ព័ត៌មានជាតិ

លោកនេត្រ ភក្ត្រា៖ ការបង្កើនសេដ្ឋកិច្ចមូលដ្ឋាន រក្សាទាំងឈើឈរ និងថវិកា ពីតួនាទីរបស់ឈើ

ភ្នំពេញ ៖ លោក នេត្រ ភត្រ្តា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានលើកឡើងថា ការបង្កើនសេដ្ឋកិច្ចមូលដ្ឋាន តាមរយៈការបង្រៀនវិជ្ជាជីវៈ សិប្បកម្មដល់ពលរដ្ឋ នៅតាមសហគមន៍ គឺមានអត្ថប្រយោជន៍ រក្សាបានទាំង ឈើឈរ និងបានថវិកាពី តួនាទីរបស់ឈើថែមទៀត។

ក្នុងឱកាសចុះពិនិត្យ និងស្វែងយល់ពីការរៀបចំគម្រោង រេដបូក (REDD+)និងការគ្រប់គ្រង ដែនជម្រកសត្វព្រៃកែវសីមា ក្នុងខេត្តមណ្ឌលគិរីកាលពីពេលថ្មីៗនេះ លោក នេត្រ ភត្រ្តា បានថ្លែងថា ពីមុនប្រជាពលរដ្ឋ នៅក្នុងសហគមន៍ ចូលព្រៃដើម្បីរកផល និងអនុផលព្រៃឈើ ហើយ សកម្មភាពខ្លះ គឺខុសច្បាប់ ប៉ុន្តែឥឡូវ នេះ ពួកគេបានកែប្រែនូវមុខរបររបស់ពួកគេ គឺពីការចូលព្រៃ ទៅបរបាញ់សត្វ ទៅកាប់ឈើឬទៅប្រមូលអនុផលព្រៃឈើ មកជាការកែច្នៃនូវវត្ថុអនុស្សាវរីយ៍ ឬរបស់របរប្រើ ប្រាស់ចេញពីដើមឫស្សី ។

លោកបន្តថា “ការបង្កើនសេដ្ឋកិច្ចមូលដ្ឋាន តាមរយៈការបង្រៀន វិជ្ជាជីវៈ សិប្បកម្មដល់ពលរដ្ឋមូលដ្ឋាននេះ សហគមន៍រក្សាបានទាំងឈើឈរ និងបានលុយពី តួនាទីរបស់ឈើថែមទៀត”។

លោករដ្ឋលេខាធិការបញ្ជាក់ថា គោលនយោបាយរបស់រាជរដ្ឋាភិបាល បាននិងកំពុង តែជំ រុញ លើសេដ្ឋកិច្ចមូលដ្ឋាន ពីព្រោះថា អ្វីដែលសំខាន់គឺការធ្វើឱ្យមាននិរន្តរភាពនៃការការពា រ លើ ធនធានធម្មជាតិ និង បរិស្ថាន គឺព្រៃឈើ សត្វព្រៃ មាននិរន្តរភាព បានទាល់តែប្រជាពលរដ្ឋមាន អ្វី ដែលអាចជំនួសមុខ របររបស់ពួកគេបាន។

លោកបន្ថែមថា ក្រសួងបរិស្ថាននិងអង្គកា រWCS បានបណ្តុះ បណ្តាល ពលរដ្ឋ ឱ្យចេះកែច្នៃវត្ថុអនុស្សាវរីយ៍ ដែលកំពុង តែ ដើរនៅ លើផ្លូវ ត្រូវ នៅក្នុងកិច្ចការពារ និងអភិរក្ស ធន ធានធម្មជាតិតាមរយៈការប ង្កើត សេដ្ឋកិច្ច មូលដ្ឋាន បង្កើនជី វភាពសហគមន៍ ហើយនេះ ជាផ្នែកមួយនៃចំណូលរបស់ពួកគេ ។

ជាមួយគ្នានោះ លោកបញ្ជាក់ផងដែរថា គម្រោងឥណទានកាបូន ក្នុងមួ យ ឆ្នាំប្រជាពលរដ្ឋមួយ ភូមិ ទទួល បានជាង១ម៉ឺនដុល្លារ ហើយនៅ ក្នុងឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ទទួលបានចំនួន៥ភូមិ សរុបជារួម បា ន ជាង ៥ ម៉ឺនដុល្លារ សម្រាប់យកទៅអភិវឌ្ឍន៍ហេដ្ឋរចនាសម្ព័ន្ធ សម្រាប់បង្កើតប្រព័ន្ធទឹកស្អាតប្រើ ប្រាស់ជាដើម៕
ដោយ៖ធី លីថូ

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top