វ៉ាស៊ីនតោន ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានចុះផ្សាយនៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០ថា កាលពីថ្ងៃពុធទី ៧ ខែតុលា ទីប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិក បានព្រមានចិន ប្រឆាំងរាល់ការប៉ុនប៉ង ដណ្តើមយកកោះតៃវ៉ាន់ ដោយប្រើកម្លាំងដោយថ្លែងថា ការចុះចតនៅលើកោះ គឺជាការលំបាកគួរឱ្យកត់សម្គាល់ ហើយមានភាពមិនច្បាស់ អំពីរបៀប ដែលសហរដ្ឋអាមេរិកនឹងឆ្លើយតប...
ប៉េកាំង៖ទូរទស្សន៍សិង្ហបុរី Channel News Asia បានចុះផ្សាយនៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០ថា ប្រទេសចិន បានរាយការណ៍មកថា នៅក្រុងប៉េកាំង មានករណីថ្មីនៃជំងឺកូវីដ១៩ចំនួន១១នាក់ គិតត្រឹមថ្ងៃទី០៧ ខែតុលា ដែលបានកើនឡើងលើសពីថ្ងៃមុនដែលមានចំនួន០៧ករណី ។ អាជ្ញាធរសុខាភិបាលជាតិរបស់ប្រទេសចិន បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះ ។ គណៈកម្មាធិការសុខាភាពជាតិ បានឲ្យដឹងនៅក្នុងសេចក្តីប្រកាសមួយថា អ្នកដែលមានករណីថ្មីទាំងអស់នេះ គឺជាអ្នកមកពីខាងក្រៅ...
សេអ៊ូល ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០ថា ប្រទេសកូរ៉េខាងត្បូង ត្រូវបានគេរាយ ការណ៍មកថា មានករណីថ្មី នៃជំងឺកូវីដ១៩ បន្ថែមទៀត ចំនួន៦៩នាក់ គិតត្រឹមពាក់កណ្តាល អធ្រាតថ្ងៃពុធ ម៉ោងក្នុងស្រុក បើធៀបនឹងអំឡុង ពេល២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺ បានកើនឡើងដល់២៤.៤២២នាក់ ។ ករណីឆ្លងជំងឺជាប្រចាំថ្ងៃ...
ភ្នំពេញ ៖ កិច្ចប្រជុំពេញ អង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៅព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០នេះ បានសម្រេចអនុម័ត ទាំងស្រុងលើ “ផែនការសកម្មភាពជាតិ ស្ដីពីការទប់ស្កាត់អំពើហិង្សា លើស្ត្រី ២០១៩-២០២៣” ៕
ភ្នំពេញ ៖ ក្រសួងយុត្តិធម៌ បានបញ្ជូនបញ្ជីរាយនាម មេធាវី ដែលស្ម័គ្រចិត្ត ផ្ដល់សេវាការពារក្ដី ដោយឥតគិតកម្រៃ ទៅប្រចាំការ នៅតាមសាលាដំបូង និងអយ្យការអមសាលាដំបូង រាជធានី-ខេត្ត។ លោក កើត រិទ្ធ រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ បានលើកឡើងក្នុងលិខិតផ្ញើ ទៅគ្រប់តុលាការនាពេលថ្មីៗនេះថា ការបញ្ជូនឈ្មោះមេធាវីនេះ ដើម្បីឆ្លើយតបទៅនឹងតម្រូវការមេធាវី សម្រាប់ការពារក្ដី នៅក្នុងសំណុំរឿង...
ភ្នំពេញ ៖ លោក នេត្រ ភត្រ្តា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានលើកឡើងថា ការបង្កើនសេដ្ឋកិច្ចមូលដ្ឋាន តាមរយៈការបង្រៀនវិជ្ជាជីវៈ សិប្បកម្មដល់ពលរដ្ឋ នៅតាមសហគមន៍ គឺមានអត្ថប្រយោជន៍ រក្សាបានទាំង ឈើឈរ និងបានថវិកាពី តួនាទីរបស់ឈើថែមទៀត។ ក្នុងឱកាសចុះពិនិត្យ និងស្វែងយល់ពីការរៀបចំគម្រោង រេដបូក (REDD+)និងការគ្រប់គ្រង ដែនជម្រកសត្វព្រៃកែវសីមា...
បរទេស ៖ ប្រទេសរុស្ស៊ី តាមសេចក្តីរាយការណ៍ នៅថ្ងៃពុធម្សិលមិញនេះ បានបាញ់តេស្តសាកល្បង បានយ៉ាងជោគជ័យ នូវមីស៊ីលមានល្បឿនលឿន ជាងសម្លេង ដោយវាយប្រហារចំគោលដៅ ស្ថិតក្នុងចម្ងាយ៣០០ម៉ាយ ក្រោយហោះក្នុងល្បឿន៦.១០០ម៉ាយ ក្នុងមួយម៉ោង ។ យោងតាមសេចក្តីរាយការណ៍ សេចក្តីប្រកាសនេះ គឺត្រូវបានធ្វើឡើងនៅក្នុងកិច្ចសន្ទនាគ្នាតាមទូរស័ព្ទ រវាងលោកប្រធានាធិបតី រុស្ស៊ី វ្លាឌីមៀរ ពូទីន និងអគ្គសេនាធិការកងកម្លាំង...
បរទេស ៖ the Sun នៃចក្រភពអង់គ្លេស នៅថ្ងៃពុធទី៧ ខែតុលានេះ បានចេញផ្សាយថា មានការប្រទះឃើញបំណែកយន្តហោះមួយ នៅឯឆ្នេរសមុទ្រ នៃប្រទេសអូស្ត្រាលី កំពុងក្លាយទៅជាព័ត៌មាន គួរឲ្យសង្ស័យថា វាគឺជាផ្នែកមួយនៃយន្តហោះ MH370 ដែលបានបាត់ខ្លួនយ៉ាងចម្លែកកាលពី៦ឆ្នាំមុន។ បំណែកនេះ ត្រូវបានគេប្រទះឃើញ ត្រង់ចំណុចឆ្នេរ ក្បែរទីក្រុង Cape នៃ...
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានក្រើនរំលឹកក៏ដូចជាអំពាវ នាវដល់កងកម្លាំង នគរបាលទាំងអស់ ត្រូវតែត្រៀមខ្លួនជានិច្ច ក្នុងការទប់ស្កាត់ ចំពោះពួកអមិត្ត ដែលមានចេតនាចង់ធ្វើ ឲ្យប្រទេសមានភាពវឹកវរ ខណៈការប៉ុនប៉ងរបស់ពួក ទាំងនោះនាពេលកន្លងមក មិនបានសម្រេចក្តី ប៉ុន្តែពួកគេនៅតែចិញ្ចឹមចិត្តជានិច្ច ក្នុងចេតនាចង់ធ្វើព្យុះធ្វើភ្លៀង ឲ្យប្រទេសមានភាព រញ៉េរញ៉ៃ។...
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០នេះ រដ្ឋបាលរាជធានីភ្នំពេញ បានជូនដំណឹងជាថ្មី បន្ទាប់ពីកម្មករនិយោជិត ដែលជាអ្នកបើកបរ បានកែប្រែចិត្ត មិនព្រមចេញឡាន ទៅប្រមូលសំរាម តាមការព្រមព្រៀង ធ្វើឲ្យរដ្ឋបាលរាជធានីភ្នំពេញ សម្តែងការសោកស្តាយ ចំពោះទង្វើនេះ នឹងត្រូវចេញវិធានការ ប្រើប្រាស់កម្លាំងសរុប និងមធ្យោបាយសរុប របស់ខ្លួន ដើម្បីប្រមូលសំរាម ដែលកំពុងកកស្ទះ...