ព័ត៌មានអន្តរជាតិ

Update៖ កូរ៉េខាងជើង បញ្ជូនជំនួយដល់៨០០គ្រួសារ ដែលរងការរាតត្បាត ដោយជំងឺក្រពះ ពោះវៀនធ្ងន់ធ្ងរ

សេអ៊ូល ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ថា លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង និងមន្ត្រីជាន់ខ្ពស់ ផ្សេងទៀត បានរៀបចំជំនួយ ដើម្បីបញ្ជូនទៅកាន់គ្រួសារ ចំនួន៨០០ ដែលទទួលរងពីការរាតត្បាត នៃមេរោគពោះវៀន ដែលមិនស្គាល់ អត្តសញ្ញាណ ខណៈប្រទេសនេះក៏កំពុងប្រយុទ្ធប្រឆាំង នឹងការរីករាលដាលនៃជំងឺកូវីដ-១៩ ជាលើកដំបូងផងដែរ ។

កូរ៉េខាងជើង បានបង្ហាញក្នុងសប្តាហ៍នេះថា ខ្លួនកំពុងប្រឈមមុខនឹង “ជំងឺរាតត្បាតស្រួចស្រាវ” នៃការផ្ទុះឡើងនៃជំងឺកូវីដ-១៩រយៈពេល១សប្តាហ៍ ។ វាមិនបានបញ្ជាក់លម្អិត ថាតើ ជំងឺនេះជាអ្វីទេ ប៉ុន្តែវាសំដៅទៅលើក្រពះពោះវៀន ។

ទីភ្នាក់ងារព័ត៌មានកណ្តាលកូរ៉េ ហៅកាត់ថា KCNA បានឲ្យដឹងថា មេដឹកនាំ គីម បានអំពាវនាវដល់មន្ត្រី “ឱ្យបំពេញកាតព្វកិច្ចរបស់ពួកគេក្នុងការងារ ដើម្បីបន្ធូរបន្ថយទុក្ខសោក និងទុក្ខលំបាករបស់ប្រជាជនឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន” ។

ផ្ទាំងពាណិជ្ជកម្ម

គួររំលឹកថា កាលពីថ្ងៃព្រហស្បតិ៍ មន្ត្រីនៅក្រសួងបង្រួបបង្រួម កូរ៉េខាងត្បូង ដែលគ្រប់គ្រងកិច្ចការអន្តរកូរ៉េ បានលើកឡើងថា ក្រុងសេអ៊ូល កំពុងតាមដាន ការផ្ទុះឡើងដោយសង្ស័យ ថាជាជំងឺអាសន្នរោគ ឬជំងឺគ្រុនពោះវៀនស្រួចស្រាវ ។

ខេត្ត Hwanghae ខាងត្បូង គឺជាតំបន់កសិកម្មដ៏សំខាន់របស់ប្រទេសកូរ៉េខាងជើង ហើយការផ្ទុះឡើងនៃការព្រួយបារម្ភអាចនឹងបន្ថែមការខ្វះខាតអាហាររ៉ាំរ៉ៃ ចំពេលរលកនៃការឆ្លងកូវីដ-១៩ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top