ព្រុចសែល ៖ ក្រុមប្រឹក្សាសហភាពអឺរ៉ុប កាលពីថ្ងៃចន្ទបានប្រកាសថា ខ្លួនកំពុងដាក់ទណ្ឌកម្មយ៉ាង ទូលំទូលាយលើ ប្រទេសអ៊ីរ៉ង់ ដោយលើកឡើង ពីការខកខានរបស់ទីក្រុងតេអេរ៉ង់ ក្នុងការអនុលោម តាមការសន្យានុយក្លេអ៊ែរ របស់ខ្លួនក្រោមផែនការ សកម្មភាព ទូលំទូលាយរួមឆ្នាំ២០១៥ (JCPOA) ។ ទណ្ឌកម្មនេះគ្របដណ្តប់លើការហាមឃាត់ការធ្វើដំណើរ ការបង្កកទ្រព្យសម្បត្តិ និងការរឹតបន្តឹងលើពាណិជ្ជកម្ម ហិរញ្ញវត្ថុ និងការដឹកជញ្ជូន។ ពួកគេក៏រួមបញ្ចូលការហាមឃាត់លើការនាំចូលប្រេង...
យេរ៉ូសាឡឹម៖ កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានឧ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ មួយកាលពីថ្ងៃចន្ទថា កងកម្លាំងអាកាសរបស់ខ្លួន បានវាយប្រហារលើគោលដៅជាង ១៤០ នៅទូទាំងតំបន់ហ្គាហ្សាស្ទ្រីបក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ។ IDF បានអះអាងថា ទាំងនេះគឺជាគោលដៅ “ភេរវកម្ម” ដែលរួមមានកោសិកាសកម្មប្រយុទ្ធ អគារយោធា ទីតាំងប្រឆាំងរថក្រោះ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត។ ទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់ប៉ាឡេស្ទីន WAFA បានរាយការណ៍ថា មនុស្ស...
ការ៉ាកាស ៖ ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡា ម៉ាឌូរ៉ូ បានចុះហត្ថលេខាលើក្រឹត្យមួយស្តីពី “ស្ថានភាពនៃចលាចលខាងក្រៅ” ដើម្បីឆ្លើយតបទៅនឹងអ្វី ដែលរដ្ឋាភិបាល បានពិពណ៌នាថា ជាការឈ្លានពានរបស់បរទេស នេះបើតាមអនុប្រធានាធិបតីលោកស្រី Delcy Rodriguez។ លោកស្រី Rodriguez បានប្រកាសក្នុងអំឡុង កិច្ចប្រជុំមួយ របស់ក្រុមប្រឹក្សាជាតិ សម្រាប់អធិបតេយ្យភាព និងសន្តិភាព...
ភ្នំពេញ ៖ កម្ពុជា នឹងរៀបចំព្រឹត្តិការណ៍កីឡាកុមារអូឡាំពិក ជាលើកដំបូង នាថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៦ខាងមុខនេះ នៅផ្សារទំនើបអ៊ីអនម៉លមានជ័យ ។ ព្រឹត្តិការណ៍នេះ រៀបចំឡើង ដោយគណៈកម្មាធិការជាតិ អូឡាំកកម្ពុជា ក្នុងគោលដៅគោរព នូវគោលការណ៍ ចលនាអូឡាំពិកអន្តរជាតិ ដែលកំពុងជំរុញឲ្យអូឡាំពិក ប្រទេសនីមួយៗ ធ្វើការផ្សព្វផ្សាយ និងជំរុញអំពីឧត្តមគតិ និងគុណតម្លៃអូឡាំពិកដល់កុមារ...
ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា កម្ពុជា មានគម្រោងដឹកជញ្ជូនផ្លូវដែកសរុបចំនួន ៨គម្រោង គ្រោងនឹងចំណាយថវិកាសរុបចំនួន ១០ ០១០លានដុល្លារអាម៉េរិក។ នេះបើយោងតាមរបាយការណ៍វឌ្ឍនភាពប្រចាំឆមាសទី១ ឆ្នាំ២០២៥ ស្តីពីការអនុវត្តផែនការ មេគ្រប់ជ្រុងជ្រោយ ស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ២០២៣-២០៣៣ របស់ក្រសួង សាធារណការ និងដឹកជញ្ជូន។ ក្នុងរបាយការណ៍នេះ...
ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានស្នើក្រុមហ៊ុន អាកាសចរណ៍ Malaysia Airlines និងក្រុមហ៊ុន អាកាសចរណ៍ផ្សេងទៀតដូចជា Firefly ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធ នៅក្នុងសម្ព័ន្ធអាកាស ចរណ៍ម៉ាឡេស៊ី បង្កើនចំនួនជើងហោះហើរត្រង់ពី កូឡាឡាំពួ ប្រទេសម៉ាឡេស៊ី មកភ្នំពេញ និង បង្កើតជើងហោះហើរត្រង់ថ្មីពីកូឡាឡាំពួ មកកាន់ខេត្តសៀមរាប...
ភ្នំពេញ ៖ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានជម្រាបជូនព័ត៌មាន ដល់សាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា កិច្ចប្រជុំគណៈកម្មាធិការព្រំដែន ថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៣ នៃព្រះរាជាណាចក្រកម្ពុជា និងកងបញ្ជាការការពារព្រំដែន ចន្ទបុរី-ត្រាត នៃព្រះរាជាណាចក្រថៃ គ្រោងនឹងត្រូវធ្វើនៅក្នុងអំឡុង ខែតុលាខាងមុខនេះ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងការពារជាតិ នៅថ្ងៃទី៣០ កញ្ញា...
មណ្ឌលគិរីៈ គ្រឿងដង្វាយក្របី ជ្រូក មាន់ បាយស បាយក្រហម ស្រាពាង ស្រាស អង្ករ បន្ទរដោយការវាយគង ឃ្មោះ តាមបែបប្រពៃណីជនជាតិដើម ភាគតិចព្នង ត្រូវបានរៀបចំឡើង លើកំពូលភ្នំដោះក្រមុំ ដើម្បីបួងសួង សូមសេចក្តីសុខ និងឧទ្ទិសផលបុណ្យ ជូនវិញ្ញាណក្ខន្ធវិរៈកងទ័ពកម្ពុជាដែលពលី ក្នុងបុព្វហេតុការពារជាតិមាតុភូមិ។ ពិធីនេះដឹកនាំដោយលោកណយ ស្រូន...
កំពង់ធំះ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥នេះ បានដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យមើលស្ថានភាព ដំណាំដំឡូងមី របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានស្រុកតាំងគោក ដែលបានរងផលប៉ះពាល់ ដោយសារភ្លៀងធ្លាក់ជាប់ៗគ្នា ជាច្រើនថ្ងៃ ដែលធ្វើកន្លែងខ្លះដំណាំដំឡូង របស់ប្រជាពលរដ្ឋត្រូវបានខូចខាត ។ ក្នុងឱកាសចុះពិនិត្យលោក ហាក់ ម៉ុងហួត ក៏បានជំរុញឱ្យអាជ្ញាធរភូមិ/ឃុំ...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជើញជួបសំណេះសំណាល ដើម្បីលើកទឹកចិត្ត សិស្សប្រឡងមធ្យមសិក្សាទុតិយភូមិជាប់និទ្ទេស A ២៦ នាក់ ក្នុងក្រុងកំពង់ចាម ។ បើតាម លោក លី ម៉េងសាន ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តកំពង់ចាម...