ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២ បានជំរុញឲ្យរដ្ឋមន្ត្រីការបរទេសអាស៊ាន ជួបប្រជុំគ្នានៅពេលខាងមុខដើម្បីពិភាក្សា និងរកមធ្យោបាយ ក្នុងការជំរុញការងារ ធ្វើយ៉ាងណា ជួយដល់មីយ៉ាន់ម៉ា ឱ្យវិលទៅរកសភាពដើមវិញ។ ការជំរុញនេះ ធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារ តាមទូរស័ព្ទ រវាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោក...
ថ្ងៃទី២០ ខែមករា មួយឆ្នាំមុន ថ្លែងក្នុងសុន្ទរកថា ឡើងកាន់មុខតំណែង អ្នកដឹកនាំអាមេរិក បានស្បថស្បែថា នឹងយកឈ្នះលើជំងឺកូវីដ១៩ ព្រមនឹងធ្វើឱ្យអាមេរិក ដែលបែកបាក់គ្នា មានសាមគ្គីភាពឡើងវិញ ។ នៅពេលនោះ ពាក្យសម្បថនេះ បាននាំមកនូវក្តីសង្ឃឹម ដល់ប្រជាជនអាមេរិក ដែលទើបរងផលប៉ះពាល់ ពីភាពចលាចលនៅវិមានរដ្ឋសភា អាមេរិក និងការរីករាលដាល នៃជំងឺកូវីដ១៩ ។...
ភ្នំពេញ ៖ គម្រោងRIGHT-TO-WORK ក្រោមជំនួយរបស់សហគមន៍អឹរ៉ុប ដោយសហការអនុវត្តដោយអង្គការ ជំនួយផ្លូវច្បាប់ ដល់កុមារ និងស្រ្តី (ជ. ច. ក. ស.) និងអង្គការវីវើល (WeWorld) នៅក្នុងខេត្តសៀមរាប និងកំពង់ចាម បានប្រកាសបិទសកម្មភាព លើកកម្ពស់ការ យល់ដឹង និង ការការពារសិទ្ធិការងារ ដល់ពលករចំណាកស្រុក...
បរទេស ៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken និងរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov នឹងជួបពិភាក្សាគ្នានៅទីក្រុងហ្សឺណែវ នៅពេលក្រោយ ចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងថា រុស្ស៊ីអាចនឹងឈ្លានពានទៅលើប្រទេសអ៊ុយក្រែន។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា កាលពីថ្ងៃព្រហស្បតិ៍ លោក...
បរទេស ៖ នាយករដ្ឋមន្ត្រីរបស់ចក្រភពអង់គ្លេស គឺលោក Boris Johnson កាលពីថ្ងៃព្រហស្បតិ៍បាននិយាយថា ការឈ្លានពានរបស់រុស្ស៊ី លើអ៊ុយក្រែន នឹងក្លាយជា “គ្រោះមហន្តរាយសម្រាប់ពិភពលោក” ដោយនិយាយថា លោកនឹងឈរនៅពីក្រោយរដ្ឋាភិបាលទីក្រុង គៀវ ប្រឆាំងនឹងការឈ្លានពាននេះ។ យោងតាមសារព័ត៌មាន THE HILL ចេញផ្សាយនៅថ្ងៃទី២១ ខែមករា ឆ្នាំ ២០២២...
ភ្នំពេញ ៖ ខណៈនេះ អគ្គីភ័យបាននឹងកំពុង ឆាប់ឆេះរោងចក្រផលិតអាវពោង តាមផ្លូវជាតិលេខ៣ នៅខាងត្បូងស្ពានស្លាគូរ ស្រុកត្រាំកក់ ខេត្តតាកែវ យ៉ាងសន្ធោសន្ធៅ នាវេលាថ្ងៃត្រង់ទី២១ ខែមករា ឆ្នាំ២០២២នេះ។សូមជម្រាបថា សមត្ថកិច្ចពន្លត់អគ្គីភ័យ កំពុង អន្តរាគមន៍ពន្លត់ យ៉ាងញាប់ជើងញាប់ដៃ ៕
ហ្សាការតា៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ថា តុលាការមួយក្នុងប្រទេសឥណ្ឌូនេស៊ី បានកាត់ទោសសមាជិកនាំមុខគេ នៃក្រុមសកម្មប្រយុទ្ធឥស្លាម ដែលបានប្រព្រឹត្តការបំផ្ទុះគ្រាប់បែក នៅកោះបាលីក្នុងឆ្នាំ២០០២ ឱ្យជាប់ជាប់ពន្ធនាគាររយៈពេល១៥ឆ្នាំ ។ តុលាការនៅទីក្រុងហ្សាការតា បានរកឃើញថា លោក Zulkarnaen វ័យ៥៨ឆ្នាំមានទោសពីបទបង្កឲ្យមានអំពើភេរវកម្មកើត ឡើង ។ គាត់ត្រូវស្ថិតនៅក្នុងបញ្ជី...
ប៉េកាំង ៖ ទីភ្នាក់ងារព័តមានចិនស៊ិនហួ បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹង កាលពីពេលថ្មីៗនេះថា ប្រទេសចិន បានបង្ហាញពីផែនការមួយ ដែលគូសបញ្ជាក់ អំពីគោលដៅសំខាន់ៗ សម្រាប់ការអភិវឌ្ឍបណ្តាញ ដឹកជញ្ជូន ក្នុងដំណាក់កាលផែនការ ៥ឆ្នាំ លើកទី១៤ (២០២១-២០២៥) ។ ផ្លូវរថភ្លើងល្បឿនលឿន នឹងលាតសន្ធឹងដល់ប្រវែង សរុប៥០.០០០គីឡូម៉ែត្រ ក្នុងឆ្នាំ២០២៥ ពោលគឺកើនឡើងពី៣៨...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា តាមរយៈប្រធានាធិបតីឥណ្ឌូនេស៊ី បានផ្ញើសារផ្តាំទៅរដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ីថា កុំព្រហើនពេក ដែលមានសំដី មិនគប្បី ចំពោះថ្នាក់ដឹកនាំអាស៊ាន ជាពិសេសប្រធានអាស៊ានតែម្ដង ។ សម្តេចបានប្រតិកម្មថា សំដីរបស់ប្រមុខ ការទូត ម៉ាឡេស៊ីនេះ មិនសមជាភាសាការទូតទេ ។ នេះបើយោងតាមការចេញផ្សាយ របស់ទូរទស្សន៍ជាតិកម្ពុជា។...
តេអេរ៉ង់ ៖ ដំណើរទស្សនកិច្ចប្រធានាធិបតីអ៊ីរ៉ង់ Ebrahim Raisi បានសរសើរ ទំនាក់ទំនងអ៊ីរ៉ង់-រុស្ស៊ី និងបានបង្ហាញ ពីការត្រៀមខ្លួន ក្នុងការជំរុញទំនាក់ទំនងរបស់ប្រទេសទាំងពីរ ខណៈដែលលោកខាងលិច បន្តជាមួយនឹងគោលនយោបាយ ពង្រីករបស់ខ្លួន។ លោក Raisi បានឲ្យដឹង នៅក្នុងសុន្ទរកថាទៅកាន់សម័យប្រជុំពេញអង្គ នៃរដ្ឋ Duma ដែលជាសភា ជាន់ទាបរបស់រុស្ស៊ីថា “ការពង្រឹងទំនាក់ទំនងអ៊ីរ៉ង់-រុស្ស៊ី...