ប៉េកាំង ៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បានលើកឡើងថា ការចោទប្រកាន់ “អំពើប្រល័យពូជសាសន៍” របស់សហរដ្ឋអាមេរិក គឺជាការភូតកុហក ប្រចាំសតវត្ស ដែលបង្ហាញយ៉ាងពេញ លេញនូវចេតនាដ៏អាក្រក់របស់ខ្លួន ក្នុងការធ្វើនយោបាយ អូឡាំពិករដូវរងា និងដោយព្យាបាទចិន ជាមួយនឹងបញ្ហាទាក់ទង នឹងតំបន់ស៊ីនជាំង ។ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក ចាវ លីជៀន បានធ្វើការកត់សម្គាល់ នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ...
ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន២៦២នាក់ទៀត ជាករណីអូមីក្រុងទាំងអស់ ដោយចូលសហគមន៍២២៦ ខណៈជាសះស្បើយចំនួន៧៦នាក់ និងគ្មានអ្នកស្លាប់ ។ គិតត្រឹមព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១២២ ៤៦៨នាក់ អ្នកជាសះស្បើយចំនួន ១១៨ ៤២៩នាក់ និងអ្នកស្លាប់ចំនួន ៣ ០១៥នាក់៕
ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានក្រើនរំលឹក ក្នុងការអនុវត្តវិធានការ សុខាភិបាល ដើម្បីទប់ស្កាត់ការចម្លង នៃជំងឺកូវីដ១៩ ជាពិសេសមេរោគបំប្លែងខ្លួនថ្មី ប្រភេទអូមីក្រុង ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ក្រោយប៉ុន្មានថ្ងៃចុងក្រោយនេះ រដ្ឋបាលរាជធានីភ្នំពេញ សង្កេតឃើញស្ថានភាពវិវត្តន៍ នៃមេរោគបំប្លែងថ្មី ប្រភេទអូមីក្រុង ក្នុងសហគមន៍ បាននិងកំពុងតែរីករាលដាល រហូតដល់មានកំណើន...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា (EDC ) បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារ ជួសជុល ផ្លាស់ប្តូរតម្លើងបរិក្ខារនានា និងរុះរើគន្លង ខ្សែបណ្តាញអគ្គិសនី របស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ ដល់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹង...
តេអេរ៉ង់ ៖ មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក Ayatollah Seyyed Ali Khamenei បានលើកឡើងថា ប្រព័ន្ធផ្សព្វផ្សាយ អ៊ីរ៉ង់ គួរតែប្រកាន់យក “កាតព្វកិច្ចដាច់ខាត និងជាបន្ទាន់” ដើម្បីប្រឈមមុខនឹងអ្វី ដែលលោកហៅថា ការឈ្លានពាន របស់ប្រព័ន្ធផ្សព្វផ្សាយ លោកខាងលិច។ លោក Khamenei បានធ្វើការកត់សម្គាល់នេះ...
ភ្នំពេញ៖ ចៅក្រមស៊ើប សាលាដំបូងខេត្តមណ្ឌលគីរី កាលពីរសៀលថ្ងៃទី ៩ ខែ កុម្ភៈ ឆ្នាំ ២០២២ នេះ បានសម្រេចឃុំ ជនត្រូវចោទ ចំនួន៦នាក់ ជាប់ពាក់ព័ន្ធនឹងឃាតកម្ម គិតទុកជាមុន ដោយសម្លាប់ជនជាតិ ភាគតិចព្នង ចំនួនមួយគ្រួសារ បណ្តាលឲ្យមនុស្សស្លាប់ ចំនួន ៥នាក់ និង...
ភ្នំពេញ ៖ លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) បានថ្លែងថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ គណបក្សនយោបាយ មានបំណង ប្រកួតប្រជែង ការបោះឆ្នោតនេះ ត្រូវរៀបចំដាក់ពាក្យ ចុះបញ្ជីជាបេក្ខជន នៃគណបក្សនយោបាយជាមុនសិន ។ នេះបើយោងតាមសេចក្តី...
ញូវយ៉ក ៖ ទិន្នន័យពីសាកលវិទ្យាល័យ Johns Hopkins បានឲ្យដឹងថា ករណីឆ្លងជំងឺកូវីដ-១៩ នៅទូទាំងសកលលោក បានកើនលើស ៤០០លានករណី កាលពីថ្ងៃអង្គារ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។ ចំនួនករណីឆ្លងនៅទូទាំងពិភពលោកមានចំនួន ៤០០,២៤៤ ,០៣១ករណី ដោយមានអ្នកស្លាប់ចំនួន ៥,៧៦១,២០៨នាក់ នៅទូទាំងពិភពលោក គិតត្រឹមម៉ោង ៥...
ប៉េកាំង ៖ លោក Wang Qun តំណាងអចិន្ត្រៃយ៍របស់ចិន ប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងវីយែន បានលើកឡើងថា ប្រទេសចិន គាំទ្រគោលជំហរ ជាគោលការណ៍របស់អ៊ីរ៉ង់ ក្នុងការបន្តស្វែង រកដំណោះស្រាយបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់ តាមរយៈការចរចា។ លោក Wang បានធ្វើការកត់សម្គាល់នេះ ខណៈដែលកិច្ច ពិភាក្សា ស្តីពីការស្តារឡើងវិញនូវកិច្ចព្រមព្រៀង នុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ២០១៥...
ដោយមានមនុស្ស ៦នាក់ ក្នុង ចំណោម ៧នាក់ នៅទូទាំងពិភពលោក ជួបប្រទះនូវអារម្មណ៍អសន្តិសុខ នេះបើយោងតាមតួលេខថ្មី និងការវិភាគ ដែលចេញផ្សាយ ដោយកម្មវិធីអភិវឌ្ឍន៍ អង្គការសហប្រជាជាតិ (UNDP) សូម្បីតែពលរដ្ឋក្នុងប្រទេស ដែលមានលទ្ធផលសុខភាព ទ្រព្យសម្បត្តិ និងការអប់រំល្អបំផុត មួយចំនួន ក៏កំពុងរាយការណ៍ពីការថប់ បារម្ភខ្លាំងជាងមួយទសវត្សរ៍ មុនមកផងដែរ នេះបើយោងតាមការ...