កំពង់ចាម ៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៅរសៀលថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២១ បានដឹកនាំក្រុមការងារចុះសួរនាំពលរដ្ឋចំនួន៨ នាក់ប៉ះពាល់ដោយផ្ទាល់ និង១៨នាក់ផ្សេងទៀតប៉ះពាល់ដោយប្រយោលជាមួយអ្នកផ្ទុកជំងឺកូវីដ-១៩ ម្នាក់ឈ្មោះ ខៀវ ដាឡៃ ភេទស្រី អាយុ ២៨ឆ្នាំ រស់ភូមិសំបូរ...
ភ្នំពេញ ៖ អាជ្ញាធរខេត្តមណ្ឌលគីរី បានប្រកាសរកឃើញ អ្នកវិជ្ជមានកូវីដ១៩ ជាលើកដំបូងចំនួន១នាក់ នៅយប់ថ្ងៃទី២២ ខែមេសា ឆ្នាំ ២០២១ លើស្រ្តីអាយុ៥១ឆ្នាំ ។ តាមស្រ្តីខាងលើនេះ គឺគាត់បាននាំប្តីគាត់ ទៅព្យាបាលជំងឺ នៅពេទ្យលោកសង្ឃ ដោយមានអ្នករួមដំណើរ ៥នាក់ទៀត កាលពីថ្ងៃ១២ មេសា ៕
បរទេស ៖ ក្រុមហ៊ុនផលិតវ៉ាក់សាំង AstraZeneca ត្រូវបានគេស្តីបន្ទោស ចំពោះកង្វះខាត នៅក្នុងការចាក់វ៉ាក់សាំង ពាសពេញសហភាពអ៊ឺរ៉ុប និងបន្ថយកិច្ចខិតខំប្រឹងប្រែង ចាក់វ៉ាក់សាំង ចំពោះសេចក្តីប្រកាស របស់ក្រុមហ៊ុនថា ខ្លួននឹងមិនអាចបំពេញ តាមការសន្យា របស់ខ្លួននោះ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ បានឱ្យដឹងថា ប្រភពពីការទូត...
ភ្នំពេញ ៖ មន្ត្រីយោធាផ្កាយ២ ថ្នាក់ឧត្តមសេនីយ៍ទោ ម្នាក់ និងបក្ខពួក៦នាក់ ដែលចាប់ខ្លួនពីបទបំពានបញ្ជា របស់រាជរដ្ឋាភិបាល ពីការបិទខ្ទប់ក្នុងករណី លួចដឹកជនជាតិចិន ២៨នាក់ ពីបាវិតទៅភ្នំពេញត្រូវសមត្ថកិច្ចបញ្ជូន ទៅស្នងការខេត្តស្វាយរៀង ដើម្បីកសាងសំណុំ រឿងទៅសាលាដំបូងខេត្ត។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក លោក ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន ។ បើតាមការរៀបរាប់...
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថា ប្រទេសតួកគីបានក្លាយ ទៅជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំត្រីភាគី រវាងរដ្ឋមន្ត្រីការបរទេស នៃ ប្រទេសអាហ្គានីស្ថាន ប្រទេសប៉ាគីស្ថាន និងតួកគីផងដែលប្រព្រឹត្តទៅនៅថ្ងៃសុក្រក្នុងទីក្រុងអ៊ីស្តង់ប៊ូល។ កិច្ចប្រជុំនេះ ត្រូវបានគេដឹងថា នឹងកំណត់យកប្រធាន នៃការវិវត្តន៍ទៅចុងក្រោយ លើបញ្ហាដំណើរការសន្តិភាព របស់អាហ្គានីស្ថាន និងបញ្ហាមួយចំនួនផ្សេងទៀតផងដែរ នេះបើយោងតាមការបញ្ជាក់ នៅក្នុងសេចក្តីថ្លែងការណ៍មួយ...
ភ្នំពេញ៖ រដ្ឋបាលខេត្តព្រះសីហនុ បានចេញសេចក្តីសម្រេច ស្តីពីការបិទខ្ទប់ ភូមិសាស្រ្តក្រុងព្រះសីហនុ នៃខេត្តព្រះសីហនុ ដែលជាតំបន់ មានការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ។ បិទខ្ទប់ក្រុងនេះ ចាប់ពីម៉ោង០យប់ថ្ងៃ២៣ មេសា ដល់ថ្ងៃ៦ ខែឧសភា៕
ភ្នំពេញ ៖ រាជរដ្ឋាភិបាល យល់ព្រមផ្តល់ដី ១កន្លែង ទំហំ២ហិកតា ៣០៣៣ ម៉ែត្រការ៉េ ក្នុងភូមិតាស្រែង ឃុំខ្វាវ ស្រុកទ្រាំង ខេត្តតាកែវ ដើម្បីសាងសង់ឈាបនដ្ឋាន បូជាសពអ្នកកើតជំងឺកូវីដ-១៩ ។
ភ្នំពេញ ៖ ក្នុងដំណាក់កាល នៃការរីករាលដាលជំងឺកូវីដ១៩ ក្នុងសហគមន៍កម្ពុជា មិនទាន់ថមថយនោះ សម្ដេច ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ ឲ្យរួមគ្នាតស៊ូលំបាក ក្នុងរយៈពេលខ្លី ដើម្បីភាពសុខសាន្ត រយៈពេលវែង ។ តាមរយៈគេហទំព័រហ្វេសប៊ុក នៅថ្ងៃទី២៣ មេសានេះ សម្ដេច...
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បន្តចុះចែកអំណោយ សម្ដេចតេជោ ដល់ប្រជាពលរដ្ឋ ១៣៤៥គ្រួសារ រស់នៅក្នុងសហគមន៍ ចំនួន១០ នៃសង្កាត់គោករកា ខណ្ឌព្រែព្នៅនិងបានស្នើសុំ ឱ្យប្រជាពលរដ្ឋ កម្មករកម្មការនីទាំងអស់ កុំដាក់ទោស ចំពោះអ្នកដែលជួយយើង ហើយទៅជឿលើ អ្នកដែលមិនបាន ជួយយើងសោះ។ ក្នុងឱកាស ចុះចែកអំណោយនារសៀលថ្ងៃទី២២...
ភ្នំពេញៈ នាព្រឹក ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋានកង រាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ លើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ បានចាត់តំណាង ទទួល អង្ករចំនួន ៥តោន ពី អង្គការសប្បុរសធម៌កម្ពុជា...