បរទេស៖ អ្នកនាំពាក្យរដ្ឋាភិបាលបាននិយាយកាលពីថ្ងៃអាទិត្យថា ប្រទេសអ៊ីរ៉ង់នឹងតម្លើងថ្លៃសាំងសម្រាប់អ្នកប្រើប្រាស់លើសពី ១១០ លីត្រក្នុងមួយខែ ដោយចាប់ផ្តើមពីថ្ងៃអង្គារ ខណៈដែលអ៊ីរ៉ង់កំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយបញ្ហាដែលបង្កើតឡើងដោយសង្គ្រាម និងទណ្ឌកម្មសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ថា តម្លៃនៃកូតាទីមួយ និងទីពីរ ដែលរួមមាន ១១០ លីត្រ នឹងនៅតែមិនផ្លាស់ប្តូរ ប៉ុន្តែតម្លៃនៃកូតាទីបីនឹងត្រូវដំឡើងដល់ ១០០.០០០ រៀលអ៊ីរ៉ង់...
ភ្នំពេញ ៖ មន្ទីរបរិស្ថាន ខេត្តរតនគិរី បដិសេធទាំងស្រុង ចំពោះការចោទប្រកាន់ក្នុងចេតនាមួលបង្កាច់បង្អួច កិត្តិយស និងកេរ្តិ៍ឈ្មោះ របស់មន្ត្រីមានសមត្ថកិច្ចអនុវត្តច្បាប់ ដោយគ្មានភស្តុតាង ក្រោយការទប់ស្កាត់ការជីករករ៉ែមាសដោយអនាធិបតេយ្យ នៅឃុំជ័យឧត្តម ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់មន្ទីរបរិស្ថានខេត្តរតនគិរីនៅថ្ងៃទី៧ កញ្ញានេះបានឱ្យដឹងថា នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ១០:១២នាទីព្រឹក មន្ត្រីឧទ្យានុរក្ស នៃទីស្នាក់រងស្រែជ្រៃ...
ភ្នំពេញ ៖ លោកហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងអប់រំ បានលើកឡើងថា អក្ខរកម្មក្នុងបរិបទបច្ចុប្បន្ន មិនត្រឹមតែផ្ដោតលើការចេះអាន សរសេរ និងគណនាលេខប៉ុណ្ណោះទេ ថែមទាំងរួមបញ្ចូលអក្ខរកម្មឌីជីថល ការគិតវិភាគ និងការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈប្រចាំជីវិត។ ក្នុងឱកាសអបអរសាទរខួបលើកទី២៦ នៃទិវាអក្ខរកម្មជាតិ ក្រោមប្រធានបទ “អក្ខរកម្មលើកកម្ពស់គុណភាពអប់រំប្រកបដោយបរិយាបន្ន” នៅខេត្តរតនគិរី នាព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦...
តេអេរ៉ង់៖ ប្រធានសភាអ៊ីរ៉ង់ លោក Mohammad Baqer Qalibaf បានឧ្យដឹងថា សហរដ្ឋអាមេរិក ត្រូវតែដឹងថា «ការឈ្លានពាន» ណាមួយប្រឆាំងនឹងផលប្រយោជន៍ និងសន្តិសុខរបស់អ៊ីរ៉ង់ នឹងទទួលបានការឆ្លើយតប «លឿនជាងមុន ធ្ងន់ជាងមុន និងឈឺចាប់ជាងមុន»។ លោកបានធ្វើការកត់សម្គាល់នៅក្នុងសម័យប្រជុំបើកចំហរបស់ស្ថាប័ននីតិបញ្ញត្តិនៅទីក្រុងតេអេរ៉ង់ ដោយសង្កត់ធ្ងន់ថា «យុគសម័យនៃការឆ្លើយតបសមាមាត្រ» បានមកដល់ទីបញ្ចប់ហើយ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន ICANA...
សេអ៊ូល៖ កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ត្រូវបានរាយការណ៍ថា បានឯកភាពលើទំហំវិនិយោគប្រមាណ ២២.៣ ពាន់លានដុល្លារ សម្រាប់គម្រោងរោងចក្រថាមពលប្រើឧស្ម័នធម្មជាតិនៅទីក្រុង Encinal រដ្ឋតិចសាស់ សហរដ្ឋអាមេរិក នេះបើតាមការចេញផ្សាយពីសារព័ត៌មាន Reuters ដែលបានចេញផ្សាយនៅថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ២០២៦ ។ គម្រោងនេះគ្រោងផលិតអគ្គិសនីប្រមាណ ៦.៣ ជីហ្គាវ៉ាត់ ដើម្បីឆ្លើយតបនឹងតម្រូវការថាមពលកើនឡើង...
ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោកសាស្ត្រាចារ្យ ឈាង រ៉ា លើកឡើងថា រាល់ការវិនិយោគលើសុខភាពភ្នែក គឺជាការវិនិយោគលើសុខភាពប្រជាជន អភិវឌ្ឍន៍មូលធនមនុស្ស និងការអភិវឌ្ឍប្រទេសជាតិ។ ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីដាក់ឱ្យអនុវត្តជាផ្លូវការគម្រោងអភិបាលកិច្ចសុខភាពភ្នែក២០២៦-២០៣១ និងយុទ្ធសាស្ត្រ WHO’s SPECS 2030 នៅកម្ពុជា នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានថ្លែងថា សុខភាពភ្នែក គឺជាផ្នែកមួយដ៏សំខាន់នៃប្រព័ន្ធសុខាភិបាល...
មណ្ឌលគិរីៈ រថយន្តធន់កូរ៉េខ្នាតធំ១គ្រឿង ត្រូវបាននគរបាល នៃច្រកទ្វាទ្វេភាគីឡាប៉ាខេ ដេញឲ្យបកក្បាលត្រឡប់ក្រោយវិញ គ្រាដែលតៃកុងបានបើកជិតដល់ប៉ារ៉ាស់ នៃច្រកទ្វាទៅហើយនោះ។ ហេតុការនេះបានកើតឡើងនៅម៉ោងប្រមាណជា១២ថ្ងៃត្រង់ ថ្ងៃទី៧កញ្ញានេះ មុខច្រកទ្វាទ្វេភាគីឡាប៉ាខេ ក្នុងឃុំស្រែខ្ទុមស្រុកកែវសីមាខេត្តមណ្ឌលគិរី។ មុនការដេញអោយត្រឡប់ក្រោយវិញ រថយន្តដឹកអុសចម្រុះមួយគ្រឿងនេះ ត្រូវបានគេអះអាងថា ដឹកចេញពីតំបន់ប៉ោដើមស្វាយ ដែលនៅគៀកនិងដែនជម្រកសត្វព្រៃកែវសីមា និងបានបើកបរកាត់មុខស្នាក់ការផ្នែករដ្ឋបាលព្រៃឈើកែវសីមា ស្នាក់ការគយចល័ត និងបន្តដល់ច្រកទ្វាទ្វេភាគីតែម្តង។ ករណីដដែលនេះ យោងទៅលើនាយសង្កាត់រដ្ឋបាលព្រៃឈើស្រែព្រះចុងផ្លាស់ លោកឈាង...
ភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ប្រកាសជ្រើសរើសបុគ្គលិក ខណៈធនាគារ ARDB ជាធនាគាររបស់រដ្ឋ ផ្តល់ហិរញ្ញប្បទាន និងសេវាធនាគារ ដល់ខ្សែច្រវាក់តម្លៃផលិតកម្មកសិកម្ម ដើម្បីកសិករ និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម៕
បរទេស៖ តម្លៃមាសនៅវៀតណាមបានធ្លាក់ចុះនៅព្រឹកថ្ងៃចន្ទ បន្ទាប់ពីតម្លៃមាសនៅទីផ្សារអន្តរជាតិបន្តធ្លាក់ចុះ។ ក្រុមហ៊ុន Saigon Jewelry Company បានបើកតម្លៃមាសដុំក្នុងសប្តាហ៍ថ្មីនៅ ១៤៧ លានដុងក្នុងមួយតែល ធ្លាក់ចុះប្រមាណ ០.៤% ខណៈតម្លៃមាសគ្រឿងអលង្ការប្រភេទចិញ្ចៀនធ្លាក់ចុះប្រហាក់ប្រហែលគ្នា មកនៅ ១៤៦.៥ លានដុងក្នុងមួយតែល។ បើយោងតាមការចេញផ្សាយ VNExpress នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០៣៦នេះថា នៅទីផ្សារអន្តរជាតិ...
ប្រទេសសិង្ហបុរី ដែលជាប្រទេសមានផលិតផល ក្នុងស្រុកសរុប (GDP) ក្នុងមនុស្សម្នាក់ខ្ពស់ជាងគេនៅអាស៊ី បានប្រមូលចំណូលពន្ធសរុបចំនួន ៩៧.៣ ពាន់លានដុល្លារសិង្ហបុរី (ប្រមាណ ៧៦.៩ ពាន់លានដុល្លារអាមេរិក) ក្នុងឆ្នាំសារពើពន្ធ ២០២៥–២០២៦។ ចំនួននេះបានកើនឡើង ៩.៤% បើធៀបនឹងឆ្នាំមុន និងជាកម្រិតខ្ពស់បំផុតមិនធ្លាប់មានរបស់អាជ្ញាធរចំណូលក្នុងស្រុកសិង្ហបុរី (IRAS)។ចំណូលពន្ធសរុបនេះ ស្មើប្រមាណ ១២.៣% នៃ GDP...