ភ្នំពេញ ៖ អនុគណៈកម្មការ ស្រាវជ្រាវជំងឺកូវីដ១៩ បានប្រកាសឲ្យដឹងថា មានអ្នកជំងឺកូវីដ១៩ បានទៅចាក់វ៉ាក់សាំង នៅក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ ដែលមានទីតាំងស្ថិតនៅគារលេខ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានទៅកាន់ទីតាំងខាងលើនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ ប្រសិនបើមានរោគសញ្ញាដូចជា៖...
ភ្នំពេញ ៖ រដ្ឋបាលស្រុកព្រៃកប្បាស នាថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ បានចេញសេចក្ដីជូនដំណឹងថា មានប្រជាជនចំនួន ២ឃុំ ក្នុងស្រុកព្រៃកប្បាស ខេត្តតាកែវ បានឆ្លងជំងឺកូវីដ-១៩ ក្នុងនោះ ឃុំព្រៃកប្បាស និងឃុំស្នោ ។ ដោយឡែក ប្រជាជនរស់នៅភូមិស្នោ ឃុំស្នោ កំពុងទទួលរងនូវការឆ្លង ជាច្រើននាក់ មានរហូតដល់...
ភ្នំពេញ ៖ អនុគណៈកម្មការ ស្រាវជ្រាវជំងឺកូវីដ១៩ បានប្រកាសឲ្យដឹងថា រកឃើញអ្នកកើត ជំងឺកូវីដ១៩ម្នាក់ ជាបុគ្គលិកខាងផ្នែក ម៉ាស៊ីនត្រជាក់ អគារវិមានកាណាឌីយ៉ា ផ្លូវមុន្នីវង្ស សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ។ ជាមួយគ្នានោះ អនុគណៈកម្មការស្រាវជ្រាវ ជំងឺកូវីដ១៩ បានអំពាវនាវ ដល់ប្រជាពលរដ្ឋ និងបុគ្គលិកធ្វើការ នៅទីតាំងអគារខាងលើនេះ ចាប់ពីថ្ងៃទី៥...
ភ្នំពេញ ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញសេចក្ដីសម្រេចបង្កើតក្រុមប្រចាំការ និងដោះស្រាយ ការងារប្រចាំថ្ងៃ ក្នុងដំណាក់កាល នៃអនុវត្តសេចក្ដីសម្រេច របស់រាជរដ្ឋាភិបាលស្ដីពី ការបិទខ្ទប់ភូមិសាស្ដ្រ រាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្ដាល ៕
បរទេស ៖ ស្របពេលមានសេចក្តី រាយការណ៍ថា មេដឹកនាំប្រឆាំង លោក Alexei Navalny ជិតបាត់បង់ ជីវិតនោះ សហរដ្ឋអាមេរិក បានព្រមាន ប្រទេសរុស្ស៊ី នៅពេលថ្មីៗនេះថា នឹងមានផលវិបាក អាក្រក់ ប្រសិនបើលោកស្លាប់នោះ ។ លោក Navalny ជាអ្នករិះគន់ដ៏ល្បីល្បាញ់បំផុត ចំពោះលោកប្រធានាធិបតី...
ភ្នំពេញ ៖ រដ្ឋបាលខេត្តព្រះសីហនុ បានឲ្យដឹងថា ផ្អែកតាមលទ្ធផល នៃការវិភាគវត្ថុសំណាក រកមេរោគកូវីដ-១៩ នាថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ បានរកឃើញអ្នកជំងឺកូវីដ-១៩ ជាករណី ឆ្លងក្នុងសហគមន៍ ចំនួន១២៣នាក់ហើយ ភាគច្រើន ជាអាជីវករ ផ្សារលើ ។ យោងតាមសេចក្ដី ជូនដំណឹងរបស់ រដ្ឋបាលខេត្តព្រះសីហនុ នាថ្ងៃទី១៩...
ភ្នំពេញ : កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមអនុវត្តសេចក្តីសម្រេច របស់រាជរដ្ឋាភិបាលកម្ពុជា លេខ៥០សសរ ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ ស្ដីពីការកែសម្រួលវិធានការ ដែលត្រូវអនុវត្តអំឡុង ពេលបិទខ្ទប់ភូមិសាស្ត្រ រាជធានីភ្នំពេញ និង ក្រុងតាខ្មៅ នៃខេត្តកណ្ដាល ជាបណ្តោះអាសន្ន សម្រាប់រយៈពេល១៤ថ្ងៃ ដើម្បីទប់ស្កាត់ការឆ្លង រាលដាល នៃជំងឺកូវីដ-១៩ ។...
កំពង់ចាម ៖ រដ្ឋបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការករឃើញវិជ្ជមាន ជំងឺកូវីដ១៩ លើបុរសម្នាក់ឈ្មោះ អ៊ុក សាឌី អាយុ ២៦ឆ្នាំ ជាកម្មកររោងចក្រ សានសឹង នៅរាជធានីភ្នំពេញ មានស្រុកកំណើត នៅភូមិថ្មី (ខ) ឃុំរកាគយ ស្រុកកងមាស...
ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានធ្វើការណែនាំដល់មន្រ្តីគ្រប់អង្គភាពក្រោមឱវាទក្រសួងទាំងអស់ ត្រូវកាត់បន្ថយចំនួនបុគ្គលិក មន្រ្តីរាជការ ដែលត្រូវមកប្រចាំការ និងបំពេញការងារចាំបាច់ ត្រឹមកម្រិត ២%ប៉ុណ្ណោះ ដើម្បីចូលរួមអនុវត្ត សេចក្ដីសម្រេច រាជរដ្ឋាភិបាល ក្នុងការបិទខ្ទប់ រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ។ ថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា កែសម្រួលវិធានការ ដែលត្រូវអនុវត្ត...
ភ្នំពេញ ៖ អាជ្ញាធរស្រុកបាភ្នំ ខេត្តព្រៃវែង បានឲ្យដឹងថា កាលពីថ្ងៃទី១៧ មេសា មានបុរសម្នាក់ ឈ្មោះ ណាំ វណ្ណ: អាយុ ៣៦ ឆ្នាំ ជាអ្នកដែលបានធ្វើដំណើរ មកពីរាជធានីភ្នំពេញ បានរត់គេចខ្លួនពីមណ្ឌលចត្តាឡីស័ក វិទ្យាល័យបឹងព្រះ ស្រុកបាភ្នំ ។ ទាក់ទិនករណីនេះ សមត្ថកិច្ចកំពុងកសាងសំណុំរឿង...