ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១០ ខែ សីហា ឆ្នាំ២០២០ បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំង និងផ្ដល់ឋានៈ ជាទីប្រឹក្សាក្រសួងមហាផ្ទៃ ដល់ស្នងការនគរបាលខេត្ត ចំនួន៤ ដែលនឹងត្រូវដាក់ឲ្យចូល និវត្តន៍ជាបន្តបន្ទាប់...
ភ្នំពេញ ៖ លោកស្រីឱ វណ្ណឌីន អ្នកនាំពាក្យក្រសួង សុខាភិបាល បានបញ្ជាក់ថា ពិតជាមានករណីបុរសម្នាក់ នៅខេត្តត្បូងឃ្មុំ លាប់ជំងឺកូវីដ១៩ឡើងវិញ ដូចអ្វីដែលប្រធានមន្ទីរសុខាភិបាល ខេត្តត្បូងឃ្មុំ បានរាយការណ៍ ។ លោកស្រីឱ វណ្ណឌីន អ្នកនាំពាក្យក្រសួង សុខាភិបាល បានលើកឡើងបែបនេះ បន្ទាប់ពីកាសែតភ្នំពេញប៉ុស្តិ៍ បានចុះផ្សាយថា មានករណីលាប់ជំងឺកូវីដ១៩ម្នាក់...
បរទេស៖ នៅព្រឹកថ្ងៃច័ន្ទ រដ្ឋមន្រ្តីយុត្តិធម៌ លីបង់លោកស្រី Marie-Claude Najm បានដាក់លិខិតលាឈប់ ជាលាយលក្ខណ៍អក្សរ ទៅកាន់លោកនាយករដ្ឋមន្រ្តី លោក Hassan Diab។ ចំណែករដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុលីបង់ លោក Ghazi Wazni ក៏បានលាលែងពីតំណែង ដោយសារការផ្ទុះយ៉ាងកក្រើកនៅកំពង់ផែបេរូត ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១០...
ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងស្តីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី ១២-១៨ ខែសីហា ឆ្នាំ ២០២០ ។ ក្រសួងបានឲ្យដឹងថា តាមរយៈនៃការវិវត្ត និងប្រែប្រួលជាបន្តបន្ទាប់ នៃស្ថានភាពអាកាសធាតុ បង្ហាញឲ្យឃើញថា កម្ពុជា បាននឹងកំពុងទទួលរងនូវឥទ្ធិពលពីជ្រលងសម្ពាធទាប រួមជាមួយនឹង ខ្យល់មូសុងនិរតីខ្សោយ ។...
ភ្នំពេញ៖ អង្គភាព អ្នកនាំពាក្យ រាជរដ្ឋាភិបាល នឹងរៀបចំសន្និសីទ សារព័ត៌មាន ស្តីពីស្ថានភាព របប ជលសាស្ត្រ ក្នុងអាងទន្លេមេគង្គ និងទន្លេសាប នាពេលបច្ចុប្បន្ន ដែលនឹងប្រព្រឹត្តទៅ នៅ ថ្ងៃអង្គារ ៧ ទី ១១ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ៩:៣០នាទី...
ភ្នំពេញ ៖ លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម នារសៀលថ្ងៃចន្ទ ៦ រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០២០ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា លើសេចក្តីព្រាងកិច្ចសន្យា...
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០នេះ បាននិងកំពុងអញ្ជើញ ប្រកាសចូលកាន់មុខតំណែង អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ ។ សូមជម្រាបថា លោក ឆែម សាវុធ ឋានន្ដរស័ក្តិឧត្តមអគ្គានុរក្សថ្នាក់លេខ១ ត្រូវបានប្រកាសឱ្យចូលកាន់ មុខតំណែងជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ...
ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ថា ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ក្នុងស្រុក បានរាយការណ៍ កាលពីថ្ងៃអាទិត្យថា ប៉ូលិស៣រូបកំពុងបាត់ខ្លួននៅឡើយ ខណៈដែលមានករណីលិចទូក ល្បាត១គ្រឿងចូលក្នុងដែនទឹក Pulau Tibi នៅស្រុក Tanah Tidung ខេត្ត Kalimantan ខាងជើង ប្រទេសឥណ្ឌូនេស៊ី ។...
ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ថា លោក Pinarayi Vijayan រដ្ឋមមន្ត្រីប្រចាំរដ្ឋ Kerala បានថ្លែងថា ចំនួនអ្នកស្លាប់ ដោយសារគ្រោះបាក់ដី នៅក្នុងរដ្ឋ Kerala នៅភាគខាងត្បូងប្រទេសឥណ្ឌា បានកើនឡើងដល់ ៤៣នាក់ គិតត្រឹមថ្ងៃអាទិត្យ ខណៈដែលសាកសពបន្ថែមទៀត ចំនួន១៧នាក់ត្រូវបានរកឃើញ នៅក្នុងអំឡុងថ្ងៃដដែលនេះ...