បរទេស ៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាននិយាយថា ព្យុះទីហ្វុង Bavi បានបង្កឲ្យមានការខូចខាត ត្រឹមតែបន្តិចបន្តួចប៉ុណ្ណោះ ចំពោះប្រទេស ក្រោយបង្កឲ្យមាន ហេតុការណ៍បាក់ដី កាលពីថ្ងៃព្រហស្បតិ៍ នេះបើតាមសេចក្តីរាយការណ៍មួយ ពីកាសែតកូរ៉េខាងជើង KCNA នៅថ្ងៃសុក្រនេះ។ លោក គីម ជុងអ៊ុន...
ភ្នំពេញ ៖ សាលា ប៊ែលធី អន្តរជាតិ បានសម្រេចដាក់ចេញ នូវផែនការថ្មី សម្រាប់អនុវត្តចាប់ពីឆ្នាំ២០២១ នេះតទៅ ស្តីពីការកំណត់ប្រភេទមុខទំនិញ (នំ-ចំណី និងភេសជ្ជៈ) របស់អ្នកលក់ ដែលកំពុងប្រកបអាជីវកម្ម នៅក្នុងបរិវេណសាលា ទាំង២១ទីតាំង ។ ក្នុងនោះ សាលាបានជំរុញឲ្យមានការដាក់ លក់ផលិតផលខ្មែរឱ្យបានច្រើន ដើម្បីចូលរួមគាំទ្រ និងលើកទឹកចិត្ត...
ភ្នំពេញ ៖ ក្រសួងយុត្តិធម៌ បានប្រកាសឲ្យដឹងថា ការអនុវត្តយុទ្ធនាការ ដោះស្រាយការកកស្ទះសំណុំ រឿងនៅតាមសាលាដំបូង រាជធានី-ខេត្ត (គ.យ.ក.ស) ក្នុងរយៈពេល ១០០ថ្ងៃ បានចំនួន៨,១១៣ សំណុំរឿង ស្មើនឹង ៦៣%។ កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ គណៈកម្មការដឹកនាំយុទ្ធនាការដោះស្រាយ ការកកស្ទះសំណុំរឿង នៅតាមសាលាដំបូងរាជធានី-ខេត្ត (គ.យ.ក.ស)...
ភ្នំពេញ ៖ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានចេញប្រកាសអន្តរ ក្រសួង ស្តីពី ការផ្តល់សេវាសាធារណៈ នៃការចុះបញ្ជីកិច្ចសន្យា ទ្រព្យសម្បត្តិប្តីប្រពន្ធ ។ ប្រកាសអន្តរក្រសួងនេះ បានសម្រេច អនុញ្ញាតឲ្យក្រសួងយុត្តិធម៌...
ភ្នំពេញ ៖ ក្មេងស្រីម្នាក់ ដែលជាវ័យខ្ចីល្វក់ អាយុទើប តែ៦ឆ្នាំ ត្រូវបានឪពុកបង្កើត ចិត្តជាតិរច្ឆាន ចាប់រំលោភគ្មានត្រាប្រណី ខណៈម្តាយទៅមានប្តីថ្មី ។ នេះបើតាម ហ្វេសប៊ុកលោកស្រី ម៉ម សុម៉ាលី ដែល មានជំនាញខាងការពារ អ្នករងគ្រោះពីករណីចាប់រំលោភ សេពសន្ថវៈ នៅថ្ងៃ២៨ សីហា។ អ្នកស្រីលើកឡើងថា...
បរទេស៖នៅថ្ងៃសុក្រនេះ ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី បានរាយការណ៍ថា លោក Vladimir Putin បានធ្វើការប្រកាសអះអាងថា លោកបានបង្កើត មន្រ្តីអនុវត្តច្បាប់បំរុងមួយក្រុម រួចហើយ ដើម្បីអាចបញ្ជូនទៅបេឡារុស្ស ដើម្បីជួយប្រធានាធិបតី Alexander Lukashenko ក្នុងករណីដែលចាំបាច់។ លោក Putin បាននិយាយទៀតថា លោកនឹងមិនដាក់ពង្រាយកម្លាំងទាំងនេះទេ លុះត្រាតែភាគីជ្រុលនិយមណាមួយ នៅក្នុងប្រទេសបេឡារុស្ស ឆ្លងកាត់បន្ទាត់ក្រហម...
ភ្នំពេញ ៖ រដ្ឋាករទឹកស្វយ័តក្នុងភ្នំពេញ នឹងចុះស្រាវជ្រាវ និងជួសជុលទឹកធ្លាយ ពេលយប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ចាប់ពីម៉ោង ២២យប់ ដល់ម៉ោង ៥នាទីព្រឹក នៅតាមបណ្តាសង្កាត់ មួយចំនួនក្នុងរាជធានីភ្នំពេញ ។ សង្កាត់ទាំងនោះរួម ៖ ១. សង្កាត់ព្រែកហូរ សង្កាត់ព្រែកឬស្សី សង្កាត់កំពង់សំណាញ់...
ភ្នំពេញ ៖ អគ្គិសនីស្វាយរៀង បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនី របស់អគ្គិសនីស្វាយរៀង នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០ នៅតំបន់មួយចំនួន ទៅតាមពេលវេលា និង ទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម ។ ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់ ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនី នៅតំបន់ខាងលើ...
បរទេស ៖ នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ិនហ្សូ អាបេ បានជួបគ្នាជាមួយមេបញ្ជាការ អវកាសសហរដ្ឋអាមេរិក នៅថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ ស្របពេលមាន សេចក្តីរាយការណ៍ថា លោកមានជម្ងឺ នេះបើយោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន UPI នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០។ ទីភ្នាក់ងារសារព័ត៌មាន NHK...
បរទេស៖ ប្រភពស្និទ្ធនឹងលោកនាយករដ្ឋមន្រ្តីជប៉ុននិយាយថា លោក អាបេ មានគម្រោងចុះចេញពីតំណែងដើម្បីដោះស្រាយបញ្ហាសុខភាព។ យោងតាមសារព័ត៌មានជប៉ុណ NHK World ចេញផ្សាយនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា លោកស៊ីនហ្សូ អាបេ គ្រោងនឹងធ្វើសន្និសីទ សារព័ត៌មាននៅពេលក្រោយ ដើម្បីពន្យល់ពីការសម្រេចចិត្ត របស់លោកនេះ។ លោកអាបេបានធ្វើដំណើរទៅមន្ទីរពេទ្យ ចំនួនពីរដងក្នុងរយៈពេលពីរសប្តាហ៍កន្លងមកនេះ ដែលជំរុញឱ្យមានការសន្និដ្ឋានថា សុខភាពរបស់លោកកាន់តែយ៉ាប់យ៉ឺន។...