នាថ្ងៃទី ២៣ ខែមករា សិក្ខាសាលាពិសេសសម្រាប់កម្មាភិបាលជាថ្នាក់ដឹកនាំសំខាន់ថ្នាក់ខេត្ត-ក្រសួងរៀនសូត្រ និងអនុវត្តជាក់ស្តែងនូវស្មារតីនៃសន្និសីទពេញអង្គលើកទី ៤ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ២០ បានបិទបញ្ចប់នៅសាលាបក្សនៃមជ្ឈិមចិន។ លោក Cai Qi សមាជិកអចិន្ត្រៃយ៍ នៃការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាលេខាធិការនៃលេខាធិការដ្ឋានមជ្ឈិមចិនបានអញ្ជើញជាធ្វើជាអធិបតីក្នុងពិធីបិទបញ្ចប់ និងបានថ្លែងសុន្ទរកថា។ លោកបានលើកឡើងាថា សុន្ទរកថាគន្លឹះរបស់លោក Xi Jinping អគ្គលេខាធិការបក្សក្នុងពិធីបើក បានធ្វើការអធិប្បាយយ៉ាងស៊ីជម្រៅអំពីការរៀនសូត្រ និងក្តាប់ជាប់ដោយស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយ នូវការរៀបចំចាត់ចែង ជាយុទ្ធសាស្ត្រ នៃសន្និសីទពេញអង្គលើកទី ៤ នៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនីស្តចិន អាណត្តិទី ២០ និងបានលើកឡើងតម្រូវការជាក់ច្បាស់ ។ រឿងនេះ វាប្របកប្រកបដោយអត្ថន័យណែនាំដ៏សំខាន់ចំពោះការជំរុញការអភិវឌ្ឍ សេដ្ឋកិច្ច និងសង្គមប្រកបដោយចីរភាព និងភាពរឹងមាំ ក្នុងអំឡុងពេលអនុវត្តផែនការជាតិ ៥ ឆ្នាំទី ១៥ ។ យើងត្រូវរៀនសូតយ៉ាងផ្ចិតផ្ចង់ និងអនុវត្តជាក់ស្តែង បង្កើនទំនុកចិត្តក្នុងការចាំបាច់ទទួលបានជ័យជន្នះ រ៉ាប់រងមុខងារ និងធ្វើកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្ម ដើម្បីប្រែក្លាយផែនការ គោលដ៏មហិមាទៅជាការពិត៕
ថ្ងៃទី ២៥ខែមករា កម្មវិធី «រាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិនឆ្នាំ២០២៦» របស់អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានបញ្ចប់ការហាត់សមលើកទី២ ដោយរលូន ។ កម្មវិធីសម្តែងទាំងអស់បានប្រព្រឹតិ្តទៅយ៉ាងរលូន និងមានរបៀបរៀបរយ ដែលបានបង្ហាញ ឱ្យឃើញនូវបរិយាកាសដ៏សប្បាយរីករាយ សិរីមង្គលនិងភាពកក់ក្តៅក្នុងគ្រាជួបជុំគ្រួសារ ។ក្រុមអ្នកដឹកនាំការសម្តែង នៃរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មី របស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន នឹងធ្វើការសម្រិតសម្រាំង កម្មវិធីសម្តែង ការដាក់បញ្ចូលបច្ចេកវិទ្យា និងការរចនាឆាក...
ភ្នំពេញ ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានលើកឡើងថា ជំងឺឆ្លង ដែលបានកើតឡើងជាសកល មិនងាយនឹងធ្វើការលុបបំបាត់ទាំងស្រុងនោះទេ ។ ក្នុងសន្និសីទសារព័ត៌មាន នៃសន្និបាតសុខាភិបាលលើកទី៤៥ នារសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ លោកសាស្រ្តាចារ្យ ឈាង រ៉ាបានថ្លែងថា ជំងឺមិនឆ្លងពិតជាពិបាក ក្នុងការលុបបំបាត់ ព្រោះជំងឺឆ្លងបានកើតឡើងតាំងពីមុនប្រវត្តិសាស្ត្រមកម្ល៉េះ...
ភ្នំពេញ ៖ កិច្ចប្រជុំក្រុមលេខាធិការដ្ឋាន នៃគណៈកម្មាធិការព្រំដែន ថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៥ របស់ភាគីកម្ពុជា និងកងទ័ពភូមិភាគទី១ ភាគីថៃ បានចាប់ផ្តើមកិច្ចប្រជុំរបស់ខ្លួននៅម៉ោង១៤ រសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ នៅច្រកអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ព្រះរាជាណាចក្រកម្ពុជា ទល់នឹងខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ ។ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី...
បរទេស៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសថា លោកនឹងដំឡើង ពន្ធនាំចូលដល់ ២៥% លើរថយន្ត ឈើ និងឱសថពីប្រទេសកូរ៉េខាងត្បូង ដោយចោទប្រកាន់ប្រទេសនេះថា «មិនបានបំពេញ» កិច្ចព្រមព្រៀងពាណិជ្ជកម្មរបស់ខ្លួន។ យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ថា លោក...
អង្គការសហប្រជាជាតិ៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានអំពាវនាវឱ្យរដ្ឋជាសមាជិកប្តេជ្ញាចិត្តឡើងវិញ ចំពោះការគោរពច្បាប់អន្តរជាតិ យ៉ាងពេញលេញ។ លោកបានប្រាប់ការជជែកពិភាក្សាបើកចំហរបស់ក្រុមប្រឹក្សាសន្តិសុខ ស្តីពីនីតិរដ្ឋអន្តរជាតិថា “នីតិរដ្ឋ គឺជាមូលដ្ឋានគ្រឹះនៃសន្តិភាព និងសន្តិសុខសកល ហេីយវាជាគន្លឹះនៃទំនាក់ទំនងមិត្តភាពក្នុងចំណោមប្រទេស និងតំបន់នានានៃពិភពលោក ក៏ដូចជាបេះដូងនៃធម្មនុញ្ញអង្គការសហប្រជាជាតិ អស់រយៈពេល ៨០ឆ្នាំមកហើយ វាបានជួយមនុស្សជាតិ ឱ្យជៀសវាងសង្គ្រាមលោកលើកទី៣ និងបានបន្ធូរបន្ថយការស្លាប់ របស់មនុស្សនៅក្នុងជម្លោះតូចៗរាប់មិនអស់”។...
បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា ក្រសួងសង្គ្រាមសហរដ្ឋអាមេរិកបានដាក់ពង្រាយ «កងនាវាចម្បាំងដ៏ធំមួយ» និងទ្រព្យសម្បត្តិយោធាផ្សេងទៀតនៅជិតប្រទេសអ៊ីរ៉ង់ ខណៈពេលដែលលោកទទូចថា ការទូតនៅតែជាជម្រើសមួយ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា កាលពីដើមខែនេះ លោក ត្រាំ ត្រូវបានគេរាយការណ៍ថា លោកជិតចេញបញ្ជា...
ប៉ារីស៖ រដ្ឋសភាជាតិបារាំង បានអនុម័តច្បាប់ ដែលហាមឃាត់កុមារ និងក្មេងជំទង់អាយុក្រោម ១៥ឆ្នាំពីការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយលើកឡើងពីការព្រួយបារម្ភ អំពីផលប៉ះពាល់ របស់វាទៅលើសុខភាពផ្លូវចិត្ត។ សេចក្តីព្រាងច្បាប់នេះ នឹងទៅដល់ព្រឹទ្ធសភា មុនពេលក្លាយជាច្បាប់ នេះបេីយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ចលនានេះ គឺជាផ្នែកមួយ នៃនិន្នាការសកលលោកក្នុងការរឹតបន្តឹងការចូលប្រើប្រព័ន្ធផ្សព្វផ្សាយសង្គមសម្រាប់កុមារ ដែលជំរុញដោយភស្តុតាង កាន់តែច្រើនឡើងនៃផលប៉ះពាល់ ដែលបង្កគ្រោះថ្នាក់របស់វាទៅលើសុខភាពផ្លូវចិត្ត។ ច្បាប់ស្រដៀងគ្នានេះត្រូវបានអនុម័ត នៅក្នុងប្រទេសអូស្ត្រាលីនៅចុងឆ្នាំមុន។ ប្រធានាធិបតីបារាំងលោក...
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួ រដ្ឋបាលអាកាសចរណ៍សហព័ន្ធ (FAA) បានឱ្យដឹងថា មនុស្សចំនួន៧នាក់បានបាត់បង់ជីវិត និងម្នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរ កាលពីល្ងាចថ្ងៃអាទិត្យ បន្ទាប់ពីយន្តហោះជំនួញឯកជនមួយគ្រឿង ផ្ទុកមនុស្ស៨នាក់ បានធ្លាក់ក្នុងអំឡុងពេលហោះហើរនៅទីក្រុង Bangor រដ្ឋ Maine របស់សហរដ្ឋអាមេរិក។ របាយការណ៍របស់ FAA បាននិយាយថា យន្តហោះបានធ្លាក់ក្រោមកាលៈទេសៈមិនទាន់ត្រូវបានកំណត់បាននៅឡើយនៅពេលចេញដំណើរ ដោយបានធ្វើដំណើរបញ្ច្រាស់ទិស និងបង្កជាឆាបឆេះតែម្តង។ អាកាសយានដ្ឋានអន្តរជាតិ Bangor...
ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា បានលើកឡើងថា ការផ្តល់កំណើតដល់បទឈប់បាញ់ជាលើកទី២រវាងកម្ពុជា-ថៃ សុទ្ធសឹងជាផ្លែផ្កា នៃកិច្ចខិតខំប្រឹងប្រែងក្នុងស្មារតីស្រឡាញ់ និងការពារសន្តិភាព របស់ថ្នាក់ដឹកនាំកម្ពុជា ។ ក្នុងសេចក្តីថ្លែងការណ៍ ស្តីពីស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី២៧ ខែមករា លោក ប៉ែន បូណា បានថ្លែងថា លទ្ធផលកិច្ចព្រមព្រៀងឈប់បាញ់ថ្ងៃទី២៨...