កោះកុង : រដ្ឋបាលខេត្តកោះកុង នាព្រឹកថ្ងៃទី ៩ ខែវិច្ឆិកាឆ្នាំ២០២០បានរៀបចំប្រារព្វខួបអនុស្សាវរីយ៍លើកទី៦៧ នៃទិវាបុណ្យឯករាជ្យជាតិ ដែលព្រះរាជាណាចក្រកម្ពុជា ប្រារព្ធឡើងរាល់ឆ្នាំដើម្បីរំឭកពីការទទួលបានឯករាជ្យ ពីអាណានិគមបារាំង ក្រោមព្រះ រាជបូជនីយកិច្ចដ៏ឧត្តុង្គឧត្តម របស់ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ក្រោមវត្តមានលោកស្រីមិថុនា ភូថង អភិបាល ខេត្តកោះកុង រួមទាំងមន្ត្រីរាជការគ្រប់ស្ថាប័នជុំវិញខេត្ត កងប្រដាប់អាវុធទាំង ៣ប្រភេទនិងមានចូលរួម...
បរទេស ៖ នៅទីបំផុតប្រទេស អារ៉ាប៊ីសាអូឌីត នៅថ្ងៃអាទិត្យម្សិលមិញនេះ បានបង្ហាញនូវការសាទររបស់ខ្លួន ចំពោះជ័យជំនះ របស់លោក ចូ បៃដិន ក្រោយរយៈជាង២៤ម៉ោង បន្ទាប់ពីលោកបានឈ្នះលោក ត្រាំ ដែលមានចំណងមិត្តភាពដ៏ជិតស្និទ្ធជាមួយព្រះរាជ្ជទាយាទ ព្រះអង្គម្ចាស់ Mohammed bin Salman។ បើទោះជាប្រទេសអារ៉ាប់ផ្សេងទៀត បានរួសរាន់បង្ហាញនូវការសាទរ ចំពោះបេក្ខភាពប្រធានាធិបតីមកពីបក្ស លទ្ធិប្រជាធិបតេយ្យក៏ដោយ...
បរទេស ៖ ក្រសួងការបរទេសតៃវ៉ាន់ ដែលបង្ហាញនូវការមិនពេញចិត្ត បាននិយាយប្រាប់ថា កោះតៃវ៉ាន់នៅមិនទាន់ បានទទួលការអញ្ជើញឲ្យចូលរួមកិច្ចប្រជុំ ដ៏សំខាន់របស់អង្គការសុខ ភាពពិភពលោក នៅក្នុងសប្ដាហ៍នេះនៅឡើយទេ ព្រោះតែការជំទាស់របស់ចិន ហើយកិច្ចប្រជុំនោះ ត្រូវបានគេរំពឹងថា នឹងផ្តោតលើការរាតត្បាតនៃជម្ងឺកូវីដ១៩ ។ ក្រសួងតៃវ៉ាន់ បាននិយាយបន្ថែមដូច្នេះថា “ក្រសួងការបរទេសបង្ហាញនូវការសោកស្តាយនិងការ មិនពេញចិត្តជាខ្លាំង ចំពោះការជំទាស់ របស់ចិនមិនឲ្យតៃវ៉ាន់ ចូលរួមនៅអង្គការ...
បរទេស ៖ នាយករដ្ឋមន្ត្រីជប៉ុន លោក Yoshihide Suga បានមានប្រសាសន៍នៅថ្ងៃចន្ទនេះថា លោកចង់ធ្វើការងារជាមួយប្រធានាធិបតី ជាប់ឆ្នោតអាមេរិកថ្មី គឺលោក ចូ បៃដិន ដើម្បីពង្រឹងសម្ពន្ធភាព រវាងអាមេរិកនិងប្រទេសជប៉ុន និងដើម្បីរក្សាសន្តិភាព និងវិបុលភាព នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ។ ថ្លែងប្រាប់អ្នកសារព័ត៌មាន លោកនាយករដ្ឋមន្ត្រីជប៉ុន ក៏បាននិយាយផងដែរថា នៅមិនទាន់ធ្វើការសម្រេចចិត្តនៅឡើយនោះទេ...
កំពង់ចាម ៖ ៩ វិច្ឆិកា ឆ្នាំ ១៩៥៣-៩ វិច្ឆិកា ឆ្នាំ២០២០ គឺជាខួបអនុស្សាវរីយ៍ លើកទី៦៧ នៃទិវាបុណ្យឯករាជ្យជាតិ ដែលព្រះរាជាណាចក្រកម្ពុជា ប្រារព្ធឡើងដើម្បីរំឭកពីការទទួលបានឯករាជ្យ ពីអាណានិគមបារាំង ក្រោមព្រះ រាជបូជនីយកិច្ចដ៏ឧត្តុង្គឧត្តម របស់ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ។ នៅព្រឹកថ្ងៃទី៩ វិច្ឆិកា ឆ្នាំ២០២០នេះ...
ភ្នំពេញ ៖ ស្ថានទូតចិន ប្រចាំកម្ពុជា នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ ២០២០ បានផ្ញើសារអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី ៦៧ នៃទិវាបុណ្យឯករាជ្យជាតិរបស់កម្ពុជា។ ថ្ងៃនេះ គឺជាថ្ងៃដែលប្រទេសកម្ពុជា ត្រូវប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦៧ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា(៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២០)...
ភ្នំពេញ ៖ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នាវេលាព្រឹកថ្ងៃទី៩ ខែវិចិ្ឆកា ឆ្នាំ២០២០ សព្វព្រះរាជហឫទ័យ យាងជាព្រះរាជាធិបតី ដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៦៧ នៃទិវាបុណ្យឯករាជ្យជាតិ នាវិមានឯករាជ្យ ៕
ភ្នំពេញ ៖ លោកស្រី Jill Tracy Jacob ដែលជាភរិយា របស់បេក្ខជនប្រធានាធិបតី សហរដ្ឋអាមេរិក លោក Joe Biden ចង់លើកដម្កើងវិស័យអប់រំ នៅអាមេរិក ឲ្យបានល្អជាងមុន ។ នេះបើតាមហ្វេសប៊ុក លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ។...
ភ្នំពេញ៖ លោក បណ្ឌិត ហ៊ុន ម៉ាណែត ប្រធានសមាគមសិស្ស-និស្សិតអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញចូលរួម ក្នុងកម្មវិធីប្រកួតបាល់ទាត់ មនុស្សធម៌ ប្រមូលថវិកា ជួយជនរងគ្រោះដោយទឹកជំនន់ អតីតយុទ្ធជន យោធិនពិការ និងគ្រួសារយោធិន មានជីវភាពខ្វះខាត នៅកីទ្បដ្ឋាន Smart RSN...