ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ទី២៥ ខែមិថុនា ឆ្នាំ២០២៥ភាគីថៃសម្រេចបេីកច្រកទ្វារព្រំដែនអន្តរជាតិ ឆង ចម ខេត្តសុរិន្ទ ទល់មុខច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ ខេត្តឧត្ដរមានជ័យ ចាប់ពីម៉ោង៦ព្រឹកដល់ម៉ោង១០យប់។ ទោះបីជាច្រកទ្វារព្រំដែនត្រូវបានបេីក ប៉ុន្តែហាមនាំទំនិញចេញ-ចូល ហាមរថយន្ត ម៉ូតូ និងមធ្យោបាយគ្រប់ប្រភេទចេញ-ចូល។មិនអនុញ្ញាតិឲ្យជនបរទេសចេញ-ចូល តែអនុញ្ញាតិឲ្យសិស្សសាលា-អ្នកជម្ងឺធ្ងន់ចេញចូលបានហើយត្រូវមានឯកសារចេញពីក្រុមការងារទំនាក់ទំនងព្រំដែនកម្ពុជា- ថៃសំរាប់អ្នកមានលិខិតឆ្លងដែន(អ្នកជម្ងឺមានប៉ាស្ព័របោះចូលធម្មតា)។ ប្រភព៖ មន្រ្តីច្រកព្រំដែន
បន្ទាយមានជ័យ ៖ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា រយៈពេលបីម៉ោង ចាប់ពីម៉ោង៥ល្ងាច ដល់ម៉ោង៨យប់ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥នេះ មានពលរដ្ឋខ្មែរ វិលត្រឡប់ចូលប្រទេសវិញ មានចំនួន៦,៤៨៥នាក់ ក្នុងនោះស្ដ្រីចំនួន ៣,១៥២នាក់ ក្នុងនោះមានទាំងអាជីវករលក់ដូរ នៅផ្សាររោងគ្លឿ និងពលករខ្មែរ ដែលត្រឡប់មកពីធ្វើការប្រទេសថៃ។...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានលើកឡើងថា ចោរសៀមកុំភ្លេចសិន្ធិសញ្ញាបារាំង-សៀម និងកុំប្រើផែនទីចោរ ដែលគូសដោយខ្លួនឯង ដើម្បីដីខ្មែរ។ តាមរយៈ Comment នៅលើ Facebook សម្តេចតេជោ ហ៊ុន សែន នៅរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ បានសរសេរថា...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានលើកឡើងថា តាមការស្មានរបស់សម្ដេច ថៃនឹងមាននាយករដ្ឋមន្ត្រីថ្មី ក្នុងរង្វង់ ៣ខែខាងមុខ ហើយ សម្ដេច ក៏អាចដឹងមុនថា ជាអ្នកណានឹងធ្វើនាយករដ្ឋមន្ត្រី តែ សម្ដេច មិននិយាយទេ ទុកឲ្យឆ្ងល់។ តាមរយៈ Comment នៅលើ...
បន្ទាយមានជ័យ: ភាគីកម្ពុជា-ថៃ នៅវេលាម៉ោង 5:00នាទី ថ្ងៃទី 24 ខែមិថុនា ឆ្នាំ 2025 បានបើកឲ្យប្រជាពលរដ្ឋខ្មែរថៃ ធ្វើការឆ្លងដែន ចូលប្រទេសរៀងៗខ្លួន តាមពេលម៉ោងកំណត់ហើយ ក្រោយពីជាប់គាំងអស់ជាច្រើនម៉ោង។ ក្នុងហេតុការណ៍នេះ លោក អុំ រាត្រី អភិបាល ខេត្តបន្ទាយមានជ័យ បានដឹកនាំក្រុមការងារ ចុះមកសម្របសម្រួល...
កំពង់ស្ពឺ ៖ នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ លោក ជាម ច័ន្ទសោភ័ណ អភិបាល ខេត្តកំពង់ស្ពឺ និងលោកជំទាវ ចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផល ការងារឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៥ របស់សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ស្ពឺ ។ លោក ជាម ច័ន្ទ...
បរទេស ៖ ប្រទេសបារាំងបានចោទ អ៊ីស្រាអែល ពីបទបង្កគ្រោះថ្នាក់ដល់ពលរដ្ឋខ្លួន ដោយការវាយប្រហារពន្ធនាគារ Evin ក្នុងក្រុងតេអេរ៉ង់ ប្រទេសអ៊ីរ៉ង់កាលពីថ្ងៃចន្ទ ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ បានឱ្យដឹងថា មន្ត្រីអ៊ីរ៉ង់បាននិយាយថា ផ្នែកខ្លះនៃកន្លែងទទួលបានរងការខូចខាតក្នុងការវាយប្រហារ ។ វីដេអូមួយដែលផ្សព្វផ្សាយ តាមបណ្តាញសង្គមហាក់បង្ហាញថា ច្រកចូលខាងមុខពន្ធនាគារ...
ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួង អភិវឌ្ឍន៍ជនបទ នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ លទ្ធផលការងារ ឆមាសទី១ និងទិសដៅការងារ ឆមាសទី២ ឆ្នាំ២០២៥ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ។ ជាកិច្ចចាប់ផ្ដើម លោក បាន បូរ័ត្ន...
ភ្នំពេញ ៖ អាជ្ញាធរកម្ពុជា-ថៃជាប់ព្រំដែនជាមួយគ្នា បានសម្រេចបើកព្រំដែន ឲ្យប្រជាពលរដ្ឋខ្មែរចូលមកវិញ និងពលរដ្ឋថៃចេញទៅវិញ ចាប់ពីម៉ោង៥ល្ងាច តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត កម្ពុជា-ថៃ ដល់ម៉ោង៨ យប់ ។ ការបើកច្រកនេះធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ គឺនាថ្ងៃ២៤ មិថុនា ២០២៥។ ការបើកច្រកនេះធ្វើឡើង ក្រោយពីមានប្រជាពលរដ្ឋកម្ពុជា-ថៃ ជាប់គាំងនៅច្រកសងខាង ជាច្រើននាក់មិនអាចឆ្លងបាន៕
ភ្នំពេញ ៖ បង្គោលតម្រុយ នៃគម្រោងព្រែកជីកហ្វូណនតេជោ ចំនួន៥៥០បង្គោល ស្ថិតនៅភូមិសាស្រ្តឃុំគោកព្រេច ស្រុកគិរីវង់ ខេត្តតាកែវ ត្រូវបានបោះបញ្ចប់ហើយនៅព្រឹកថ្ងៃទី២៤ មិថុនានេះ ។ ក្នុងឱកាសចុះពិនិត្យការ បោះបង្គោលតម្រុយ ព្រែកជីកហ្វូណនតេជោ នាព្រឹកថ្ងៃ២៤ មិថុនា លោក វ៉ី សំណាង អភិបាលខេត្តតាកែវបានថ្លែងថា កន្លងមកមានការលើកឡើង នូវមន្ទិលសង្ស័យ...