ភ្នំពេញ ៖ ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា នៅហ្សឺណែវ បានសម្តែងការខកចិត្តយ៉ាងខ្លាំង ចំពោះការផ្សព្វផ្សាយ នាពេលថ្មីៗនេះលើបណ្ដាញសង្គមរបស់ការិយាល័យ ឧត្តមស្នងការអង្គការ សហប្រជាជាតិទទួលបន្ទុក សិទ្ធិមនុស្សនៅភ្នំពេញ ពាក់ព័ន្ធនឹងការដកស្រង់ព័ត៌មានតែមួយជ្រុង និងពុំមានតុល្យភាពចេញពីរបាយការណ៍ ទាំងមូលរបស់ អគ្គលេខាធិការអង្គការសហប្រជាជាតិ (អ.ស.ប) ស្ដីពីការបំភិតបំភ័យ និងការសងសឹក ចំពោះបុគ្គលដែលសហការ ជាមួយអ.ស.ប និងយន្តការ សិទ្ធិមនុស្សរបស់អ.ស.ប។ យោងតាមសេចក្តីថ្លែងការណ៍...
យូអិន៖ សមាជិកសហភាព អឺរ៉ុបបច្ចុប្បន្ន នៅក្រុមប្រឹក្សាសន្តិសុខ – ដែលមាន បែលហ្ស៊ិក អេស្តូនី បារាំង អាល្លឺម៉ង់ បូកនឹងអៀរឡង់ និងន័រវែស ដែលជាសមាជិកក្រុមប្រឹក្សាចូលថ្មី កាលពីថ្ងៃអង្គារបានអំពាវនាវ ឱ្យមានការបន្តកិច្ចចរចាអ៊ីស្រាអែល – ប៉ាឡេស្ទីន។ នៅក្នុងសេចក្តីថ្លែង ការណ៍រួមបានឲ្យដឹងថា យើងនៅតែជឿជាក់ថាសន្តិភាពសន្តិសុខ និងស្ថេរភាពនៅមជ្ឈឹមបូព៌ា មិនអាចឈានដល់ដោយ...
ការ៉ាកាស៖ ប្រធានាធិបតីវេណេស៊ុយ អេឡាលោកនីកូឡាស់ ម៉ាឌូរ៉ូ កាលពីថ្ងៃអង្គារបានអំពាវនាវ ឱ្យបញ្ឈប់នូវវិធានការបង្ខំ ជាឯកតោភាគី ដូចជាទណ្ឌកម្មសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងពាណិជ្ជកម្ម ដែលបានដាក់ដោយប្រទេសមួយ ប្រឆាំងនឹងប្រទេសមួយផ្សេងទៀត ។ នៅក្នុងសុន្ទរកថា មួយតាមរយៈខ្សែអាត់សំឡេងពីទីក្រុងការ៉ាកាស ចំពោះព្រឹត្តិការណ៍ជាន់ខ្ពស់ របស់អង្គការសហប្រជាជាតិ ស្តីពីការផ្តល់ហិរញ្ញប្បទាន សម្រាប់ការអភិវឌ្ឍ នៅក្នុងយុគសម័យជំងឺកូវីដ-១៩ និងលើសនេះលោក ម៉ាឌូរ៉ូ...
ភ្នំពេញ ៖ ក្នុងរយៈពេល៩ខែ ឆ្នាំ២០២០នេះ កម្ពុជានាំចេញផលិតផលកសិកម្ម បានកើនឡើងល្អប្រសើរ ក្នុងបរិមាណ ជាង៥,៦លានតោន។ យោងតាមគេហទំព័រហ្វេសប៊ុក របស់ លោក វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ បានឲ្យដឹងថា «ការនាំចេញផលិតផលកសិកម្ម ឆ្លងកាត់ច្រកចេញចូលតែមួយ...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនី របស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០ ដល់ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២០ ដែលត្រូវផ្អាកផ្គត់ផ្គង់ចរន្តអគ្គិសនី នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹង លម្អិតខាងក្រោម ។...
ភ្នំពេញ ៖ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានឲ្យដឹងថា គ្រោះថ្នាក់អាចកើតឡើង គ្រប់ពេល វេលា ការយកកាត ប.ស.ស. តាមខ្លួនមានសារៈសំខាន់ណាស់។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ ប.ស.ស. នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២០ បានពន្យល់ថា ក្នុង ករណីរាល់សមាជិក ប.ស.ស. ទាំងអស់មានគ្រោះថ្នាក់ការងារ សូម...
ព្រៃវែង ៖ ដោយមានការ រអ៊ូរទាំពីបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមដងផ្លូវជាតិលេខ ១១ ក្នុងក្រុងព្រៃវែង ថា មានឡានដឹកដី ដែលធ្វើឲ្យជ្រុះដីពីឡានមកលើផ្លូវ រប៉ាត់រប៉ាយនឹងធ្វើឲ្យហុយ ប៉ះពាល់ដល់សុខភាព និងបរិស្ថាន ទើបនៅព្រឹកថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២០ លោក វិរៈសេនីយ៏ឯក នុត ប៊ុនឌឿន អធិកាក្រុងព្រៃវែង...
ស្វាយរៀង ៖ អំពើស្មោគគ្រោករបស់ឪពុកចុងចិត្តជាតិរច្ឆានចាប់បង្ខំរំលោភកូនស្រីអាយុ១១ឆ្នាំតាំងពីខែមករាឆ្នាំ២០២០រហូតបច្ចុប្បន្នបាន៧ទៅ៨ដងត្រូវអស់ល័ក្ខ ប្រជាពលរដ្ឋជិតខាងឃើញសកម្មភាពរំលោភក៏ប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួនបញ្ជូនមកអធិការដ្ឋាននគបាលស្រុកស្វាយទាបដើម្បីកសាងសំណុំរឿងមកស្នងការដ្ឋាននគបាលខេត្តស្វាយរៀងចាត់ការបន្តតាមនីតិវិធីច្បាប់។ករណីឃាត់ខ្លួនឪពុកចុងរំលោភចិត្តអប្រិយរំលោភកូនស្រីអាយុ ១១ឆ្នាំនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី ៣០ ខែកញ្ញាឆ្នាំ ២០២០។ បើតាមសមត្ថកិច្ចនគបាលប៉ុស្ត៍រដ្ឋបាលឃុំស្វាយរំពារបានឲ្យដឹងថា មានប្រជាពលរដ្ឋបានរាយការណ៍មកប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំស្វាយរំពារថា មានករណីឪពុកចុងបង្ខំកូនស្រីរួមភេទ ដោយកូនស្រីចុងជាអនីតិជន(អាយុ១១ឆ្នាំ)ករណីឳពុកចុងចាប់បង្ខំកូនស្រីរួមភេទនេះកើតឡើងកាលពីយប់ថ្ងៃទី២៨កញ្ញា២០២០នៅវេលាម៉ោង៩និង៣០នាទីយប់នៅចំណុចភូមិស្វាយធំ ឃុំស្វាយរំពារ ស្រុកស្វាយទាបខេត្តស្វាយរៀង។ ក៏ប៉ុន្តែប្រជាពលរដ្ឋមិនហ៊ានប្តឹងលុះនៅវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី២៩កញ្ញាជនតិរច្ឆាននេះបម្រុងចាប់បង្ខំកូនស្រីចុងរួមភេទម្តងទៀតទើបប្រជាពលរដ្ឋសម្រេចចិត្តប្តឹងនិងរាយការណ៍ជូនសមត្ថកិច្ចឲ្យជួយអន្តរាគមន៍តែម្តង។ ប្រភពបន្តទៀតថា ជនសង្ស័យមានឈ្មោះសាញ់ រតនា ភេទប្រុសអាយុ៣៣ឆ្នាំ មុខរបរអ្នកលេងភ្លេងការ រស់នៅភូមិស្វាយធំ ឃុំស្វាយរំពារ...
ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការ នៃស្នងការដ្ឋាន នគរបាលខេត្តកណ្ដាល បានក្រើនរំលឹកនិងផ្ដាំផ្ញើ ឲ្យកងកម្លាំងនគរបាល ទូទាំងស្រុកខ្សាច់កណ្ដាល និងមុខកំពូលត្រូវរួបរួមសាមគ្គីគ្នា ថែរក្សាសណ្ដាប់ធ្នាប់សង្គមឲ្យបានល្អ បង្ក្រាបឲ្យបាននូវរាល់ភាព អសន្តិសុខទាំងឡាយ ស្វែងរកសេចក្ដីសុខជូនពលរដ្ឋ ត្រូវបម្រើប្រជាពលរដ្ឋ ដោយគ្មានលក្ខខណ្ឌ ពិសេសត្រូវឆ្លើយតបរាល់តម្រូវការណាមួយ ដែលពលរដ្ឋស្នើសុំឲ្យជួយ ។ នេះបើយោងតាមការចេញផ្សាយ...
ភ្នំពេញ ៖ លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និងលោក W. Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំនៅកម្ពុជា នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ បានអញ្ជើញទស្សនកិច្ចការ ងារបោសសម្អាតគ្រាប់បែកចង្កោម របស់អង្គការ MAG និងអង្គការ NPA...