ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សម្រេចឲ្យបើកដំណើរការឡើងវិញ នូវរោងជាង បន្ទប់ពិសោធន៍ មជ្ឈមណ្ឌលវាយតម្លៃសមត្ថភាព និងការប្រឡងបញ្ចប់ ការពារសារណា ឬនិក្ខេបបទបញ្ចប់ការសិក្សា បន្ទាប់ពីបានសិក្សាតាមកម្មវិធីសិក្សាពីចម្ងាយ ឬតាមអនឡាញ អស់មួយរយៈកាល ដើម្បីការពារការ រីករាលដាលកូវីដ១៩។ នេះបើយោងតាម សេចក្ដីជម្រាបជូន របស់ក្រសួងការងារ នៅថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ២០២០។...
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត ចាន់ គីមសេង អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ បានឲ្យដឹងថា រហូតមកដល់ពេលនេះ នៅមណ្ឌលអប់រំកែប្រែ និងពន្ធនាគារ គ្រប់រាជធានី-ខេត្ត មិនមានអ្នកឆ្លងជំងឺកូវីដ-១៩ឡើយ ខណៈភាគីពាក់ព័ន្ធទាំងអស់ មានវិធានការទប់ស្កាត់ គ្រប់ពេលវេលា។ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការ សកម្មភាពឆ្នាំ២០២០ របស់អគ្គនាយកដ្ឋានពន្ធនាគារ នៅថ្ងៃទី១៦...
ភ្នំពេញ ៖ តាមរយៈលោក Christian Berger ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា គឺរដ្ឋាភិបាលអាល្លឺម៉ង់បង្ហាញឆន្ទៈ ក្នុងការជួយគាំទ្រ ដល់ដំណើរការកំណែ ទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ នៅកម្ពុជាបន្តទៀត។ ក្នុងជំនួបពិភាក្សាការងារជាមួយ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហា ផ្ទៃ នារសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០...
ភ្នំពេញ ៖ ទឹកប្រាក់ចំនួន៥ម៉ឺនដុល្លារ និង២០លានរៀល របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រគល់ជូនគ្រួសារសព លោកឧត្តមសេនីយ៍ទោ ស សាវី ។ នេះបើតាមការផ្សាយ របស់ព័ត៌មានកងកម្លាំងរក្សាសន្តិភាព។ ការប្រគល់ជូនថវិកានេះ តាមរយៈលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានគណៈ...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនី របស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈ ងាយស្រួល ដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ ដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ នៅតំបន់មួយចំនួន ទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តី ជូនដំណឹងលម្អិតខាងក្រោម...
បច្ចុប្បន្នភាព សហរដ្ឋអាមេរិក និងប្រទេសជប៉ុន បានចោទប្រកាន់ប្រទេសចិនថា ប្រទេសនេះ បានឆ្លៀតឱកាសពង្រីកឥទ្ធិពល របស់ខ្លួននៅសមុទ្រចិនខាងត្បូង និងខាងកើត ខណៈដែលប្រទេសនានា រួមទាំងប្រទេស មានជម្លោះជាមួយចិន កំពុងជួបប្រទះវិបត្តិ Covid-19 ។ សហរដ្ឋអាមេរិក បានចោទប្រកាន់ថា ការអះអាងសិទ្ធិកាន់កាប់ដែនទឹក នៅស្ទើរទាំងអស់នៅសមុទ្រចិន ខាងត្បូង របស់ប្រទេសចិន គឺជារឿងខុសច្បាប់អន្តរជាតិ និងធ្វើអោយប៉ះពាល់...
ឡុងដ៌៖ រដ្ឋាភិបាល បានប្រកាសកាលពីថ្ងៃអង្គារថា ចក្រភពអង់គ្លេសនឹងហាមឃាត់ ក្រុមហ៊ុនទូរគមនាគមន៍ចិន Huawei ពីការផ្គត់ផ្គង់ឧបករណ៍ សម្រាប់បណ្តាញ 5G ចាប់ពីចុងឆ្នាំនេះ។ រដ្ឋលេខាធិការចក្រភពអង់គ្លេសផ្នែកឌីជីថល វប្បធម៌ប្រព័ន្ធផ្សព្វផ្សាយ និងកីឡា លោក Oliver Dowden បានលើកឡើងថារដ្ឋាភិបាល ក៏បានប្តេជ្ញាដកហូតនូវឧបករណ៍ Huawei ដែលមានស្រាប់ចេញពីបណ្តាញអង់គ្លេស នៅឆ្នាំ២០២៧ ផងដែរ។...
ស្វាយរៀង ៖ ក្រោយពីមានការរិះគន់ ពីប្រជាពលរដ្ឋ ហើយបានបង្ហោះ តាមសង្គម facebookថា មានជាពលរដ្ឋមួយគ្រួសារ ឈ្មោះពៅ សារិទ្ធ ភេទប្រុស អាយុ ៥១ ឆ្នាំរស់នៅភូមិតាហង់ ឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង បានយកផ្លូវសាធារណៈស្ទូងស្រូវ ដើម្បីយកធ្វើជាកម្មសិទ្ធិរួចមក។ នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ...
ញ៉ូវយ៉ក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ថា គ្រោះរញ្ជួយដីមួយកម្រិត៥,៧រ៉ិចទ័រ បានវាយប្រហារតំបន់ភាគខាងជើង នៃប្រទេសឥណ្ឌូនេស៊ី ។ ទីភ្នាក់ងារស្ទង់ទិន្នន័យ និងភូមិសាស្ត្រសហរដ្ឋអាមេរិក (USGS)បានឲ្យដឹងថា គ្រោះរញ្ជួយដីកម្រិត៥,៧រ៉ិចទ័រ បានកើតឡើងនៅចម្ងាយ ១៥១គីឡូម៉ែត្រ ស្ថិតនៅភាគខាងជើងក្រុង Ruteng ប្រទេសឥណ្ឌូនេស៊ី នៅវេលាម៉ោង២៣និង៣៣នាទី ម៉ោងសកល កាលពីថ្ងៃអង្គារ ។...