្ឋអាមេរិក បានឈានដល់ការឯកភាពគ្នា ជាមូលដ្ឋាន លើការដោះស្រាយបញ្ហាសេដ្ឋកិច្ច និងពាណិជ្ជកម្មសំខាន់ៗមួយចំនួន ដែលជាកង្វល់រៀងៗខ្លួន ហើយបន្ទាប់មកនឹងឆ្លងកាត់នីតិវិធី អនុម័តក្នុងស្រុករៀងៗខ្លួន។ លោកបានធ្វើការកត់សម្គាល់នេះ នៅពេលផ្តល់ព័ត៌មានដល់អ្នកសារព័ត៌មាន បន្ទាប់ពីកិច្ចចរចាសេដ្ឋកិច្ច និងពាណិជ្ជកម្មជុំថ្មីរវាងចិន...
មូស្គូ ៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានឲ្យដឹងនៅក្នុងបទសម្ភាសន៍មួយ ដែលចេញផ្សាយកាលពីថ្ងៃអាទិត្យថា ទណ្ឌកម្មថ្មីប្រឆាំងនឹងរុស្ស៊ី ធ្វើឱ្យស្មុគស្មាញ ដល់កិច្ចខិតខំប្រឹងប្រែង ដើម្បីស្តារទំនាក់ទំនង ជាមួយសហរដ្ឋអាមេរិក នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។ លោក Peskov បានប្រាប់អ្នកកាសែតនៃប៉ុស្តិ៍ទូរទស្សន៍ Russia-1 លោក Pavel...