ព័ត៌មានអន្តរជាតិ

លោកXi Jinping អញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំ គណៈកម្មាធិការអចិន្ត្រៃយ៍ នៃការិយាល័យនយោបាយ មជ្ឈិមបក្ស កុម្មុយនិស្តចិន ដើម្បីស្តាប់របាយ ការណ៍ អំពីសភាពការណ៍ នូវឧបទ្ទវហេតុធ្លាក់យន្តហោះ MU5735 នៃក្រុមហ៊ុនអាកាស ចរណ៍China Eastern

ថ្ងៃទី ៣១ ខែមីនា គណៈកម្មាធិការអចិន្ត្រៃយ៍ នៃការិយាល័យនយោបាយមជ្ឈិមបក្ស កុម្មុយនិស្តចិន បានបើកធ្វើកិច្ចប្រជុំ ដើម្បីស្តាប់របាយការណ៍ អំពីសភាពការណ៍ចាត់ចែង បន្ទាន់ នូវឧបទ្ទវហេតុធ្លាក់យន្តហោះ MU5735 នៃក្រុមហ៊ុន អាកាសចរណ៍China Eastern ព្រមទាំងរៀបចំចាត់ចែង ការងារជំហានបន្ទាប់ ។ លោកXi Jinping ប្រធានរដ្ឋចិនបានអញ្ជើញ ជាអធិបតីក្នុងកិច្ចប្រជុំលើកនេះ ព្រមទាំងថ្លែងសុន្ទរកថាគន្លឹះ ។

កិច្ចប្រជុំបានលើកឡើងថា ក្រោយពីកើតមាន ឧបទ្ទវហេតុធ្លាក់យន្តហោះ MU5735 នៃក្រុមហ៊ុនអាកាសចរណ៍China Eastern “២១ មីនា” គណៈកម្មាធិការ មជ្ឈិមបក្ស បានយកចិត្ត ទុកដាក់ខ្ពស់ លោកអគ្គលេខាធិការបក្ស Xi Jinping បានផ្តល់អនុសាសន៍ សំខាន់ភ្លាមៗ ដោយគូស បញ្ជាក់ថា ត្រូវចាប់ដំណើរការ យន្តការឆ្លើយតប បន្ទាន់ភ្លាម ធ្វើការរុករក និងជួយសង្គ្រោះដោយ ពេញទំហឹង រៀបចំចាត់ចែង កិច្ចការពាក់ព័ន្ធបន្ទាប់ពី ឧបទ្ទវហេតុដោយសមរម្យ ស៊ើបអង្កេតរកមូលហេតុ ឱ្យបានឆាប់រហ័ស ក៏ដូចជាផ្តល់សេវា ជូនក្រុមគ្រួសារជនរងគ្រោះឱ្យបានល្អ។ បច្ចុប្បន្ន ការងារពាក់ព័ន្ធបាននិងកំពុង ដំណើរការដោយមានសណ្តាប់ធ្នាប់ ។

កិច្ចប្រជុំគូសបញ្ជាក់ថា ឧបទ្ទវហេតុលើកនេះបណ្តាលឱ្យមនុស្សចំនួន ១៣២ នាក់ លើយន្តហោះរងគ្រោះស្លាប់យ៉ាងអភ័ព្វ យើងមានភាពឈឺ ចាប់យ៉ាងខ្លាំង ។ ត្រូវបន្តធ្វើការងាររៀបចំចាត់ចែង និងផ្ទេរសាកសពនិងរបស់របរសេសសល់ របស់ជនរងគ្រោះឱ្យបានល្អ ។ ត្រូវបង្កើនកម្លាំងជួយ ឧបត្ថម្ភដល់ក្រុមគ្រួរសាររបស់អ្នករងគ្រោះឱ្យបានល្អ។ អាជ្ញាធរមានសមត្ថកិច្ចត្រូវ ស៊ើបអង្កេតអំពីមូលហេតុ នៃឧបទ្ទវហេតុតាមបែបវិទ្យាសាស្ត្រ។ ត្រូវធ្វើការងារប្រកាសព័ត៌មាន នៅជំហានបន្ទាប់ឱ្យបានល្អ ដើម្បីឆ្លើយតបនឹងការយកចិត្តទុកដាក់ របស់សង្គមយ៉ាងសកម្ម៕

To Top