ភ្នំពេញ ៖ លោកស្រីអនុរដ្ឋមន្រ្តី ក្រសួងការបរទេស សហរដ្ឋអាមេរិក Wendy Sherman បានមកដល់ភ្នំពេញ ហើយត្រូវបានទទួល ដោយលោកឯកអគ្គរដ្ឋទូត W. Patrick Murphy ។ យោងតាមគេហទំព័រហ្វេសប៊ុក របស់ស្ថានទូតអាមេរិក ប្រចាំកម្ពុជា បានឲ្យដឹងថា “លោកស្រីអនុរដ្ឋមន្រ្តី មកទស្សនកិច្ច នៅកម្ពុជា ថ្ងៃនេះ...
ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្ដីជូនដំណឹងថា ចាប់ពីថ្ងៃទី១-១៥ ខែមិថុនា ឆ្នាំ២០២១ សាំងធម្មតាមានតម្លៃ៣.៨០០ ក្នុង១លីត្រ សម្រាប់ប្រេងម៉ាស៊ូតវិញ ក្នុង១លីត្រ តម្លៃ៣.៤៥០រៀល ៕
ប៉េកាំង ៖ អ្នកកាសែត សម្រាប់ការបោះពុម្ពផ្សាយ តាមប្រព័ន្ធអ៊ីនធឺណិត នៃការត្រួតពិនិត្យនយោបាយ ពិភពលោក បានលើកឡើងថា សហរដ្ឋអាមេរិក មិនគួរព្យាយាមប្រើប្រាស់ប្រទេសចិន ជាគំនិតលើកទឹកចិត្ត នៅពីក្រោយគ្រប់ទម្រង់ នៃគោលនយោបាយ របស់ខ្លួននោះទេ។ លោក Howard W. French បានលើកឡើងថា“ ការអំពាវនាវរបស់ចិន ជាការកោះហៅការស្ដារឡើងវិញ នូវភាពអស្ចារ្យរបស់អាមេរិក...
ឡុងដ៌ ៖ អ្នកវិទ្យាសាស្ត្រ ប្រឹក្សារដ្ឋាភិបាលអង់គ្លេស បានព្រមានកាលពីថ្ងៃច័ន្ទថា អង់គ្លេសអាចស្ថិតក្នុងដំណាក់កាល ដំបូងនៃរលកទី៣ នៃជំងឺកូវីដ-១៩ ខណៈដែលប្រទេសនេះ បានរាយការណ៍ថា មានករណីឆ្លងថ្មីចំនួម ៣៨៨៣ ករណីបន្ថែមទៀត ។ លោកសាស្រ្តាចារ្យ Ravi Gupta មកពីសាកលវិទ្យាល័យខេមប្រីជ បានលើកឡើងថា ទោះបីជាករណីថ្មីមានកម្រិតទាបក៏ដោយ មេរោគឆ្លងទម្រង់ថ្មី ដែលទាក់ទងនឹងប្រទេសឥណ្ឌា...
ភ្នំពេញ ៖ លោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ បានបន្ដណែនាំមន្ទីរ ទេសចរណ៍រាជធានី-ខេត្ត ត្រូវពង្រឹងការអនុវត្ត វិធានការនានារបស់ រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងវិធានសុវត្ថិភាព ទេសចរណ៍ សម្រាប់អាជីវកម្មសេវាកម្មភោជនី យដ្ឋាន និងអាហារដ្ឋានទេសចរណ៍។ តាមសារាចរណែនាំរបស់ ក្រសួងទេសចរណ៍ កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១...
ភ្នំពេញ ៖ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) ចាប់ផ្ដើមទទួលពាក្យ សុំចុះឈ្មោះភ្នាក់ងារគណបក្ស នយោបាយ អ្នកសង្កេតការណ៍ជាតិ និងអន្ដរជាតិ សម្រាប់ការបោះឆ្នោត សាកល្បងជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ ឆ្នាំ២០២១ ចាប់ពីថ្ងៃទី១-១៨ ខែមិថុនា ឆ្នាំ២០២១ ខាងមុខ។ តាមសេចក្ដីជូនដំណឹង របស់ គ.ជ.ប នាថ្ងៃទី៣១...
ភ្នំពេញ ៖ អគ្គិសនីស្វាយរៀង បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារ ជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញ របស់អគ្គិសនីស្វាយរៀង ដើម្បីបង្កលក្ខណៈងាយស្រួល នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ នៅតំបន់មួយចំនួន ទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តី ជូនដំណឹងលម្អិតខាងក្រោម ។ ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់ ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ...
បរទេស ៖ ក្រសួងហិរញ្ញវត្ថុអ៊ីស្រាអែល បាននិយាយថា ប្រទេសអ៊ីស្រាអែល និងសហភាពអារ៉ាប់រួម នៅថ្ងៃចន្ទនេះ បានចុះហត្ថលេខា សន្ធិសញ្ញាពន្ធគយមួយ ដោយពិពណ៌នាការ ចុះហត្ថលេខានោះថា ជាការជំរុញមួយដល់ការ អភិវឌ្ឍពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ ក្រោយបង្កើតចំណង មិត្តភាពប្រក្រតីវិញ កាលពីឆ្នាំមិញ ។ តាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន ARAB NEWS...
បរទេស ៖ ប្រទេសចិននិងកោះតៃវ៉ាន់ នៅថ្ងៃចន្ទនេះ តាមសេចក្តីរាយការណ៍ បានធ្វើការចោទដាក់គ្នា បន្ថែមទៀត ស្តីពីរឿងថ្នាំវ៉ាក់សំាងកូវីដ១៩ ដោយទីក្រុងប៉េកាំង និយាយថា វាមិនគួរជាឧបករណ៍នយោបាយនោះទេ ស្របពេលដែលបក្សកាន់ អំណាចតៃវ៉ាន់ និយាយថា ប្រទេសចិន គឺជាបាតដៃខ្មៅ ដែលរារាំង មិនឲ្យខ្លួនទទួលបាន ថ្នាំវ៉ាក់សាំងពីអន្តរជាតិ ។ ប្រទេសចិននិងតៃវ៉ាន់ បានធ្វើការចោទប្រកាន់ដាក់គ្នាទៅវិញ...
ភ្នំពេញ ៖ ក្នុងរយៈពេល៥ខែ ឆ្នាំ២០២១ គ្រឹះស្ថានអង្គរបានលក់បណ្ណ ចូលទស្សនារមណីដ្ឋានអង្គរ ចំនួន៤,៧៧៤នាក់ ដោយទទួលចំណូល ១៩៧,២០៨ដុល្លារ ក្នុងនោះ ធ្លាក់ចុះ៩៨.៩១% ធៀបនឹង៥ខែឆ្នាំមុន ។ នេះបើយោងតាមទិនិ្នន័យផ្លូវការ របស់ គ្រឹះស្ថានអង្គរ ចេញផ្សាយ នាថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ ។ ទិន្នន័យបានឲ្យដឹងទៀតថា...