ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា រដូវស្សាឆ្នាំ២០២៦នេះ អាចបញ្ចប់ក្នុងសប្តាហ៍ទី៣ នៃខែតុលា ដែលលឿនជាងធម្មតា និងលឿនជាងឆ្នាំ២០២៥ ។ បេីតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងធនធានទឹក នាថ្ងៃទី៤ កញ្ញា ថា បាតុភូតសកល ៖ យោងតាមការព្យាករ ស្តីពីស្ថានភាពវិវត្តន៍នៃសីតុណ្ហភាពនៅលើផ្ទៃមហាសមុទ្រប៉ាស៊ីហ្វិក ខាងលិច មហាសមុទ្រឥណ្ឌា...
បរទេស៖ រដ្ឋបាលលោក Trump បានប្រកាសនៅថ្ងៃសុក្រថា ខ្លួនបានដាក់ទណ្ឌកម្មលើស្ថាប័នហិរញ្ញវត្ថុតួកគីមួយ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ចុងក្រោយរបស់ខ្លួន ដើម្បីកាត់ផ្តាច់ «ខ្សែជីវិតហិរញ្ញវត្ថុដ៏សំខាន់» សម្រាប់រដ្ឋាភិបាលអ៊ីរ៉ង់។យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ថា សកម្មភាពប្រឆាំងនឹង Golden Global Yatirim Bankasi Anonim Sirketi បានកើតឡើងបន្ទាប់ពីរដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិកលោក...
ប៉េកាំង៖ យោងតាមក្រសួងពាណិជ្ជកម្មចិន បានឧ្យដឹងថា ប្រទេសចិន បានជំរុញឱ្យសហរដ្ឋអាមេរិក កែតម្រូវកំហុសរបស់ខ្លួនជាបន្ទាន់ និងលុបចោលទណ្ឌកម្មទាក់ទងនឹងអ៊ីរ៉ង់លើក្រុមហ៊ុន និងពលរដ្ឋចិន។ អ្នកនាំពាក្យក្រសួងលោកស្រី Huang Ling បានឧ្យដឹងនៅក្នុង សន្និសីទសារព័ត៌មានជាប្រចាំថា ប្រទេសចិន បានបញ្ជាក់ម្តងហើយម្តងទៀត អំពីការប្រឆាំង យ៉ាងម៉ឺងម៉ាត់ ចំពោះទណ្ឌកម្មឯកតោភាគី ដែលគ្មានមូលដ្ឋាននៅក្នុងច្បាប់អន្តរជាតិ ឬការអនុញ្ញាត ពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ។...
ប៉េកាំង៖ ក្រសួងពាណិជ្ជកម្មចិន បានឧ្យដឹងថា ការចរចាពាណិជ្ជកម្ម រវាងប្រទេសចិន និងសហភាពអឺរ៉ុប មិនអាចត្រូវបានជំរុញ ដោយការទាមទារឯកតោភាគីបាននោះទេ ហើយគួរតែដោះស្រាយកង្វល់របស់ភាគីទាំងពីរដោយស្មើភាពគ្នា។ អ្នកនាំពាក្យក្រសួងពាណិជ្ជចិន លោកស្រី Huang Ling បានធ្វើការកត់សម្គាល់នៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំ ដើម្បីឆ្លើយតបទៅនឹងសំណួរ អំពីការព្រមានរបស់ស្នងការពាណិជ្ជកម្មសហភាពអឺរ៉ុបលោក Maros Sefcovic អំពីឧបករណ៍ការពារពាណិជ្ជកម្មដែលអាចកើតមាន ប្រសិនបើការចរចាជាមួយប្រទេសចិន បរាជ័យក្នុងការផ្តល់លទ្ធផល។ លោកស្រីបានលេីកឡេីងថា...
ភ្នំពេញ៖ រដ្ឋមន្រ្តីនិងក្រុមការងារត្រី-វិស័យ កសិកម្ម-ទឹក-ជនបទ នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ បានរៀបចំកិច្ចប្រជុំអន្ដរក្រសួងក្រោមយន្តការ “ត្រី-វិស័យ” ថ្នាក់រដ្ឋមន្ត្រី លើកទី៧ ស្ដីពីការសម្របសម្រួលការអនុវត្តកម្មវិធីនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធនឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ ។ អង្គប្រជុំប្តូរវេនលើកទី៧នេះ ប្រព្រឹត្តទៅនៅក្រសួងកសិកម្ម រក្ខាប្រមាញ់ និងនេសាទ ដែលជាក្រសួងម្ចាស់ផ្ទះ។ ក្នុងកិច្ចប្រជុំត្រី-វិស័យ ថ្នាក់រដ្ឋមន្ដ្រីលើកទី៧នេះ...
ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាតែងតែតវ៉ាជំទាស់យ៉ាងដាច់អហង្ការ និងជាផ្លូវការគ្រប់ការរំលោភបំពានទាំងអស់ មកលើដែនអធិបតេយ្យភាព បូរណភាពទឹកដីកម្ពុជាពីសំណាក់កងកម្លាំងថៃ ។ ក្នុងសេចក្តីថ្លែងការណ៍ ស្តីពីស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ លោក ប៉ែន បូណា បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា...
ទីម័រឡេស្តេ ៖ នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ លោកបណ្ឌិត អ៊ាង សុផល្លែត ដឹកនាំគណៈប្រតិភូកម្ពុជា ទៅចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី នៃក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC) ស្តីពីការប្រែប្រួលអាកាសធាតុ ដោយបានចូលរួមថ្លែងសន្ទរកថាគន្លឹះ បង្ហាញពីផលប៉ះពាល់ នៃការប្រែប្រួលអាកាសធាតុ ដល់សេដ្ឋកិច្ច និងសង្គមរបស់យើង ជាពិសេសវិស័យវិស័យកសិកម្ម សុខាភិបាល បរិស្ថាន និងធនធានធម្មជាតិ...
យេរូសាឡឹម៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានឧ្យដឹងថា ការផ្តួលរំលំរដ្ឋាភិបាលអ៊ីរ៉ង់ ឥឡូវនេះគឺជាគោលបំណងកណ្តាល របស់អ៊ីស្រាអែល និង «ស្ថិតនៅក្នុងដៃ» ខណៈដែលភាពតានតឹង ក្នុងតំបន់បន្ដកើនឡើង។ លោក ណេតាន់យ៉ាហ៊ូ បានប្រាប់បុគ្គលិកយោធាអ៊ីស្រាអែល នៅក្នុងព្រឹត្តិការណ៍ឆ្នាំថ្មី របស់ជនជាតិយូដានៅទីក្រុង Tel Aviv ថា លោកជឿជាក់លើសមត្ថភាពរបស់អ៊ីស្រាអែល...
វ៉ាស៊ីនតោន៖ អនុប្រធានាធិបតីសហរដ្ឋអាមេរិក JD Vance បានឧ្យដឹងថា សហរដ្ឋអាមេរិក កំពុងស៊ើបអង្កេតការវាយប្រហារមួយ ដែលទីក្រុងតេអេរ៉ង់អះអាងថា បានវាយប្រហារពិធីមង្គលការមួយនៅភាគខាងត្បូងប្រទេសអ៊ីរ៉ង់ ដោយបន្តការត្រួតពិនិត្យឡើងវិញលើការស្លាប់ និងរបួសរបស់ជនស៊ីវិលពីប្រតិបត្តិការយោធារបស់សហរដ្ឋអាមេរិក នៅក្នុងប្រទេសមជ្ឈិមបូព៌ា។ លោក បានឧ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅសេតវិមានថា “យើងកំពុងស៊ើបអង្កេតវា ពីព្រោះជាក់ស្តែងយើងយកចិត្តទុកដាក់ យើងចង់ដឹង”។ លោកបានលេីកឡេីងថា “ប្រសិនបើយើងធ្វើខុស ជាថ្មីម្តងទៀត នេះគឺជាភាពខុសគ្នាដ៏ធំមួយរវាងយើង និងអ៊ីរ៉ង់...
ប៉េកាំង៖ ប្រទេសចិន បានជំរុញឱ្យសាធារណរដ្ឋកូរ៉េ គោរពការប្តេជ្ញាចិត្តនយោបាយរបស់ខ្លួន និងគាំទ្រ គោលការណ៍ចិនតែមួយជាមួយនឹង សកម្មភាពជាក់ស្តែង។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun បានធ្វើការកត់សម្គាល់នេះ បន្ទាប់ពីក្រុមតាំងពិព័រណ៍ចិន បានប្រកាសថា ខ្លួននឹងដកខ្លួនចេញពីពិព័រណ៍ Gwangju Biennale នៅកូរ៉េខាងត្បូង ដើម្បីតវ៉ាយ៉ាងខ្លាំងប្រឆាំងនឹងការអនុវត្តខុសរបស់អ្នករៀបចំទាក់ទងនឹងកោះតៃវ៉ាន់។ លោកបានលេីកឡេីងថា សេចក្តីថ្លែងការណ៍រួមចិន-កូរ៉េខាងត្បូង ស្តីពីការបង្កើតទំនាក់ទំនងការទូត...