ភ្នំពេញ ៖ តារាចំរៀងប្រចាំផលិតកម្ម ហង្សមាស កញ្ញា វី ឌីណែត ដែលជាកូនស្រី របស់លោក ហួរ ឡាវីតារាចំរៀងជើងចាស់ នោះបានឆ្លងជំងឺកូវីដ១៩ ម្នាក់ទៀត ហើយ នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១នេះ។ នេះបើតាមហ្វេសប៊ុក របស់លោក ហេង ឡុង។ បើតាមហ្វេសប៊ុក...
ភ្នំពេញ ៖ មន្រ្តីជាន់ខ្ពស់ គណបក្ស ប្រជាធិបតេយ្យ មូលដ្ឋាន លោក យង់ សាំងកុមារ បានលើកឡើងថា លោកអធិការ ស្រុកសៀមប៉ាង នៅស្ទឹងត្រែងគួរតែសុំទោសស្រ្តី ជានគរបាលវិញ ក្រោយពេលបង្ខំ ឲ្យស្រ្តីរូបនេះ ធ្វើកិច្ចសន្យាឈប់បំបៅកូន ក្នុងពេលកំពុងបំពេញ បេសកកម្ម។ លោក យង់ សាំងកុមារ...
ភ្នំពេញ៖ តារាចម្រៀង ប្រចាំផលិតកម្មហង្សមាស លោក ណុប បញ្ញារិទ្ធ បានបង្ហោះសារចំនួន៣ នៅថ្ងៃអង្គារ ទី០៩ ខែមីនា ឆ្នាំ២០២១ ថ្លែងអំណរគុណអ្នកគាំទ្ររបស់ខ្លួន ក្រោយពីពិនិត្យឃើញ វិជ្ជមាន កូវីដ១៩។ នាពេលនេះ លោក បានធ្វើដំណើរមកដល់បន្ទប់មួយ នៃសណ្ឋាគារ Great Duke នារាជធានីភ្នំពេញ។...
សេអ៊ូល៖ កូរ៉េខាងត្បូង និងសហភាពអ៊ឺរ៉ុប កាលពីថ្ងៃចន្ទ បានយល់ព្រមបង្កើនកិច្ចសហប្រតិបត្តិការ លើការផ្គត់ផ្គង់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដោយសហភាពអឺរ៉ុប សន្យាផ្តល់វ៉ាក់សាំងយ៉ាងរលូន ដល់ទីក្រុងសេអ៊ូល ។ ក្រសួងការបរទេស របស់ទីក្រុងសេអ៊ូល បានឲ្យដឹងនៅក្នុងសេចក្តីថ្លែង ការណ៍មួយថា កិច្ចព្រមព្រៀងនេះត្រូវបានធ្វើឡើង នៅក្នុងការសន្ទនាតាមទូរស័ព្ទ រវាងរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូងលោក Chung Eui-yong និងប្រធានគោលនយោបាយការបរទេស សហភាពអឺរ៉ុបលោក Josep...
ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានដាក់ចេញនូវវិធានការបន្ទាន់ និងម៉ឹងម៉ាត់ដល់ថ្នាក់ដឹកនាំ និងបុគ្គលិក មន្ដ្រីរាជការក្រោមឱវាទទាំងអស់ ដើម្បីចូលរួមទប់ស្កាត់ការរីករាតត្បាតវីរុសកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។ តាមសេចក្ដីណែនាំរបស់ ក្រសួងសាធារណការ នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១ បានឲ្យដឹងថា តាមបទបញ្ជារបស់ សម្ដេចតេជោ ហ៊ុន សែន...
តូក្យូ៖ ប្រភពពីរដ្ឋាភិបាលជប៉ុន បានឲ្យដឹងថាប្រទេសជប៉ុន និងសហរដ្ឋអាមេរិក កំពុងរៀបចំការប្រជុំកំពូល រវាងនាយករដ្ឋមន្រ្តីជប៉ុន លោក Yoshihide Suga និងប្រធានាធិបតីអាមេរិកលោក ចូ បៃដិន នៅទីក្រុងវ៉ាស៊ីនតោន នៅដើមខែមេសា។ ខណៈដែលស្ថានភាពជំងឺឆ្លង នៅក្នុងសហរដ្ឋអាមេរិក នឹងក្លាយជាកត្តាសំខាន់ ថាតើកិច្ចប្រជុំកំពូលអាចបន្តទៅមុខទៀតបានឬអត់ប្រសិនបើដឹងថា លោកនាយករដ្ឋមន្រ្តី Suga អាចក្លាយជាមេដឹកនាំបរទេសដំបូងគេ ដែលបានជួបជាមួយលោក...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានសម្រេចយកការបូជាសព ក្នុងករណីមានអ្នកស្លាប់ ដោយសារជំងឺកូវីដ១៩ មិនមែនជាការបញ្ចុះនោះទេ ហើយសម្ដេចក៏បានណែនាំឲ្យក្រសួង សុខាភិបាល និងអភិបាល រាជធានី-ខេត្ត ត្រូវសហការគ្នា រៀបចំទីតាំងបច្ឆាបូជាសព ឲ្យបានសមរម្យ សម្រាប់ទុកបូជាសព ដល់អ្នកស្លាប់ ដែលមិនមានជំងឺនេះ នៅពេលអនាគត...
ហុងកុង ៖ មេដឹកនាំហុងកុងលោកស្រី Carrie Lam បានលើកឡើងថា លោកស្រីស្វាគមន៍ និងគាំទ្រដល់ប្រទេសចិន ដែលប្រើអំណាចរដ្ឋធម្មនុញ្ញរបស់ខ្លួន ដើម្បីធ្វើកំណែទម្រង់ ប្រព័ន្ធបោះឆ្នោតក្នុងទីក្រុង ដើម្បីធានាថាមានតែអ្នកស្មោះត្រង់ របស់ក្រុងប៉េកាំងប៉ុណ្ណោះ ដែលអាចគ្រប់គ្រងបាន។ នាយកប្រតិបត្តិ ដែលគាំទ្រ ដោយទីក្រុងប៉េកាំងបានប្រាប់អ្នកយកព័ត៌មានថា ស្ថាប័ននីតិប្បញ្ញត្តិរបស់ប្រទេសចិន គឺសភាប្រជាជនជាតិ នឹងអនុម័តនូវដំណោះស្រាយមួយនៅសប្តាហ៍នេះ ដើម្បីធ្វើឱ្យប្រសើរឡើង នូវប្រព័ន្ធបោះឆ្នោតរបស់ហុងកុង...
វ៉ាស៊ីនតោន ៖ ទីភ្នាក់ងារការពារសុខភាព សហរដ្ឋអាមេរិកនៅថ្ងៃច័ន្ទម្សិលមិញនេះ បានចេញសេចក្តីណែនាំជាលើកដំបូង ស្តីពីសកម្មភាព ដែលត្រូវបានគេគិតថា មានសុវត្ថិភាព សម្រាប់មនុស្ស ដែលបានចាក់វ៉ាក់ សាំងប្រឆាំង នឹងមេរោគឆ្លង ដោយផ្តល់នូវការយល់ព្រម ទៅការជួបជុំក្នុងផ្ទះជាក្រុមតូចៗ ដោយមិនចាំបាច់ពាក់របាំងមុខ ។ អនុសាសន៍របស់មជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺ យ៉ាងណាក៏ដោយ នៅតែអំពាវនាវឱ្យប្រជាជន ដោយមិនគិតពីថាតើពួកគេត្រូវបានចាក់វ៉ាក់សាំង ឬអត់ពាក់របាំងមុខ...