ភ្នំពេញ ៖ នាថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ លោក សួង ហេង រដ្ឋលេខាធិការ និងជានាយកគម្រោង បានបន្តចុះពិនិត្យតាមដានការអនុវត្តគម្រោង ដែលគិតត្រឹមសប្តាហ៍ទី១ ខែកក្កដាឆ្នាំ២០២៦នេះ សម្រេចបាន ៨៥ % ( លើសផែនការ ៣,២២%) បន្ទាប់ពី ពិធីបើកការដ្ឋានសាងសង់នាថ្ងៃទី១៩ ខែកុម្ភៈ...
បរទេស៖ មន្រ្តីអន្តោប្រវេសន៍ថៃ បានចាប់ខ្លួនជនជាតិកូរ៉េខាងត្បូងម្នាក់ (ត្រូវបានគេស្គាល់ឈ្មោះថា Mr. Lee) នៅលើកោះភូកេត (Phuket) ដែលជាកោះទេសចរណ៍ដ៏មមាញឹកបំផុតរបស់ប្រទេសថៃ។ ការចាប់ខ្លួននេះ បានធ្វើឡើងបន្ទាប់ពីជនសង្ស័យរូបនេះ បានលាក់ខ្លួន និងរស់នៅដោយលើសទិដ្ឋាការ (Visa Overstay) អស់រយៈពេលជាង ៨ ឆ្នាំ (ប្រមាណ ២,៩៩២ ថ្ងៃ)។ បុរសជនជាតិកូរ៉េខាងត្បូងរូបនេះ...
បរទេស៖ ក្រុមគ្រូពេទ្យយោធា និងកម្លាំងគាំទ្រ វេជ្ជសាស្ត្រនៃកងទ័ពរំដោះប្រជាជនចិន (PLA) ក្នុងបេសកកម្ម «រថភ្លើងសន្តិភាព-២០២៦» (Peace Train-2026) បានធ្វើដំណើរទៅដល់រាជធានីវៀងចន្ទន៍ ប្រទេសឡាវ កាលពីព្រឹកថ្ងៃអាទិត្យ ទី៦ ខែកញ្ញា។ ក្រុមគ្រូពេទ្យយោធាចិន នឹងចូលរួមក្នុងសមយុទ្ធសង្គ្រោះវេជ្ជសាស្ត្រផ្នែកមនុស្សធម៌រួមគ្នា និងកម្មវិធីផ្តល់សេវាសុខាភិបាល រយៈពេល ១៧ ថ្ងៃ ជាមួយក្រុមជំនួយវេជ្ជសាស្ត្រនៃកងទ័ពប្រជាជនឡាវ។ ពិធីបដិសណ្ឋារកិច្ច...
ណាននីង៖ ព្រែកជីក Pinglu Canal ដែលស្ថិតនៅក្នុងតំបន់ស្វយ័ត Guangxi Zhuang ភាគខាងត្បូងប្រទេសចិន នឹងចាប់ផ្តើមបើកដំណើរ ការជាផ្លូវការនៅថ្ងៃទី ១៦ ខែកញ្ញា។ នេះបើយោងតាមការប្រកាស នៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃចន្ទ ។ ព្រែកជីកនេះមានប្រវែងសរុប ១៣៤,២ គីឡូម៉ែត្រ ដោយតភ្ជាប់ផ្លូវទឹកនៃទន្លេ Xijiang នៅភាគខាងជើង ទៅកាន់ឈូងសមុទ្រ...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ Sky News កាលពីថ្ងៃ៧ ខែកញ្ញា ឆ្នាំ២០២៦នេះ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហោះរូបភាពផែនទីមួយនៅលើបណ្តាញសង្គម Truth Social ដែលបង្ហាញពីរដ្ឋ New Mexico ត្រូវបានកែប្រែឈ្មោះទៅជា «New America» ដោយមានការលុបពាក្យ...
បរទេស ៖ ប្រទេសជប៉ុនកំពុងពង្រីកដៃគូ និងកិច្ចសហប្រតិបត្តិការការពារជាតិ យ៉ាងសកម្មនៅទូទាំងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក និងអឺរ៉ុប ដើម្បីពង្រឹងភាពធន់ និងការត្រៀមលក្ខណៈឆ្លើយតប ប្រសិនបើមានវិបត្តិយោធាកើតឡើងនៅជុំវិញ ច្រកសមុទ្រតៃវ៉ាន់។ នេះបើយោងតាមការវិភាគរបស់សារព័ត៌មាន South China Morning Post នៅថ្ងៃ៨ ខែកញ្ញា ឆ្នាំ២០២៦ ។ ការបង្កើតបណ្តាញការពារជាច្រើនជាន់ ក្រុងតូក្យូមិនត្រឹមតែផ្អែកលើសម្ព័ន្ធភាពប្រពៃណីជាមួយសហរដ្ឋអាមេរិកប៉ុណ្ណោះទេ ប៉ុន្តែបាន...
ភ្នំពេញ ៖ ភាគីចិន បានបង្ហាញឆន្ទៈជាថ្មី ក្នុងការបន្តគាំទ្រ យ៉ាងពេញទំហឹងដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា និងការអនុវត្តគម្រោង យុទ្ធសាស្ត្រសំខាន់ៗ ស្របតាមស្មារតីបានព្រមព្រៀង ដោយថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ។ ជាក់ស្ដែង នៅថ្ងៃទី៧ កញ្ញា លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ចូលជួបសម្តែងការគួរសម...
បរទេស៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃចន្ទថា ក្រុមហ៊ុនផលិតយន្តហោះឯកជនកាណាដា Bombardier នឹងលែងត្រូវបានអនុញ្ញាតឱ្យលក់យន្តហោះរបស់ខ្លួននៅសហរដ្ឋអាមេរិកទៀតហើយ លុះត្រាតែក្រុមហ៊ុននេះចាប់ផ្តើមផលិតនៅក្នុងសហរដ្ឋអាមេរិក។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ថា លោក ត្រាំ បាននិយាយនៅក្នុងការបង្ហោះមួយនៅលើ Truth Social ថា “លែងមានការលក់យន្តហោះរបស់...
បរទេស៖ ការនាំចេញអាហារសមុទ្ររបស់វៀតណាមបានកើនឡើង ៦ ភាគរយនៅក្នុងខែសីហាបើប្រៀបធៀបទៅនឹងឆ្នាំមុន ដែលគាំទ្រដោយតម្រូវការខ្លាំងពីចិនដីគោក ហុងកុង និងអាស៊ីអាគ្នេយ៍ ដែលបានជួយទូទាត់ការដឹកជញ្ជូនដែលធ្លាក់ចុះទៅកាន់សហរដ្ឋអាមេរិក។ យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយកាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ថា ការនាំចេញអាហារសមុទ្របានឈានដល់ជាង ១,១ ពាន់លានដុល្លារអាមេរិកនៅក្នុងខែសីហា ដែលធ្វើឲ្យការនាំចេញសរុបក្នុងរយៈពេលប្រាំបីខែដំបូងនៃឆ្នាំនេះកើនឡើងដល់ ៨ ពាន់លានដុល្លារ កើនឡើង ១១,៨...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានធ្វើការព្រមានចាត់វិធានការ ចំពោះអ្នកនាំចូលសាច់ជ្រូក ខូចគុណភាពពីប្រទេសថៃ មកប្រទេសម្ពុជា ឆ្លងកាត់តាមព្រំដែនប្រទេសឡាវ ។ ការព្រមានរបស់ ប្រមុខក្រសួងមហាផ្ទៃ នាឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទអង្គសន្និបាតបូក សរុបសមិទ្ធផលការងាររបស់ក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ នាថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦នេះ...