ព័ត៌មានអន្តរជាតិ

ព្រំដែនកូរ៉េខាងជើង និងចិន អាចក្លាយជាទីតាំង នៃគម្រោងថ្មី

បរទេស ៖ ប្រទេសចិន និងប្រទេសកូរ៉េខាងជើង តាមសេចក្តីរាយការណ៍ អាចនឹងកំពុងតែត្រៀមរៀបចំ ធ្វើការវាយតម្លៃជាថ្មី លើព្រំដែន របស់ពួកគេ ក្រោយរយៈពេលប៉ុន្មាន ខែបន្ទាប់ពីទីក្រុងព្យុងយ៉ាង បានបិទទំនាក់ទំនង ជំនួញរបស់ខ្លួន ។

ទីភ្នាក់ងារសារព័ត៌មាន China Morning Post បានរាយការណ៍ថា អាជ្ញាធរក្នុងទីក្រុង Dandong ប្រទេស ចិន កំពុងតែស្វះស្វែងធ្វើការសិក្សា ពីលទ្ធភាពពាក់ព័ន្ធ នឹងស្ពានឆ្លងទន្លេ New Yalu River ជាកន្លែងឃ្លានដាច់ពីគ្នា មិនទាន់បានបំពេញ រវាងប្រទេសទាំងពីរ ។

ស្ពានមានគន្លងផ្លូវ៨នោះ ត្រូវបានគេចង់កសាងឡើង ដើម្បីប្រើជំនួស ស្ពានមិត្តភាពចិន-កូរ៉េ ដែលជានិមិត្តរូបមួយ ក្នុងចំណោម និមិត្តរូបដែលអាចមើលឃើញ នៃទំនាក់ទំនងចិននិងកូរ៉េខាងជើង ហើយរថយន្តធុនធំ និងរថភ្លើង ដែលធ្វើដំណើរឆ្លង កាត់ស្ពាននោះ មានប្រហែលពាក់កណ្ដាល នៃជំនួញរបស់ប្រទេសទាំងពីរ នេះបើយោងតាមការប៉ាន់ស្មាន របស់កូរ៉េខាងត្បូង ។

កាសែត China Morning Post ក៏បានរាយការណ៍ថា ក្រុមហ៊ុនប្រឹក្សាពីបរិស្ថាន ក្នុងទីក្រុង Shenyang ប្រទេសចិន ភាគឦសាន បានចុះកុងត្រាធ្វើការវាយតម្លៃ ដើម្បីធានាដល់ការអភិវឌ្ឍដ៏ ស្ថិតថេរនៅតំបន់សហប្រតិបត្តិការ សេដ្ឋកិច្ចតាមព្រំដែន នៅក្នុងខែមករា ៕
ប្រែសម្រួល៖ប៉ាង កុង

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top