ព័ត៌មានជាតិ

ក្រសួងបញ្ជូន ឈ្មោះមេធាវី ស្ម័គ្រចិត្ត ផ្ដល់សេវាការពារក្តី ឥតគិតថ្លៃ ទៅប្រចាំការ នៅគ្រប់តុលាការ រាជធានី-ខេត្ត

ភ្នំពេញ ៖ ក្រសួងយុត្តិធម៌ បានបញ្ជូនបញ្ជីរាយនាម មេធាវី ដែលស្ម័គ្រចិត្ត ផ្ដល់សេវាការពារក្ដី ដោយឥតគិតកម្រៃ ទៅប្រចាំការ នៅតាមសាលាដំបូង និងអយ្យការអមសាលាដំបូង រាជធានី-ខេត្ត។

លោក កើត រិទ្ធ រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ បានលើកឡើងក្នុងលិខិតផ្ញើ ទៅគ្រប់តុលាការនាពេលថ្មីៗនេះថា ការបញ្ជូនឈ្មោះមេធាវីនេះ ដើម្បីឆ្លើយតបទៅនឹងតម្រូវការមេធាវី សម្រាប់ការពារក្ដី នៅក្នុងសំណុំរឿង ដែលច្បាប់តម្រូវ ឲ្យមានជាកាតព្វកិច្ច ជាពិសេស ដើម្បីចូលរួមរួមដោះស្រាយ បញ្ហាកង្វះខាត មេធាវីការពារក្ដី នៅក្នុងយុទ្ធនាការដោះស្រាយ ការកកស្ទះសំណុំរឿង នៅតាមសាលាដំបូង រាជធានី-ខេត្ត៕

To Top