ព័ត៌មានជាតិ

សម្តេច សាយ ឈុំ នឹងអញ្ជើញទៅបំពេញ ទស្សនកិច្ចផ្លូវការ នៅកូរ៉េ ៤ថ្ងៃ

ភ្នំពេញ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូសភាកម្ពុជា អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋកូរ៉េ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២២ តបតាមការអញ្ជើញរបស់លោក Park Byeong-seug ប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ។

យោងតាមសេចក្ដីប្រកាស ព័ត៌មាន របស់ព្រឹទ្ធសភា នៅថ្ងៃទី២ មេសានេះ បានឲ្យដឹងថា ដំណើរទស្សនកិច្ចផ្លូវការនេះ នឹងរួមចំណែកដល់ការ ពង្រឹងពង្រីកកិច្ច សហប្រតិបត្តិការ នៃអង្គនីតិប្បញ្ញត្តិទាំងពីរ ព្រមទាំងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អ ប្រពៃរវាងប្រជាជន និងប្រទេសយើងទាំងពីរ កម្ពុជា-កូរ៉េ ៕

To Top