សាធារណរដ្ឋស៊ីប ៖ លោក ម៉ុល វិបុល អនុរដ្ឋលេខាធិការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញចូលរួមសិក្ខា សាលាហ្វ្រង់កូហ្វូនី ក្រោមប្រធានបទ “ការអភិវឌ្ឍទេសចរណ៍ប្រកបដោយចីរភាព ឱកាសការងារសម្រាប់យុវជន និងការកៀរគរហិរញ្ញប្បទាន” ដែលផ្តួចផ្តើមដោយគម្រោង Destination Éco-Talents (DET) តបតាមការអញ្ជើញ របស់វិទ្យាស្ថានហ្វ្រង់កូហ្វូនី សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព នៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី...
កំពង់ចាម៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានលើកទឹកចិត្តដល់ម្ចាស់រោងម៉ាស៊ីនកិនស្រូវចំនួន ៣ នៅក្នុងខេត្តកំពង់ចាម ឱ្យបន្តពង្រឹង និងពង្រីកខ្សែសង្វាក់ផលិតកម្មរបស់ខ្លួន ដើម្បីបង្កើនសមត្ថភាពកែច្នៃស្រូវ ធានាគុណភាពផលិតផល និងឆ្លើយតបទៅនឹងតម្រូវការទីផ្សារ និងស្តង់ដារកាន់តែខ្ពស់។ ការលើកទឹកចិត្តនេះ ធ្វើឡើងក្នុងឱកាសដែលលោកបណ្ឌិត បានដឹកនាំសហការី ព្រមជាមួយថ្នាក់ដឹកនាំនៃសហព័ន្ធស្រូវអង្ករកម្ពុជា (CRF) ចុះតាមដាន...
កែប ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសង្កត់ធ្ងន់ថា ពន្ធនាគារត្រូវតែជាទីកន្លែងស្អាតស្អំ គ្មានរឿងអាស្រូវ និងជាកន្លែងអប់រំកែប្រែអ្នកជាប់ឃុំឱ្យក្លាយជាពលរដ្ឋល្អឡើងវិញ ដោយផ្តោតលើការកែប្រែឥរិយាបថ ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងការផ្តល់ឱកាសក្នុងការកសាងជីវិតថ្មីប្រកបដោយកិត្តិយស ពេលត្រឡប់ចូលក្នុងសង្គមវិញ ។ ការថ្លែងបែបនេះ ធ្វើឡើងក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ អគារឃុំឃាំង អគាររដ្ឋបាល និងសមិទ្ធផលនានានៅពន្ធនាគារខេត្តកែប ស្ថិតក្នុងភូមិអន្ទង់ស ឃុំពងទឹក...
ព្រៃវែង-កំពង់ចាម៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ បានដឹកនាំសហការី និងថ្នាក់ដឹកនាំនៃសហព័ន្ធស្រូវអង្ករកម្ពុជា (CRF)ចុះតាមដានពិនិត្យសកម្មភាព និងជំរុញខ្សែង្វាក់អាជីវកម្ម របស់រោងម៉ាស៊ីនកិនស្រូវចំនួន ៣ ទីតាំង ស្ថិតនៅស្រុកស្វាយអន្ទរ ខេត្តព្រៃវែងឱ្យមានប្រសិទ្ធិភាព និងនិរន្តភាព។ ក្នុងដំណើរទស្សនកិច្ចនេះ...
ភ្នំពេញ ៖ អ្នកប្រដាល់គុនខ្មែរជើងខ្លាំង ៨ រូបប៉ះគ្នាធ្វើឲ្យកកើកសង្វៀន TOWN ក្នុងព្រឹត្តិការណ៍ការប្រកួតដណ្តើមខ្សែក្រវាត់ Mas Fight Cambodia ប្រភេទទម្ងន់ ៦០ គីឡូក្រាមដណ្តើមខ្សែក្រវាត់ និងប្រាក់ ១ ម៉ឺនដុល្លារអាមេរិក ដែលជាការប្រកួតតែមួយទឹកមានរយៈពេល ៩ នាក់ ប្រកួតនេះរៀបចំដោយ ស្ថានីយទូរទស្សន៍ TOWN...
ប្រភពព័ត៌មានចំនួនពីរបានឱ្យដឹងថា ប្រធានាធិបតីចិន លោក ស៊ី ជិនពីង កំពុងរៀបចំប្រតិភូធុរកិច្ចដ៏ធំមួយឱ្យអមដំណើររូបលោក ក្នុងដំណើរទស្សនកិច្ចទៅកាន់រដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ។ នេះត្រូវបានគេមើលឃើញថាជាបោះជំហានខុសប្លែកពីធម្មតា ខណៈដែលសហរដ្ឋអាមេរិក នៅតែមានមន្ទិលសង្ស័យលើការវិនិយោគរបស់ចិន ហើយទំនាក់ទំនងរវាងទីក្រុងប៉េកាំង និងវិស័យឯកជនក្នុងស្រុកនៅមានភាពតានតឹងនៅឡើយ។ ជាទូទៅ លោក ស៊ី ជិនពីង កម្រធ្វើដំណើរទៅក្រៅប្រទេសជាមួយនាយកប្រតិបត្តិ (CEO) នៃក្រុមហ៊ុនឯកជនណាស់ បន្ទាប់ពីអាជ្ញាធរចិនបានចាប់ផ្តើមរៀបចំការរឹតបន្តឹងផ្នែកផ្លូវច្បាប់លើវិស័យបច្ចេកវិទ្យា...
កោះកុង៖ ដើម្បីជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចជាតិ ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តាមរយៈវេទិកាការងារ សន្តិសុខសង្គម និងការបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្តនាំយកឱកាសការងារជិត ១ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ផ្សព្វផ្សាយ ជូនប្រជាពលរដ្ឋដល់មូលដ្ឋានជិត ៥០០នាក់ ជាពិសេសសម្រាប់អតីតពលករ ពីប្រទេសថៃ និងយុវជនរកការងារធ្វើ នៅក្នុងបរិវេណ វិទ្យាល័យឫស្សីជ្រុំ ស្រុកថ្មបាំង...
Xinhua: ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងនៅថ្ងៃសុក្រថា កងទ័ពអាមេរិកអាចនឹងវាយប្រហារលើទីតាំង Pickaxe Mountain ដែលជាបន្ទាយក្រោមដីដ៏រឹងមាំ របស់អ៊ីរ៉ង់ ស្ថិតនៅជិតរោងចក្រអ៊ុយរ៉ាញ៉ូម Natanz ក្នុងពេលឆាប់ៗនេះ ខណៈដែលរូបលោកបានព្យាយាម បន្ធូរបន្ថយភាពតានតឹង ដោយហៅជម្លោះជាមួយអ៊ីរ៉ង់ថាជា «រឿងតូចតាច» ។ លោក ត្រាំ បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅវិមានសេតវិមាន...
VN Express បានចេញផ្សាយនៅថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ២០២៦ នេះថា រដ្ឋាភិបាលវៀតណាម បានប្រកាសផ្តល់ជំនួយមនុស្សធម៌បន្ទាន់ចំនួន ៣០០ ០០០ ដុល្លារអាមេរិក (៣០ ម៉ឺនដុល្លារ) ដល់ប្រទេសនេប៉ាល់ ដើម្បីជួយស្តារឡើងវិញ បន្ទាប់ពីជួបគ្រោះមហន្តរាយទឹកជំនន់ឆាប់រហ័ស យ៉ាងធ្ងន់ធ្ងរ ដែលបានសម្លាប់មនុស្សអស់ជាង ១ ៣០០ នាក់...
ក្រុមស៊ើបអង្កេត នៃសហរដ្ឋអាមេរិក បានចាប់ផ្តើមធ្វើតេស្តស្កេនចាប់កុហក (Polygraph tests) លើមន្ត្រីយោធា និងបុគ្គលិកស៊ីវិលប្រមាណ ៥០ នាក់ ដែលបម្រើការនៅក្នុងអគ្គបញ្ជាការដ្ឋានរួម នៃក្រសួងការពារជាតិអាមេរិក (បង់តាហ្គូន)។ នេះបើយោងតាមការចេញ ផ្សាយដោយសារព័ត៌មាន The New York Times (NYT)។ ការស៊ើបអង្កេតនេះ ត្រូវបានធ្វើឡើងដើម្បីស្វែងរកមុខសញ្ញា ដែលបានទម្លាយព័ត៌មានសម្ងាត់ទៅកាន់អ្នកសារព័ត៌មាន...