ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នាពេលថ្មីៗនេះ បានចេញសេចក្ដីសម្រេចស្ដីពី ការតែងតាំងសមាសភាពគណៈកម្មាធិការជាតិដោះស្រាយបញ្ហាជនអនាថា។ សូមជម្រាបថា សមាសភាពគណៈកម្មាធិការជាតិដោះស្រាយបញ្ហាជនអនាថា នេះមានលោក វង សូត រដ្ឋមន្ដ្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ជាប្រធាន ដោយមានសភាពចូលរួម ចំនួន១៦នាក់៕
ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការណែនាំដល់គ្រប់មន្ទីរអប់រំ យុវជន និងកីឡា រាជធានី-ខេត្ត ការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ និងគ្រឹះស្ថានមធ្យមសិក្សា ចំណេះទូទៅសាធារណៈ នូវការងារមួយចំនួន សម្រាប់ការអនុវត្តឆ្នាំសិក្សា ២០២០-២០២១ ។ យោងតាមសេចក្ដីណែនាំរបស់ ក្រសួងអប់រំ...
បរទេស ៖ ប្រទេសកូរ៉េខាងជើង តាមសេចក្តីរាយការណ៍ បានជ្រើសរើសមិនចូលរួមគាំទ្រ ចំពោះច្បាប់ ស្តីពីសិទ្ធិមនុស្សកូរ៉េខាងជើង នៅអង្គការសហប្រជាជាតិ ស្របពេល ដែលមន្ត្រីការទូតជាន់ខ្ពស់កូរ៉េខាងជើង នៅក្នុងទីក្រុងញូយ៉ក បានធ្វើការថ្កោលទោស ចំពោះសេចក្តីសម្រេចនោះ ថាជារឿងប្រឌិត។ ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង Donga Ilbo បានរាយការណ៍ នៅថ្ងៃព្រហស្បតិ៍ថា ទីក្រុងសេអ៊ូល ជាថ្មីម្តងទៀត បានជ្រើសរើសមិនចូលរួម...
វ៉ាស៊ីនតោន៖ សមាជិកសភាបក្ស កាន់អំណាចរបស់កូរ៉េខាងត្បូង បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា វិធីសាស្រ្តរបស់ប្រធានាធិបតីថ្មី របស់អាមេរិកលោក ចូ បៃដិន ឆ្ពោះទៅប្រទេសកូរ៉េខាងជើង នឹងខុសគ្នាពីវិធី របស់អតីតប្រធានាធិបតី សហរដ្ឋអាមេរិកលោក បារ៉ាក់ អូបាម៉ា។ គណៈប្រតិភូកូរ៉េខាងត្បូង ដឹកនាំដោយលោក Repong Song-gil នៃគណបក្សប្រជាធិបតេយ្យ បានលើកឡើងថា គោលនយោបាយរបស់កូរ៉េខាងជើង របស់រដ្ឋបាល...
ភ្នំពេញ ៖ សម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ត្រូវបាន ព្រះករុណាជាអម្ចាស់ ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា សព្វព្រះរាជហឫទ័យប្រោសព្រះរាជទានជា «ប្រធានក្រុមប្រឹក្សាភិបាល នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា» ៕
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ពីករណីជាសះស្បើយអ្នកជំងឺកូវីដ១៩ ចំនួន៣នាក់ និងមិនមានរកឃើញអ្នកឆ្លងថ្មីនោះទេ។ សេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា អ្នកជាសះស្បើយទាំង៣នាក់ នោះរួមមាន ៖ -បុរសជនជាតិប៉ាគីស្ថាន អាយុ៣៥ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ សង្កាត់បឹងកក់១ ខណ្ឌទួលគោក ភ្នំពេញ បានធ្វើដំណើរមកពីប្រទេសឥណ្ឌា ដោយឆ្លងកាត់ប្រទេសអារ៉ាប់ប៊ីសាអូឌីត និងបន្តជើងហោះហើរ...
ភ្នំពេញ ៖ រដ្ឋសភា កម្ពុជា បានសម្ដែងការខកចិត្តយ៉ាងខ្លាំង ចំពោះសមាជិកសភា សហរដ្ឋអាមេរិកមួយចំនួនតូច ដែលទាមទារឲ្យមានការ ដាក់ទណ្ឌកម្មដ៏អយុត្តិធម៌ លើរាជរដ្ឋាភិបាលកម្ពុជា ដែលបច្ចុប្បន្ន ពួកគេហៅថា “ជាការធ្លាក់ចុះនៃសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា”។ តាមរយៈ សេចក្ដីថ្លែងការណ៍ឆ្លើយតប ទៅនឹងការលើកឡើងរបស់សមាជិកសភា សហរដ្ឋអាមេរិកមួយចំនួនតូចស្ដីពី ស្ថានភាពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា ដែលចេញផ្សាយ កាលពីថ្ងៃទី១៩...
ភ្នំពេញ ៖ ក្រសួងទេសចរណ៍ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុញ្ញាតឲ្យបើកដំណើរការឡើងវិញ នូវអាជីវកម្មក្លឹបហាត់ប្រាណ ដើម្បីសុខភាព នៅក្នុងនិងក្រៅសណ្ឋាគារ នៅទូទាំងរាជធាន-ខេត្ត ៕
វ៉ាស៊ីនតោន ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ថា កាលពីថ្ងៃពុធ សហរដ្ឋអាមេរិក បានដកបម្រាម នៃការហោះហើរ ដែលមានរយៈពេល២០ខែ ក្រោយពីបានធ្វើការស៊ើបអង្កេត ទៅលើករណីធ្លាក់យន្តហោះប្រភេទ 737 MAX របស់ក្រុមហ៊ុន Boeing ដែលជំរុញឲ្យបង្កើន ការសុវត្ថិភាព...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីកម្ពុជា បានសម្ដែងនូវការថ្លែងអំណរគុណ ជូនចំពោះលោកស្រី ឡូរ៉ង់ បារីល (Laurence Baril) នាយក វិទ្យាស្ថាន ប៉ាស្ទ័រ កម្ពុជា សម្រាប់ជំនួយដ៏ប្រពៃ ដែលបានផ្តល់ជូនកម្ពុជា ដើម្បីគាំទ្រ ដល់ការធ្វើតេស្តរកកូវីដ-១៩ លើមន្ត្រីរដ្ឋាភិបាលកម្ពុជា រួមទាំងរូបសម្តេចផ្ទាល់ ក៏ដូចជាអ្នកពាក់ព័ន្ធទាំងអស់...