ភ្នំពេញ៖ រដ្ឋបាលខេត្តកំពត នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពី ករណីរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន១២នាក់ថ្មី និងមានករណីស្លាប់ចំនួន២នាក់បន្ថែមទៀតផងដែរ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តកំពតរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន២,៦៤៤នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ១៨៨២នាក់ និងកំពុងសម្រាកព្យាបាល៧២៩នាក់ ស្លាប់៣៣នាក់៕
ភ្នំពេញ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន និងបង្ហាញអត្តសញ្ញាណ អ្នកវិជ្ជមានកូវីដ១៩ ចំនួន៨៣នាក់ថ្មី និងមានករណី ជាសះស្បើយ១៤៤នាក់ផងដែរ។ រដ្ឋបាលខេត្តបន្ទាយមានជ័យ សូមអំពាវនាវដល់អ្នកប៉ះពាល់ផ្ទាល់ សូមរួសរាន់ទៅជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ និងអ្នកប៉ះពាល់ប្រយោលសូមធ្វើចត្តាឡីស័ក តាមផ្ទះរៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃដាច់ខាត។ ក្នុងករណីចេញរោគសញ្ញាដូចជា ផ្ដាសាយ...
ភ្នំពេញ ៖ អនុគណៈកម្មការស្រាវជ្រាវ ជំងឺកូវីដ១៩ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១នេះ បានឱ្យដឹងថា វត្តអារាម ចំនួនបី ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ត្រូវបានអាជ្ញាធរ និងក្រុមគ្រូពេទ្យ រកឃើញវិជ្ជមានកូវីដ១៩ ជាច្រើនអង្គ/នាក់។ ក្នុងនោះរួមមាន៖ +វត្តមណីរតនារាម ទួលទំពូង ឬ វត្តទួលទំពូង ដែលមានទីតាំងស្ថិតនៅ សង្កាត់ទួលទំពូង១...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដី ប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៤៦នាក់ ថ្មី ខណៈមានករណីជាសះស្បើយចំនួន៣៨នាក់ និងស្លាប់ម្នាក់។
ភ្នំពេញ៖ រដ្ឋបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញ សេចក្ដីប្រកាសព័ត៌មាន ស្តីពីការរកឃើញវិជ្ជមានជំងឺកូវីដ-១៩ថ្មី ចំនួន ២១នាក់ និងជាសះស្បើយចំនួន ៨៤នាក់ ។ រដ្ឋបាលខេត្តត្បូងឃ្មុំ សូមអំពាវនាវដល់អ្នកប៉ះពាល់ផ្ទាល់ សូមរួសរាន់ទៅជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ និងអ្នកប៉ះពាល់ប្រយោលសូមធ្វើចត្តាឡីស័ក តាមផ្ទះរៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃដាច់ខាត។...
ភ្នំពេញ៖ លោក វ៉ូ ក្វាងម៉ិញ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសង្គមនិយម វៀតណាមប្រចាំនៅកម្ពុជា បានថ្លែងថា វៀតណាម គួររៀនសូត្របទពិសោធន៍ល្អៗពីកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ពីការឆ្លងរីករាលដាល នៃជំងឺកូវីដ១៩នៅក្នុងដំណាក់កាល ដែលប្រទេសវៀតណាម កំពុងតែមានការផ្ទុះនូវការឆ្លងទ្រង់ទ្រាយធំ ជាពិសេសនៅទីក្រុងហូជីមិញ ។ ក្នុងពិធីប្រគល់ថវិកាចំនួន ៥ម៉ឺនដុល្លារ របស់សមាគមមិត្តភាពកម្ពុជា វៀតណាម ជូនលោក វ៉ូ...
បច្ចុប្បន្នភាព ប្រព័ន្ធផ្សព្វផ្សាយ Aljazeera របស់ប្រទេសកាតា បានចុះផ្សាយថា ក្នុងរយៈពេលជាង មួយត្រីមាស ចុងក្រោយនេះ កងកម្លាំងរដ្ឋាភិបាល របស់ប្រទេសអាហ្វហ្កានិស្ថាន ហាក់ដូចជាធ្លាក់ដៃ ក្នុងការធ្វើសង្គ្រាម១ទល់នឹង១ ជាមួយពួកឧទ្ទាមតាលីបង់ ។ ដោយសារតែធ្លាក់ដៃ ឬបាក់ទឹកចិត្តក្នុងសមរភូមិ បណ្តាលអោយកង កម្លាំងរដ្ឋាភិបាល បានទទួលបរាជ័យ ជាលំដាប់ក្នុងសមរភូមិជាមួយពួកឧទ្ទាមតាលីបង់ ដែលនាំអោយពួកឧទ្ទាម កាន់កាប់ទឹកដីអាហ្វហ្កានិស្ថាន...
ភ្នំពេញ ៖ ក្រសួងបរិស្ថាន បានឲ្យដឹងថា សត្វក្រៀល ជាប្រភេទសត្វកម្រ ត្រូវបានរកឃើញថា មាននិន្នាការធ្លាក់ចុះខ្លាំង ខណៈនៅកម្ពុជា ក៏មានចំនួនធ្លាក់ចុះដែរ ដែលត្រូវការឲ្យចូលរួមការពារ និងអភិរក្សប្រភេទ សត្វដ៏កម្រនេះ ។ តាមរយៈគេហទំព័រហ្វេសប៊ុករបស់ ក្រសួងបរិស្ថាន នាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ លោក នេត្រ ភក្ត្រា...
តេអេរ៉ង់ ៖ អគ្គលេខាធិការរង នៃសភាឥស្លាមពិភពលោក ដែលមានទីតាំងនៅអ៊ីរ៉ង់ Awakening Hossein Akbari បានឲ្យដឹងថា ការចាកចេញ របស់កងកម្លាំង សហរដ្ឋអាមេរិក ពីប្រទេសអាហ្វហ្គានីស្ថាន គឺជា “ជោគជ័យដ៏អស្ចារ្យ” សម្រាប់ប្រជាជាតិមូស្លីម ។ យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ បានឲ្យដឹងថា លោក អាបារី...
ភ្នំពេញ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានប្រកាសឲ្យដឹងថា មានពលករខ្មែរ មកពីប្រទេសថៃម្នាក់ បានរត់ចេញពីមណ្ឌលចត្តាឡីស័ក មុនពេលចេញលទ្ធផល វិជ្ជមានជំងឺកូវីដ១៩ ។ ជាមួយគ្នានោះ អនុគណៈកម្មការ ស្រាវជ្រាវជំងឺកូវីដ១៩ បានអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលបានជួប ឬមានទំនាក់ទំនងជាមួយ ឈ្មោះ ធឿន ប៊ុនពេជ្រ ភេទ ប្រុស អាយុ...