ក្រសួងមុខងារសាធារណៈ ជូនដំណឹង ស្តីពីការបើកផ្តល់ បៀវត្សសរុបតែមួយលើក ជូនមន្ត្រីរាជការ ស៊ីវិល សម្រាប់ ខែមេសា ឆ្នាំ២០២០ ។
សេអ៊ូល៖ លោកនាយករដ្ឋមន្រ្តី បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសកូរ៉េខាងត្បូង នឹងព្យាយាមចែកចាយម៉ាស់ ការពារដល់ប្រជាជន និងហាមឃាត់ការនាំចេញម៉ាស ជាគោលការណ៍ ដើម្បីដោះស្រាយកង្វះខាតយ៉ាងខ្លាំង នៅពេលមានការរីករាលដាល យ៉ាងឆាប់រហ័សនៃវីរុសកូរ៉ូណាថ្មីៗនេះ។ រដ្ឋាភិបាលបាននិងកំពុងរិះរកវិធី ដើម្បីបង្កើនការផ្គត់ផ្គង់ម៉ាស់ នៅពេលដែលតម្រូវ ការបានកើនលើសការផ្គត់ផ្គង់ ចំពេលមានការកើនឡើង នៃការឆ្លងមេរោគកូវីដ-១៩ ។ ក្នុងឱកាសដឹកនាំកិច្ច ប្រជុំគណៈរដ្ឋមន្រ្តី បន្ទាន់លោកនាយករដ្ឋមន្រ្តី បានលើកឡើងថា...
សេអ៊ូល៖ ប្រទេសកូរ៉េខាងត្បូង រាយការណ៍ពីករណីឆ្លងវីរុសនេះ ចំនួន ៤៣៨ ករណីនៅថ្ងៃព្រហស្បតិ៍ ដោយនាំយកចំនួនអ្នកឆ្លង សរុបរបស់ប្រទេសនេះដល់ ៥.៧៦៦ នាក់ដោយការឆ្លងវីរុសថ្មីៗភាគច្រើន នៅតែត្រូវបានរកឃើញ នៅក្នុងទីក្រុងដាហ្គូ ភាគអាគ្នេយ៍ដែលជាចំណុចកណ្តាល នៃការផ្ទុះវីរុស នៅក្នុងប្រទេសនេះ។ យោងតាមមជ្ឈមណ្ឌលកូរ៉េ សម្រាប់ការត្រួតពិនិត្យ និងការពារជំងឺ (KCDC) បានឱ្យដឹងថាករណីបន្ថែមចំនួន ៤៣៨ ករណីដែលត្រូវបានរកឃើញ...
វ៉ាស៊ិនតោន ៖ ទីភ្នាក់ងារចិន ស៊ិនហួ ចេញផ្សាយ នៅថ្ងៃព្រហស្បតិ៍ទី៥ ខែមីនា នេះបានឲ្យដឹងថា មូលនិធិរូបិយវត្ថុ អន្តរជាតិ ហៅកាត់ថា IMF បានប្រកាស នឹងបញ្ចេញខ្ទង់ ចំណាយប្រមាណជា៥០ ពាន់លានដុល្លារ អាមេរិក តាមរយៈមធ្យោបាយ ផ្តល់ហិរញ្ញប្បទានបន្ទាន់ របស់ខ្លួន សម្រាប់បណ្តាប្រទេស ដែលមានប្រាក់ចំណូលទាប...
បរទេស ៖ ពលរដ្ឋនៅក្នុងតំបន់ បានធ្វើការអះអានៅថ្ងៃនេះ អាជ្ញាធរចិន បានធ្វើការព្រមាន ទៅកាន់ប្រជាជនរបស់ខ្លួនថា គួរតែស្ថិតនៅឱ្យនៅឆ្ងាយ ពីព្រំដែនជាមួយកូរ៉េខាងជើង ក្រោយពេលដែលកូរ៉េខាងជើង បានប្រកាសបិទច្រកព្រំដែន ដោយបារម្ភជំងឺរាតត្បាត ពីប្រទេសចិន។ ក្រុមអជ្ញាធរចិន បានបញ្ជាក់យ៉ាងច្បាស់ថា ពួកគេមានការព្រួយបារម្ភថា ពលរដ្ឋរបស់ខ្លួន ដែលរស់នៅក្បែរព្រំដែន កូរ៉េខាងជើង អាចនឹងត្រូវវាយប្រហារ ឬបាញ់សម្លាប់ ដោយយោធាព្រំដែនរបស់កូរ៉េខាងជើង...
ភ្នំពេញ៖ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២០នេះថា ករណីមានការភ្ញាក់ផ្អើល ពីសំណាក់ប្រជាពលរដ្ឋ កាលពីថ្ងៃទី៥មីនានេះ លើបុរសជនជាតិចិន៣នាក់ រស់នៅបុរីមួយកន្លែង ក្នុងខណ្ឌសែនសុខ គឺពុំមែនជាករណីផ្ទុកមេរោគ Covid-19 នោះទេ គឺដោយសារបុរសជនជាតិចិន៣រូបនោះ មានការភ័យខ្លាច បារម្ភដោយខ្លួនឯងប៉ុណ្ណោះ ប៉ុន្តែពួកគាត់ពុំមាន ជំងឺអ្វីនោះទេ។ លោក ម៉េត មាសភក្តី...
បរទេស ៖ Business Insider ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ទី៥ ខែមិនានេះ បានចេញផ្សាយអត្ថបទ គួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀត អំពីការទស្សទាយ អំពីស្ថានភាព របស់ជំងឺរាតត្បាត ដ៏កាចសាហាវ កំពុង យាយីពិភពលោក គឺCOVID-19 ដែលមកដល់ពេលនេះ បានធ្វើឲ្យមនុស្សបាត់បង់ជីវិត ដល់ទៅជាង៣៣០០នាក់ មកហើយហើយប្រមាណ ជា៩៥០០នាក់ ទៀតកំពុងឆ្លង។ ខណៈដែល...
កំពង់ចាម៖ លោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានថ្លែងជំរុញ ដល់អាជ្ញាធរខេត្តកំពង់ចាម ឲ្យខិតខំបន្ថែមទៀត ក្នុងការងារថែរក្សា សន្តិសុខសណ្ដាប់ធ្នាប់ សាធារណៈ សុវត្ថិភាពសង្គម ឲ្យកាន់តែល្អប្រសើរ ។ លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងដូច្នេះ នៅរសៀលថ្ងៃទី ៥ ខែមីនាឆ្នាំ ២០២០ នាឱកាសអញ្ជើញ ជាអធិបតី ក្នុងពិធីបិទសន្និបាត...
ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានសម្តែងការកោតសរសើរ ពេញចិត្តពេញថ្លើម សមិទ្ធផលនានា ដែលយោធភូមិភាគទី៤ សម្រេចបានក្នុងឆ្នាំ២០១៩ ក្នុងការចូលរូមចំណែកថែរក្សា សុខសន្តិភាព ជូនជាតិមាតុភូមិ ។ ក្នុងពិធីបូកសរុបលទ្ធផលការងារយោធា សន្តិសុខ ឆ្នាំ២០១៩ និងផ្សព្វផ្សាយផែនការ សកម្មភាពការងារយោធា សន្តិសុខ...
បរទេស ៖ ទូរទស្សន៍BBC ចេញផ្សាយនៅថ្ងៃពុធទី៥ ខែមិនានេះបានឲ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍ របស់ពិភពលោក គឺនឹងអាចខាតបង់ទឹកប្រាក់ចំនូល របស់ពួកគេរហូតទៅដល់ចំនួន ១១៣ ពាន់លានដុល្លារ ពីការលក់ប្រសិន បើវិរុសរាតត្បាតកូរ៉ណានេះ នៅតែបន្តរីករាលដាលនោះ។ ការខាតបង់ នឹងមានទំហំប្រហាក់ប្រហែលនឹង កំឡុងពេលមានវិបត្តិហិរញ្ញវត្ថុពិភពលោកឆ្នាំ ២០០៨ ដែលសមាគមណ៍ អាកាសចរណ៍ ពិភពលោកIATA បានព្រមានការប៉ាន់ស្មាន...