ប៉េកាំង៖ គណៈប្រតិភូមួយមកពីអង្គការហាមឃាត់អាវុធគីមី (OPCW) បានជំរុញឱ្យជប៉ុនបំផ្លាញអាវុធគីមី (ACW) របស់ខ្លួនចោលទាំងស្រុង និងហ្មត់ចត់នៅក្នុងប្រទេសចិន ដោយមិនមានការពន្យារពេលបន្ថែមទៀត នេះបើយោងតាមក្រសួងការបរទេសចិននៅថ្ងៃចន្ទ។ លោកស្រី ម៉ៅ នីង អ្នកនាំពាក្យក្រសួងការបរទេសចិន បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយថា អគ្គនាយកនៃ OPCW ប្រធានក្រុមប្រឹក្សាប្រតិបត្តិ ក៏ដូចជាតំណាងអចិន្ត្រៃយ៍ និងអ្នកការទូតជាន់ខ្ពស់មកពី ១២ប្រទេសប្រចាំ OPCW បានធ្វើទស្សនកិច្ចប្រទេសចិនតាមការអញ្ជើញចាប់ពីថ្ងៃទី៣១...
តេអេរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei បានព្រមានកូរ៉េខាងត្បូង ប្រឆាំងនឹងការរក្សាវត្តមានយោធា ឬចូលរួមក្នុងប្រតិបត្តិការនៅក្នុងច្រកសមុទ្រហ័រមូស។ លោក Baghaei បានចេញការព្រមាននេះនៅក្នុងសារមួយនៅលើ X បន្ទាប់ពីទីក្រុងសេអ៊ូលបានឧ្យដឹងកាលពីថ្ងៃសុក្រសប្ដាហ៍មុនថា ខ្លួនកំពុងពិនិត្យឡើងវិញនូវជម្រើស រួមទាំងវិធានការយោធា ដើម្បីគាំទ្រ “សេរីភាពនៃការធ្វើនាវាចរណ៍” នៅក្នុងច្រកសមុទ្រហ័រមូស។ លោកបានលេីកឡេីងថា ទំនាក់ទំនងរវាងអ៊ីរ៉ង់ និងកូរ៉េខាងត្បូងមានប្រវត្តិជាង ៦៤ឆ្នាំ...
ភ្នំពេញ ៖ លោក ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានលើកឡើងថា បច្ចុប្បន្នប្រាក់រង្វាន់លើកទឹកចិត្ត ដល់សមត្ថកិច្ចបង្ក្រាបគ្រឿងញៀន បាននៅត្រឹមតែចំនួន១០លានរៀលទេ ។ ក្នុងពិធីបិទសន្និបាត បូកសរុបសមិទ្ធផលការងាររបស់ក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥ នាថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦ រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃបានថ្លែងថា កាលពីមុនថ្នាក់ដឹកនាំកម្ពុជាបានប្រកាសផ្តល់រង្វាន់លើកទឹកចិត្តដល់សមត្ថកិច្ចជំនាញក្នុងការបង្ក្រាបបទល្មើសគ្រឿងញៀនមួយគីឡូក្រាមផ្តល់១ម៉ឺនដុល្លារ ប៉ុន្តែឥឡូវនេះ...
មូស្គូ៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានឧ្យដឹងថា រុស្ស៊ីមិនច្រានចោលលទ្ធភាព នៃការបន្តកិច្ចចរចាត្រីភាគី លើបញ្ហាអ៊ុយក្រែននោះទេ។ លោក Peskov បានឧ្យដឹងក្នុងអំឡុងពេលសន្និសីទសារព័ត៌មានផ្លូវការមួយថា “ចំពោះការបន្តឡើងវិញនៃទម្រង់ត្រីភាគី អ្នកបានឮសេចក្តីថ្លែងការណ៍ពីទីក្រុងគៀវកាលពីម្សិលមិញ។ លោក Kushner បានធ្វើសេចក្តីថ្លែងការណ៍បែបនេះ។ យើងក៏មិនច្រានចោលការបន្តឡើងវិញនៃទម្រង់ត្រីភាគីនេះដែរ”។ ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន...
ហេលស៊ីនគី៖ ប្រទេសហ្វាំងឡង់ បានប្រារព្ធពិធីបញ្ចប់ការសាងសង់ របងរបាំងប្រវែង ២០០ គីឡូម៉ែត្រតាមបណ្តោយផ្នែកខ្លះ នៃព្រំដែនរបស់ខ្លួន ជាមួយប្រទេសរុស្ស៊ី ដោយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកស្រី Mari Rantanen បានឧ្យដឹងថា ផ្នែកបន្ថែមទៀត អាចត្រូវបានសាងសង់ នាពេលអនាគតប្រសិនបើចាំបាច់ ។ របងនេះមានផ្នែកដាច់ដោយឡែករាប់សិបតាមបណ្តោយព្រំដែនជាង ១៣០០គីឡូម៉ែត្ររបស់ប្រទេសហ្វាំងឡង់ ជាមួយប្រទេសរុស្ស៊ី ដោយរបងភាគច្រើនប្រមូលផ្តុំនៅភាគអាគ្នេយ៍នៃប្រទេសហ្វាំងឡង់ និងផ្នែកតូចៗនៅភាគខាងជើងឆ្ងាយ។...
វីនីញូស៖ លោកស្រី Kaja Kallas ប្រធានគោលនយោបាយការបរទេស របស់សហភាពអឺរ៉ុប បានឧ្យដឹងថា អឺរ៉ុបមិនគួរផ្តល់ដោយមិនទទួលបានអ្វីមកវិញ នៅក្នុងកិច្ចព្រមព្រៀងសន្តិភាព នាពេលអនាគតរវាងរុស្ស៊ី និង អ៊ុយក្រែននោះទេ ដោយសង្កត់ធ្ងន់ថា ការដោះស្រាយសន្តិភាព ណាមួយក៏នឹងពាក់ព័ន្ធនឹងការ ប្តេជ្ញាចិត្តពីអឺរ៉ុបផងដែរ។ លោកស្រី Kallas បានធ្វើការកត់សម្គាល់នេះ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចទៅកាន់ប្រទេសលីទុយអានី បន្ទាប់ពីអ្នកចរចាអាមេរិកលោក Steve...
ព្យុងយ៉ាង៖ លោក គីម សុង ជី រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងជើង បានព្រមានថា ប្រទេសរបស់លោក នឹងចាត់វិធានការតបតយ៉ាងខ្លាំងក្លា ប្រសិនបើសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនព្យាយាមញុះញង់ ឱ្យមានការប្រឈមមុខដាក់គ្នាខាងយោធាថ្មីមួយ នេះបើយោងតាមរបាយការណ៍ របស់ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA)។ នៅក្នុងសេចក្តីថ្លែងការណ៍សារព័ត៌មានដែលចេញផ្សាយដោយ KCNA ប្រមុខការពារជាតិកូរ៉េខាងជើង បានធ្វើការកត់សម្គាល់អំពីសមយុទ្ធយោធារួមគ្នា Freedom Edge ដែលកំពុងបន្តដោយសហរដ្ឋអាមេរិក...
មូស្គូ៖ ក្រសួងការបរទេសរុស្ស៊ី បានឧ្យដឹងថា រុស្ស៊ីកំពុងបិទស្ថានកុងស៊ុលអាល្លឺម៉ង់ប្រចាំទីក្រុង St. Petersburg ដែលការបិទនេះ ធ្វេីឡេីងជាការឆ្លេីយតបទៅនឹងសកម្មភាពដូចគ្នា របស់ប្រទេសអាល្លឺម៉ង់។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងបានកត់សម្គាល់ថា ស្ថានកុងស៊ុលត្រូវតែបញ្ឈប់ប្រតិបត្តិការទាំងអស់មិនឱ្យលើសពីថ្ងៃទី១៨ ខែកញ្ញា។ ក្រសួងបានបន្ថែមថា មជ្ឈមណ្ឌលវប្បធម៌ Goethe-Institut ក្នុងប្រទេសរុស្ស៊ីក៏ត្រូវតែបញ្ចប់ប្រតិបត្តិការរបស់ពួកគេផងដែរ ដោយបុគ្គលិកត្រូវចាកចេញពីប្រទេសរុស្ស៊ីត្រឹមថ្ងៃទី១៣ ខែកញ្ញា។ក្រសួងបាននិយាយថា កំណត់ចំណាំការទូតពាក់ព័ន្ធត្រូវបានប្រគល់ជូនភារធារីអាល្លឺម៉ង់រួចរាល់ហេីយ។ វិធានការទាំងនេះត្រូវបានធ្វើឡើង ដើម្បីឆ្លើយតបទៅនឹងការសម្រេចចិត្តរបស់អាល្លឺម៉ង់...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT អភិបាលក្រុង Primorye លោក Oleg Kozhemyako បានប្រកាសថា ប្រទេសរុស្ស៊ី និងកូរ៉េខាង ជើងបានបើកស្ពានផ្លូវទីមួយឆ្លងកាត់ទន្លេ Tumen ដោយតភ្ជាប់តំបន់ Primorye របស់រុស្ស៊ីដោយផ្ទាល់ជាមួយប្រទេសជិតខាង។ ការឆ្លងកាត់ទន្លេថ្មី ដែលបែងចែកប្រទេសនានាត្រូវបានគេរំពឹងថា នឹងជំរុញពាណិជ្ជកម្មទៅវិញទៅមក និងផ្តល់នូវការដឹកជញ្ជូនពេញមួយឆ្នាំ។ ការសាងសង់ស្ពានថ្មីនេះបានចាប់ផ្តើមនៅក្នុងខែមេសា...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រទេសឥណ្ឌា ត្រូវបានគេរាយការណ៍ថា កំពុងធ្វើការលើផែនការដើម្បីបំពាក់យន្តហោះចម្បាំង Sukhoi-30MKI របស់កងទ័ពអាកាសឥណ្ឌា ជាមួយនឹងមីស៊ីលបាញ់ពីអាកាសទៅអាកាសរយៈចម្ងាយឆ្ងាយកម្រិតខ្ពស់របស់រុស្ស៊ី។ ទីភ្នាក់ងារសារព័ត៌មាន ANI បានរាយការណ៍ថា ក្រសួងការពារជាតិឥណ្ឌា ត្រូវបានគេរំពឹងថា នឹងពិចារណាលើសំណើរ ដើម្បីកែប្រែកងកម្លាំងយន្តហោះចម្បាំង Su-30MKI ដើម្បីអាចផ្ទុកមីស៊ីលបាញ៉ពីអាកាសទៅអាកាស RVV BD របស់រុស្សី...