ហ្គាហ្សា៖ កាលពីថ្ងៃសុក្រ អ៊ីស្រាអ៊ែល បានទម្លាក់គ្រាប់បែកទៅលើតំបន់ហ្គាហ្សាស្ទ្រីប ជាកន្លែងដែលមន្ទីរពេទ្យមួយ បានរាយការណ៍ថា មានមនុស្សស្លាប់យ៉ាងហោចណាស់ ចំនួន៣០នាក់ ខណៈដែលការបាញ់ប្រហារ និងការគំរាមកំហែងនៅព្រំដែន របស់ប្រទេសលីបង់ បានធ្វើឱ្យមានការភ័យខ្លាចនៃកកើតសង្រ្គាមកាន់តែធំ ។ក្រោយពីមានការបាញ់ឆ្លង ព្រំដែនបន្ថែមទៀតរវាងអ៊ីស្រាអ៊ែល និងចលនាតស៊ូ ហេសបូឡាដ៏មានឥទ្ធិពលរបស់ប្រទេសលីបង់ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានព្រមានថា ការប៉ះទង្គិចគ្នាមិនត្រូវប្រែក្លាយលីបង់ទៅជា...
ញ៉ូដេលី៖ មន្ត្រីរដ្ឋាភិបាលម្នាក់ បានលើកឡើងនៅថ្ងៃសៅរ៍នេះថា ចំនួនអ្នកស្លាប់បានកើនឡើងដល់ ៥៤នាក់ពីការទទួលទានស្រា ដែលខូចគុណភាពនៅក្នុងរដ្ឋ Tamil Nadu ស្ថិតនៅភាគខាងត្បូង នៃប្រទេសឥណ្ឌា ដោយមានមនុស្សជាង១០០នាក់ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យនៅឡើយទេ ។មនុស្សជិត២០០នាក់ ត្រូវបានទទួលការព្យាបាល គិតចាប់តាំងពីថ្ងៃពុធ ដោយសារមានអាការៈក្អួត ឈឺពោះ និងរាគរូសខ្លាំង ក្រោយពីបានផឹកស្រា ដែលមានផ្ទុកជាតិមេតាណុល នៅក្នុងស្រុក...
រ៉ងហ្គូន ៖ យោងតាមការចុះផ្សាយ របស់សារព័ត៌មានរដ្ឋ Myanma Alinn ដែលដកស្រង់ពីគណៈកម្មាធិការ កណ្តាល នៃការអភិវឌ្ឍន៍ទេសចរណ៍ជាតិ បានរាយការណ៍ឲ្យដឹង នៅថ្ងៃសៅរ៍នេះថា ប្រទេសមីយ៉ាន់ម៉ា បានស្វាគមន៍ភ្ញៀវទេសចរបរទេស ចំនួន៥២០.០០០នាក់ នៅក្នុងរយៈពេល៥ខែដំបូងនៃឆ្នាំ២០២៤នេះ ។របាយការណ៍នេះ បានដកស្រង់សម្តីលោកឧត្តមសេនីយ៍ Mya Tun Oo ប្រធានគណៈកម្មាធិការមជ្ឈិមទទួលបន្ទុកអភិវឌ្ឍន៍ទេសចរណ៍ជាតិ ដែលបានលើកឡើង...
ម៉ូស្គូ៖ លោក Dmitry Peskov អ្នកនាំពាក្យវិមានក្រឹមឡាំង បានលើកឡើង កាលពីថ្ងៃសុក្រថា ប្រទេសរុស្ស៊ី បានត្រៀមខ្លួនរួចជាស្រេច សម្រាប់កិច្ចសន្ទនាដ៏ទូលំទូលាយ ជាមួយនឹងសហរដ្ឋអាមេរិក ជាពិសេសដោយសារ តែការកើនឡើងកង្វល់កាន់តែខ្លាំង ពីសន្តិសុខពិភពលោក ។លោក Peskov បានបញ្ជាក់ថា “ប្រធានាធិបតីរុស្ស៊ី បានថ្លែងថា យើងត្រៀមខ្លួនរួចជាស្រេច សម្រាប់ការសន្ទនា ជាមួយសហរដ្ឋអាមេរិក…...
ភ្នំពេញ ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ នៃក្រសួងមហាផ្ទៃ បានឱ្យដឹងថា ការផ្តល់កម្ចីអនឡាញខុសច្បាប់ (Loan Shark) សំដៅលើការផ្តល់ប្រាក់កម្ចីតាមអនឡាញ ដោយឧក្រិដ្ឋជនជាក្រុមចាត់តាំង ដែលកម្ចីទាំងនោះតម្រូវឱ្យជនរងគ្រោះផ្តល់នូវព័ត៌មាន ដូចជា រូបភាព វីដេអូ ព័ត៌មានបុគ្គល និងកម្រៃសេវារដ្ឋបាលជាដើម។ ថ្មីៗនេះ មន្ត្រីជំនាញ នៃនាយកដ្ឋានការពារសុវត្ថិភាពបច្ចេកវិទ្យាឌីជីថល នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ...
គៀវ៖ ទីភ្នាក់ងារព័ត៌មាន Ukrinform ដែលគ្រប់គ្រង ដោយរដ្ឋាភិបាលអ៊ុយក្រែន បានរាយការណ៍កាលពីថ្ងៃសុក្រថា កងទ័ពអ៊ុយក្រែន ប្រមាណជាង៥២.០០០នាក់ ត្រូវបានបណ្តុះបណ្តាល ស្ថិតក្រោមបេសកកម្មជំនួយយោធា របស់សហភាពអឺរ៉ុប ហៅថា (EUMAM) ។ ក្រសួងការពារជាតិ របស់ប្រទេសអ៊ុយក្រែនបានឲ្យដឹងថា ទាហាន ពលទាហាន និងនាយទាហានរបស់អ៊ុយក្រែនបានចូលរួមក្នុងកម្មវិធីបណ្តុះបណ្តាលនេះ ។ លោក Oleksandr...
បរទេស៖ យោងតាមសាជីវកម្ម គ្រប់គ្រងជើងហោះហើរវៀតណាម បានឱ្យដឹងថា អ្នកត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាស ត្រូវបានផ្អាកពីការងារ ជាបណ្តោះអាសន្ន ចំពោះការអនុញ្ញាតឱ្យយន្តហោះពីរគ្រឿង ដែលហោះហើរនៅក្នុងតំបន់ ដែលមានហានិភ័យនៃការប៉ះទង្គិច ។ នេះបើយោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយកាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤។ នាថ្ងៃទី ២១ មិថុនា តំណាងសាជីវកម្មគ្រប់គ្រង ចរាចរណ៍ផ្លូវអាកាសវៀតណាម...
បរទេស៖ អនុអធិការបតីអាល្លឺម៉ង់ លោក Robert Habeck ដែលជារដ្ឋមន្ត្រីកិច្ចការសេដ្ឋកិច្ច និងសកម្មភាពអាកាសធាតុរបស់ប្រទេសអាល្លឺម៉ង់ ត្រូវបានគេរាយការណ៍ថា បានបរាជ័យ ក្នុងការជួបជាមួយនាយករដ្ឋមន្ត្រីចិន លោក Li Qiang ក្នុងអំឡុងពេលដំណើរទស្សនកិច្ច រយៈពេលបីថ្ងៃ របស់លោកទៅកាន់ប្រទេសចិន ចំពេលមានភាពតានតឹង ផ្នែកសេដ្ឋកិច្ចកើនឡើង ដែលប្រថុយនឹងបង្ក ឱ្យមានសង្រ្គាមពាណិជ្ជកម្ម។ យោងតាមសារព័ត៌មាន RT...
បរទេស៖ នាយករដ្ឋមន្រ្តី Viktor Orban បាននិយាយថា សហរដ្ឋអាមេរិក ហាក់ដូចជាមានបំណងបន្តប្រយុទ្ធ ជាមួយរុស្ស៊ីនៅអ៊ុយក្រែន ហើយសង្ឃឹមថានឹងឈ្នះ ប៉ុន្តែប្រទេសហុងគ្រីកំពុងធ្វើសកម្មភាពដើម្បីប្រឆាំង នឹងគោលនយោបាយបំផ្លិចបំផ្លាញនេះ នេះបើតាមនាយករដ្ឋមន្ត្រី Viktor Orban បាននិយាយ ។ គូប្រជែងសំឡេង នៃវិធីសាស្រ្តលោកខាងលិច ចំពោះជម្លោះអ៊ុយក្រែនបានសម្តែងការរិះគន់ថ្មីៗ ក្នុងអំឡុងពេលសម្ភាសន៍ប្រចាំសប្តាហ៍នៅវិទ្យុ Kossuth នៅថ្ងៃសុក្រ...
បរទេស៖ ចំនួនចំណាប់ខ្មាំងអ៊ីស្រាអែល នៅមានជីវិត និងត្រូវបានក្រុមហាម៉ាសចាប់ឃុំខ្លួននៅតំបន់ហ្គាហ្សា អាចមានកម្រិតទាបត្រឹមចំនួន ៥០នាក់ប៉ុណ្ណោះ ។ នេះបើតាមកាសែត Wall Street Journal បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ ដោយដកស្រង់សម្តី មន្ត្រីសហរដ្ឋអាមេរិក។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា ក្រុមប្រដាប់អាវុធរបស់ក្រុមប៉ាឡេស្ទីនបានចាប់មនុស្ស ២៥១...