ក្រុមជម្រើសជាតិអង់គ្លេសបានកក់កៅអីឡើង ទៅវគ្គបន្តទាំងនាមជាក្រុមលេខមួយក្នុងពូល L បន្ទាប់ពីបានយកឈ្នះលើក្រុមប៉ាណាម៉ា ដោយលទ្ធផល ២ ទល់នឹង ០ នៅក្នុងការប្រកួតវគ្គចែកពូលចុងក្រោយ។ Jude Bellingham នៅនាទីទី ៦២ ស៊ុតបាល់ចូលសំណាញ់ទី និង Harry Kane នៅនាទីទី ៦៧ តែតបញ្ចូលទីយ៉ាងស្អាតពីការបញ្ជូនបាល់របស់ Marcus Rashford។...
បរទេស៖ យន្តហោះធុនស្រាលមួយគ្រឿងបានធ្លាក់បុកអគារកម្ពស់ខ្ពស់បំផុតរបស់ទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃសុក្រ ដោយបានសម្លាប់អ្នកបើកយន្តហោះ និងធ្វើឱ្យមនុស្ស ១៣ នាក់ផ្សេងទៀតដែលមិននៅលើយន្តហោះរងរបួស។ នេះបើយោងតាមការលើកឡើង របស់រដ្ឋាភិបាលមូលដ្ឋាន បន្ទាប់ពីគ្រោះថ្នាក់មិនធម្មតានេះសម្រាប់រដ្ឋធានីចិន ជាកន្លែងដែលដែនអាកាសត្រូវ បានរឹតត្បិតយ៉ាងខ្លាំង។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ថា រដ្ឋាភិបាលស្រុក Chaoyang បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃសៅរ៍ថា អ្នករងរបួសកំពុងទទួលការព្យាបាល...
បរទេស៖ ទីភ្នាក់ងារសន្តិសុខ ដែនសមុទ្រ របស់ចក្រភពអង់គ្លេសបាននិយាយថា កប៉ាល់ដឹកប្រេងមួយគ្រឿង ត្រូវបានវាយប្រហារដោយគ្រាប់ផ្លោង នៅក្នុងច្រកសមុទ្រ Hormuz នៅថ្ងៃសៅរ៍ បន្ទាប់ពីសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានបើកការវាយប្រហារជាបន្តបន្ទាប់ ដែលជាការកើនឡើងភាពតានតឹងដ៏អាក្រក់បំផុត ចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង សន្តិភាពបណ្តោះអាសន្នរបស់ពួកគេ។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ថា...
ការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup 2026 ក្នុងវគ្គជម្រុះតាមពូល G នៅកីឡដ្ឋាន BC Place ទីក្រុងវ៉ានគូសវ័រ បានបញ្ចប់ទៅដោយក្រុមបិសាចក្រហមប៊ែលហ្សិក យកឈ្នះនូវែលសេឡង់ យ៉ាងចាស់ដៃក្នុងលទ្ធផល ៥-១។ ខ្សែប្រយុទ្ធ Leandro Trossard របស់ក្លិប Arsenal រកបាន ២...
ការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup 2026 ក្នុងវគ្គជម្រុះតាមពូល G រវាងក្រុមជម្រើសជាតិអេស៊ីប និងអ៊ីរ៉ង់ នៅកីឡដ្ឋាន Seattle Stadium បានបញ្ចប់ទៅដោយលទ្ធផលស្មើគ្នា ១-១។ គ្រាប់បាល់ដំបូងរបស់កីឡាករ អេហ្សីប បានស៊ុតបញ្ចូលទីបើកឆាកយ៉ាងលឿននៅនាទីទី ៥។ គ្រាប់តាមស្មើ របស់អ៊ីរ៉ង់ វាយបកតាមស្មើវិញនៅនាទីទី ១៤។...
ភ្នំពេញ ៖ កម្ពុជា និងក្រូអាស៊ី មានសាមគ្គីភាពក្នុងការប្តេជ្ញាចិត្តចំពោះច្បាប់អន្តរជាតិ និងបន្តធ្វើការរួមគ្នាដើម្បីដោះស្រាយផលវិបាកបង្កដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរមីន បានជួបប្រជុំទ្វេភាគីប្រកបដោយផ្លែផ្កាជាមួយលោក Gordan Grlić Radman រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុបនៃសាធារណរដ្ឋក្រូអាស៊ី...
បរទេស៖ យោធាសហរដ្ឋអាមេរិក បានវាយប្រហារអ៊ីរ៉ង់ ដើម្បីឆ្លើយតបទៅ នឹងការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ីរ៉ង់ ទៅលើកប៉ាល់ដឹកទំនិញមួយគ្រឿងនៅច្រកសមុទ្រហ័រមូស ដោយប្រទេសនីមួយៗចោទប្រកាន់គ្នាទៅវិញទៅមកថា បានរំលោភលើលក្ខខណ្ឌ នៃបទឈប់បាញ់ ដែលបានព្រមព្រៀងគ្នាកាលពីសប្តាហ៍មុន។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ថា បញ្ជាការកណ្តាលសហរដ្ឋអាមេរិកបាននិយាយថា យន្តហោះបានវាយប្រហារទីតាំងផ្ទុកមីស៊ីល និងយន្តហោះគ្មានមនុស្សបើក និងទីតាំងរ៉ាដាឆ្នេរសមុទ្រ ដោយក្រោយមកបានចេញផ្សាយ វីដេអូស-ខ្មៅដ៏ស្រពិចស្រពិលនៃការផ្ទុះដែលមានស្លាកថា...
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Seyed Abbas Araghchi បានសន្ទនាតាមទូរស័ព្ទដាច់ដោយឡែកពីគ្នាកាលពីថ្ងៃសុក្រជាមួយសមភាគីនៃប្រទេសអ៊ូសបេគីស្ថាន កូរ៉េខាងត្បូង រូម៉ានី អង់គ្លេស និងប៉ាគីស្ថាន ដើម្បីពិភាក្សាអំពីការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដែលទើបចុះហត្ថលេខានាពេលថ្មីៗនេះរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក។ លោក Araghchi បានពន្យល់សមភាគីរបស់គាត់អំពីការវិវឌ្ឍន៍ចុងក្រោយបង្អស់ទាក់ទងនឹងការអនុវត្ត MoU រួមទាំងដំណើរការនៃការចរចារវាងទីក្រុងតេហរ៉ង់និងក្រុងវ៉ាស៊ិនតោនឆ្ពោះទៅរកកិច្ចព្រមព្រៀងចុងក្រោយ និងការពិគ្រោះយោបល់ដែលបានធ្វើឡើងនៅក្នុងក្របខ័ណ្ឌនោះ...
បេទេស៖ សហរដ្ឋអាមេរិកបានសម្រេចចិត្តនាំយកឈ្មោះ បញ្ជាការដ្ឋានប៉ាស៊ីហ្វិកអាមេរិក US Pacific Command (USPACOM) មកវិញ ដោយជំនួសឈ្មោះបញ្ជាការដ្ឋានឥណ្ឌូប៉ាស៊ីហ្វិកអាមេរិក US Indo-Pacific Command (USINDOPACOM) ជាផ្លូវការ , នេះបើយោងតាមការប្រកាសរបស់ក្រសួងសង្គ្រាមអាមេរិក កាលពីថ្ងៃអង្គារ។ យោងតាមសារព័ត៌មាន HINDUSTAN TIMES ចេញផ្សាយកាលពីថ្ងៃទី១៧ ខែមិថុនា...
ខេត្តកំពង់ចាម-កំពង់ឆ្នាំង-កំពង់ធំ៖ នៅបណ្ដាខេត្តស្ថិតក្នុងតំបន់ទំនាបកណ្ដាលចំនួន៣ រួមមាន ខេត្តកំពង់ចាម កំពង់ឆ្នាំង និងខេត្តកំពង់ធំ មានឱកាសការងារជិត ៩ពាន់កន្លែង សម្រាប់ផ្ដល់ជូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ ។ នេះបើតាមក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលបានផ្សព្វផ្សាយកាលពីពេលថ្មីៗនេះ។ តាមរយៈការផ្សព្វផ្សាយក្រសួងការងារបានឱ្យដឹងថា គិតត្រឹមថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦នេះ ខេត្តកំពង់ចាម កំពង់ឆ្នាំង និងខេត្តកំពង់ធំមានឱកាសការងារសរុបចំនួន ៨,៩២៨កន្លែង...