ភ្នំពេញ ៖ អាជ្ញាធរមីន បានឲ្យដឹងថា គម្រោងបោសសម្អាតមីន ក្រោមការគាំទ្របច្ចេកទេស ដោយអង្គការ UNDP បានរំដោះផ្ទៃដី មានមីនជាង២៥០ គីឡូម៉ែត្រក្រឡា ក្នុងខេត្ត បាត់ដំបង ប៉ៃលិន និងបន្ទាយមានជ័យ ។ គម្រោងបោស សម្អាតមីន បានចាប់ផ្ដើម អនុវត្តន៍តាំងពីឆ្នាំ ២០០៦ ។...
បរទេស៖ កាលពីថ្ងៃច័ន្ទ អង្គបោះឆ្នោតសហរដ្ឋអាមេរិក បានប្រកាសជាផ្លូវការ ពីអនុប្រធានាធិបតី ចូ បៃដិន ដែលទទួលបានសំឡេងគាំទ្រខ្ពស់បំផុត ក្នុងការបោះឆ្នោត កាលពី ៣ វិច្ឆិកា ដែលជាអ្នកឈ្នះសន្លឹកឆ្នោតជាតិ ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងថា បន្ទាប់ពីមេដឹកនាំសំឡេងភាគច្រើននៅព្រឹទ្ធសភា លោក...
បន្ទាយមានជ័យ៖ កម្លាំងផ្នែកជំនាញប្រឆាំងគ្រឿងញៀន ក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ឯក សៅ សារឿន អធិការ នៃអធិការដ្ឋាន នគរបាលក្រុងប៉ោយប៉ែត នៅវេលាម៉ោង២០និង៣០នាទី ថ្ងៃទី១៥ខែធ្នូឆ្នាំ២០២០ បានឃាត់មនុស្ស ៣នាក់, ដកហូតគ្រឿងញៀនចម្រុះ ប្រមាណជាជិត១០គក្រ ។ ប្រតិបត្តិការនេះ មាន សហការជាមួយកំលាំង ការិយាល័យផ្សព្វផ្សាយអប់រំ(ក៩) ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី យិន...
ភ្នំពេញ ៖ ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំកម្ពុជា លោក W. Patrick Murphy នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ ២០២០ បានជួបជាមួយតំណាងគណបក្ស នយោបាយមួយចំនួន ដើម្បីពិភាក្សាពីប្រជាធិបតេយ្យ ពហុបក្សនៅកម្ពុជា ។ យោងតាមគេហទំព័រហ្វេសប៊ុក របស់ ស្ថានទូតអាមេរិក ប្រចាំកម្ពុជា នៅថ្ងៃទី១៥...
ភ្នំពេញ៖ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិក និងគណៈកម្មការរៀបចំការប្រកួតកីឡា SAE GAMES 2023 បានមានប្រសាសន៍ថា រូបលោក និងតាងនាមឲ្យកីឡាករ-កីឡាការិនីកម្ពុជា សូមថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា តែងតែគិតគូរ ដល់អត្តពលិក ជាពិសេសសម្តេច បានផ្តល់ថ្នាំវ៉ាក់សាំងកូវីដ១៩ ជូនប្រជាជនចំនួន៨០ភាគរយ...
ភ្នំពេញ ៖ លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានស្នើសុំឲ្យប្រទេសកាណាដា ពិចារណាលើការជួ យគាំទ្រដល់គម្រោងការចុះស្រាវជ្រាវ និងពិនិត្យឡើងវិញ នូវស្ថានភាពចម្ការមីន នៅប្រទេសកម្ពុជា ។ នេះបើយោងតាម គេហទំព័រហ្វេសប៊ុក របស់ លោក លី ធុជ។ ក្នុងជំនួបពិភាក្សា ការងារជាមួយ...
បច្ចុប្បន្នភាព ប្រព័ន្ធផ្សព្វផ្សាយ CNA បានចុះផ្សាយនៅថ្ងៃចន្ទ ទី១៥ ខែធ្នូនេះថា ប្រធានាធិបតីជាប់ឆ្នោត របស់សហរដ្ឋអាមេរិក លោក ចូ បៃដិន បានបកស្បែកប្រធានាធិបតី ជិតផុតអាណត្តិលោក ដូណាល់ ត្រាំ ពាក់ព័ន្ធនឹងការឡាំប៉ា និងការតវ៉ាតាមផ្លូវច្បាប់ របស់លោក ត្រាំ ប្រឆាំងនឹងលទ្ធផល នៃការបោះឆ្នោត កាលពីថ្ងៃទី៣...
ភ្នំពេញ ៖ ធនាគារវិនិយោគអឺរ៉ុប (EIB) នឹងធ្វើការវិនិយោគជាទឹកប្រាក់ ចំនួន ៨០ លានអឺរ៉ូ សម្រាប់គម្រោង កែលំអកសិកម្មដែលមានប្រព័ន្ធធារាសាស្ត្រ (IAIP) នៅទូទាំងប្រទេសកម្ពុជា។ យោងតាមគេហទំព័រហ្វេស ប៊ុករបស់ សហភាពអឺរ៉ុប នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ បានបញ្ជាក់ថា «ធនាគារវិនិយោគ អឺរ៉ុប (EIB)...
ភ្នំពេញ ៖ អគ្គិសនីស្វាយរៀង បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារ ជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែ បណ្តាញអគ្គិសនី របស់អគ្គិសនីស្វាយរៀង នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ នៅតំបន់មួយចំនួន ទៅតាមពេលវេលា និង ទីកន្លែងដូចសេចក្តី ជូនដំណឹងលម្អិតខាងក្រោម ។ ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់...
ប៉េកាំង ៖ យោងតាមរបាយការណ៍ ឧស្សាហកម្មបានឲ្យដឹងថា ការនាំចេញកុំព្យូទ័រផ្ទាល់ខ្លួន នៅក្នុងប្រទេសចិន បានកើនឡើងទ្វេដង នៅក្នុងត្រីមាសទី ៣ នៃឆ្នាំនេះទោះបីមានការវាយប្រហារ ពីមេរោគCOVID-19 នៅទូទំាងពិភពលោក យោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី ។ ទិន្នន័យពីក្រុមហ៊ុនស្រាវជ្រាវ ទីផ្សារអន្តរជាតិ International Data Corporation បានបង្ហាញថា ការនាំចេញកុំព្យូទ័រ...