ព័ត៌មានអន្តរជាតិ

ប្រទេសចិន រាយការណ៍ថា មានអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន១១ករណី

ប៉េកាំង៖ទូរទស្សន៍សិង្ហបុរី Channel News Asia បានចុះផ្សាយនៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០ថា ប្រទេសចិន បានរាយការណ៍មកថា នៅក្រុងប៉េកាំង មានករណីថ្មីនៃជំងឺកូវីដ១៩ចំនួន១១នាក់ គិតត្រឹមថ្ងៃទី០៧ ខែតុលា ដែលបានកើនឡើងលើសពីថ្ងៃមុនដែលមានចំនួន០៧ករណី ។ អាជ្ញាធរសុខាភិបាលជាតិរបស់ប្រទេសចិន បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះ ។

គណៈកម្មាធិការសុខាភាពជាតិ បានឲ្យដឹងនៅក្នុងសេចក្តីប្រកាសមួយថា អ្នកដែលមានករណីថ្មីទាំងអស់នេះ គឺជាអ្នកមកពីខាងក្រៅ ដោយពាក់ព័ន្ធនឹងការធ្វើដំណើរពីបរទេស ។ ចំនួនអ្នកឆ្លងថ្មីទាំងនេះមិនទាន់បង្ហាញ រោគសញ្ញានៅឡើយទេ ដែលប្រទេសចិន មិនទាន់បានរាប់ជាករណីនោះទេ ដែលធ្លាក់មកដល់ត្រឹម៨នាក់ក្នុងរយៈពេល២៤ថ្ងៃមកនេះ ។

សរុបចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅក្រុងប៉េកាំង នាពេលឡូវនេះមានចំនួន៨៥.៥០០នាក់ ទន្ទឹមនឹងនេះដែរ មានអ្នកស្លាប់ដោយសារជំងឺនេះនៅដដែលគឺ ៤.៦៣៤នាក់ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top