ព្រឹកថ្ងៃទី២៩ ខែមិថុនា លោកXi Jinpingប្រធានរដ្ឋចិនបានជួបសន្ទនាជាមួយលោក Aleksandr Lukashenkoប្រធានាធិបតីបេឡារុសនៅសណ្ឋាគារដ្ឋ Diaoyutai នៅក្រុងប៉េកាំង ។ លោកXi Jinpingបានលើកឡើងថា ប្រទេសចិននិងបេឡារុស្សជាមិត្តពិតដែលមានទំនុកចិត្តចំពោះគ្នានិងគាំទ្រគ្នាទៅវិញទៅមក ជាដៃគូល្អដែលមានការអភិវឌ្ឍនិងបុវិលភាពរួម និងជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនិងគ្រប់រដូវកាល។ប៉ុន្មានឆ្នាំចុងក្រោយនេះ ទំនាក់ទំនងរវាងចិននិងបេឡារុសសម្រេចបានការអភិវឌ្ឍបែបលោតឆ្លោះ ដែលបានឈានចូលរយៈកាលដ៏ល្អបំផុត។ភាគីចិនរីករាយចាប់ដៃជាមួយភាគីបេឡារុស ដើម្បីកសាងសហគមន៍ជោគវាសនារួមសម្រាប់មនុស្សជាតិ អនុវត្តគំនិតផ្តួចផ្តើមសកលទាំង៤ បង្កើនកិច្ចសម្របសម្រួលក្នុងយន្តការពហុភាគី ដូចជាអង្គការសហប្រជាជាតិ និងអង្គការសហប្រតិបត្តិការសៀងហៃជាដើម ព្រមនិងដើរតួនាទីជាកម្លាំងស្ថិរភាពក្នុងពិភពលោកដ៏រង្គោះរង្គើ។ ជាការឆ្លើយតប លោកLukashenkoបានលើកឡើងថា ភាគីបេឡារុសយកចិត្តទុកដាក់ខ្ពស់ចំពោះទំនាក់ទំនងជាមួយភាគីចិន រំពឹងទុកថាអាចបង្កើនការប្រាស្រ័យទាក់ទងជាមួយភាគីចិន ត្រួសត្រាយវិស័យសហប្រតិបត្តិការថ្មីៗ ដើម្បីជំរុញឱ្យទំនាក់ទំនងនៃប្រទេសទាំងពីរទទួលបានការវិវឌ្ឍរីកចម្រើនកាន់តែច្រើន៕
នៅកន្លែងពិព័រណ៍ជំរុញខ្សែសង្វាក់ផ្គត់ផ្គង់ចិនអន្តរជាតិ លើកទី៤ បញ្ញាសិប្បនិម្មិត(AI)គឺជាចំណុចលេចធ្លោមួយក្នុងចំណោម ចំណុចលេចធ្លោធំៗបំផុត ៖ អាចឃើញមនុស្សយន្ត ដែលមានរូបរាងដូចមនុស្សនៅគ្រប់ទីកន្លែង ក្រុមហ៊ុន AI ឈានមុខគេមកពីប្រទេសចិន និងបរទេសបានបង្ហាញ សមិទ្ធផលទំនើបៗ ហើយពិព័រណ៍នេះបានរៀបចំប្លុកពិសេសសម្រាប់បញ្ញាសិប្បនិម្មិតជាលើកដំបូង…រលកច្នៃប្រឌិតថ្មីនេះបានទាក់ទាញក្រុមហ៊ុនពហុជាតិដែលចូលរួមពិព័រណ៍ជាបន្តបន្ទាប់ ។ ពិព័រណ៍ជំរុញខ្សែសង្វាក់ផ្គត់ផ្គង់ចិនអន្តរជាតិបានក្លាយជាវេទិកាសំខាន់សម្រាប់ទុនវិនិយោគពីបរទេសក្នុងការរួមបញ្ចូលទៅក្នុង ខ្សែសង្វាក់ច្នៃប្រឌិតថ្មី របស់ប្រទេសចិន ។ ការច្នៃប្រឌិតថ្មី គឺជាឧត្តមភាពដ៏លេចធ្លោ នៃខ្សែសង្វាក់ផ្គត់ផ្គង់របស់ប្រទេសចិន ហើយក៏ជាអ្វីដ៏សំខាន់សម្រាប់ក្រុមហ៊ុនពហុជាតិ តភ្ជាប់ជាមួយអនាគតផងដែរ ។ ភាពធន់យ៉ាងខ្លាំងក្លា ប្រព័ន្ធអេកូឡូស៊ីដ៏សម្បូរបែប និងកិច្ចសហប្រតិបត្តិការប្រកប ដោយភាពស៊ីសង្វាក់គ្នា គឺជាឧត្តមភាពដ៏លេចធ្លោនៃខ្សែសង្វាក់ផ្គត់ផ្គង់របស់ប្រទេសចិន ។ នៅសាលពិព័រណ៍ជំរុញខ្សែ...
បរទេស៖ ក្រសួងពាណិជ្ជកម្មចិននៅថ្ងៃចន្ទបានបន្ថែមអង្គភាពជប៉ុនចំនួន ២០ រួមទាំងវិទ្យាស្ថានជាតិសម្រាប់ការសិក្សាការពារជាតិ ទៅក្នុងបញ្ជីត្រួតពិនិត្យការនាំ ចេញរបស់ខ្លួន ដើម្បីការពារសន្តិសុខជាតិ និងផលប្រយោជន៍ និងបំពេញកាតព្វកិច្ចអន្តរជាតិ ដូចជាការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ថា ប្រតិបត្តិករនាំចេញត្រូវបានហាមឃាត់មិនឱ្យនាំចេញវត្ថុប្រើប្រាស់បានពីរយ៉ាងទៅកាន់អង្គភាពទាំងនេះ។ អង្គការ និងបុគ្គលនៅបរទេសត្រូវបានហាមឃាត់មិនឱ្យផ្ទេរ ឬផ្តល់វត្ថុប្រើប្រាស់បានពីរយ៉ាងដែលមានប្រភពមកពីប្រទេសចិនទៅកាន់អង្គភាពទាំងនេះ។ សកម្មភាពពាក់ព័ន្ធណាមួយដែលកំពុងដំណើរការនឹងត្រូវបញ្ឈប់ជាបន្ទាន់, នេះបើយោងតាមសេចក្តីប្រកាសដែលចេញផ្សាយដោយក្រសួងពាណិជ្ជកម្មរបស់ចិន។ នៅថ្ងៃចន្ទផងដែរ...
បរទេស៖ ប៉ូលីសអូស្ត្រាលីបានចាប់ខ្លួនស្ត្រីម្នាក់ជាសមាជិកនាវិកថៃនៅលើជើងហោះហើរអន្តរជាតិមួយនៅអាកាសយានដ្ឋានមែលប៊ន បន្ទាប់ពីការពិនិត្យកាំរស្មីអ៊ិចដោយមន្រ្តីកងកម្លាំងព្រំដែនអូស្ត្រាលី (ABF) បានរកឃើញហេរ៉ូអ៊ីនមួយគីឡូក្រាមលាក់ទុកក្នុងកាបូបរបស់នាង។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ថា ស្ត្រីអាយុ ២៦ឆ្នាំរូបនេះត្រូវបានចាប់ខ្លួននៅអាកាសយានដ្ឋានមែលប៊ន កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីបានបង្កឱ្យមានការចាប់អារម្មណ៍ពី មន្រ្តីកងកម្លាំងព្រំដែនអូស្ត្រាលី ក្នុងអំឡុងពេលពិនិត្យវ៉ាលីស, នេះបើយោងតាមគេហទំព័ររបស់ខ្លួននៅថ្ងៃចន្ទ។ ការពិនិត្យបន្ថែមលើកាបូបចំនួន ១២ របស់នាង បានរកឃើញថ្នាំញៀនពណ៌សលាក់ទុកក្នុងស្រទាប់ខាងក្នុង។...
ស្វាយរៀង ៖ នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ លោកបណ្ឌិត គួច សុមាន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចូលរួមជាសហអធិបតីជាមួយលោកស្រី មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីការជំរុញការកែលម្អ...
ភ្នំពេញ ៖ នាព្រឹកថ្ងៃចន្ទ ទី២៩ ខែមិថុនា ឆ្នាំ២០២៦ នៅសណ្ឋាគារកាំបូឌីយ៉ាណា លោក សេង សក្តា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតី ក្នុងពិធីបើក កិច្ចប្រជុំគណៈកម្មការប្រឹក្សាយោបល់គម្រោង ភាពជាដៃគូ នៃគម្រោងទេសន្តរប្រវេសន៍ ការងារប្រកបដោយុត្តិធម៌ និងប្រសិទ្ធភាពក្នុងតំបន់អាស៊ាន...
បរទេស៖ រដ្ឋបាលលោក Trump កំពុងហាមឃាត់ក្រុមហ៊ុន Polestar របស់ស៊ុយអែតមិនឱ្យលក់រថយន្តថ្មីនៅសហរដ្ឋអាមេរិកចាប់ពីឆ្នាំក្រោយ ដោយសារតែទំនាក់ទំនងជាមួយប្រទេសចិន។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ថា ព័ត៌មាននេះត្រូវបានរាយការណ៍ដោយគេហទំព័របច្ចេកវិទ្យា Cnet នៅថ្ងៃទី ២៧ ខែមិថុនា ។ យោងតាមរបាយការណ៍ ការិយាល័យឧស្សាហកម្ម និងសន្តិសុខ...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា សូមជូនដំណឹង ដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ទាំងអស់ដែល បានចុះបញ្ជីត្រឹមត្រូវ ក្នុងព្រះរាជាណាចក្រកម្ពុជា ឲ្យបានជ្រាបថា ៖ អគ្គិសនីកម្ពុជា នឹងដាក់ឱ្យដេញថ្លៃ ជាសាធារណៈដើម្បី ជ្រើសរើសអ្នកទទួលការងារសាងសង់ឃ្លាំង ទំហំ 50m x 105m ដំបូលប្រក់ស័ង្កសីសម្រាប់ទុកដាក់សម្ភារអគ្គិសនី ក្នុង បរិវេណឃ្លាំងអគ្គិសនីវត្តស្លែង...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា សូមជូនដំណឹងដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ទាំងអស់ដែលបានចុះបញ្ជីត្រឹមត្រូវ ក្នុងព្រះរាជាណាចក្រកម្ពុជា ឲ្យបានជ្រាបថា ៖ អគ្គិសនីកម្ពុជា នឹងដាក់ឲ្យដេញថ្លៃ ជាសាធារណៈដើម្បី ផ្គត់ផ្គង់ Relay for Upgraded & Spare Part Relay NARI ចំនួន...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា សូមជូនដំណឹងដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ទាំងអស់ ដែលបានចុះបញ្ជីត្រឹមត្រូវ ក្នុងព្រះរាជាណាចក្រកម្ពុជា ឲ្យបានជ្រាបថា ៖ អគ្គិសនីកម្ពុជា នឹងដាក់ឲ្យដេញថ្លៃជាសាធារណៈដើម្បី ផ្គត់ផ្គង់ MCB ចំនួន ០៣ មុខ សម្រាប់គម្រោង វិនិយោគ ជូន នាយកដ្ឋានអាជីវកម្មចែកចាយ (ក្រៅផែនការ)...