ភ្នំពេញ ៖ ចិន បានរីករាយសហការជាមួយកម្ពុជា ដើម្បីបន្តកិច្ច ខិតខំប្រឹងប្រែង លុបបំបាត់ «ដុំសាច់មហារីក»នៃការឆបោក តាមប្រព័ន្ធទូរស័ព្ទ និងអ៉ីនធើណេតទាំងស្រុង។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកនាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ លោក Wang Wenbin ឯកអគ្គរដ្ឋទូតចិនថ្មី ប្រចាំនៅកម្ពុជា ថា «ភាគីចិនសូមវាយតម្លៃខ្ពស់ ចំពោះការប្តេជ្ញាចិត្តនិងសកម្មភាពរបស់កម្ពុជា ក្នុងការបង្ក្រាបឆបោក...
មូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ាឌីមៀរ ពូទីន បានឧ្យដឹងថា រុស្ស៊ីកំពុងប្រឈមមុខនឹងសម្ពាធដ៏ខ្លាំងក្លា និងមិនធ្លាប់មានពីមុនមក ដែលបង្កឡើងដោយប្រទេសលោកខាងលិច។ លោក ពូទីន បានថ្លែងនៅក្នុងសម័យប្រជុំពេញអង្គនៃសមាជលើកទី២៣ នៃគណបក្សរួបរួមរុស្ស៊ីថា “រុស្ស៊ីកំពុងប្រឈមមុខនឹងសម្ពាធដ៏ខ្លាំងក្លា និងមិនធ្លាប់មានពីមុនមក ពីឥស្សរជនលោកខាងលិច។ ដោយមិនអាចផ្តល់ជ័យជម្នះជាយុទ្ធសាស្ត្រ ឬជ័យជម្នះក្នុងសមរភូមិប្រឆាំងនឹងរុស្ស៊ី កងកម្លាំងទាំងនេះបានព្យាយាមធ្វើឱ្យស្ថានភាពនយោបាយរបស់ខ្លួនមិនស្ថិតស្ថេរ និងបង្កឱ្យមានភាពចលាចលផ្ទៃក្នុង ប៉ុន្តែការប៉ុនប៉ងបែបនេះទាំងអស់បានបញ្ចប់ដោយបរាជ័យ”។ លោកបានសង្កត់ធ្ងន់ថា អ៊ុយក្រែនត្រូវបានប្រើប្រាស់ជាអាវុធជា...
បរទេស៖ សីតុណ្ហភាពបានឡើងដល់ ៤០ អង្សាសេ (១០៤ អង្សាហ្វារិនហៃ) នៅតំបន់ខ្លះនៃទ្វីបអឺរ៉ុបនៅថ្ងៃអាទិត្យ ខណៈដែលព្យុះបានរំកិលចូលទៅ ក្នុងតំបន់ផ្សេងទៀត ដោយប្រទេសបារាំង បានរាយការណ៍ពីការស្លាប់លើសពី ១.០០០ នាក់ក្នុងអំឡុងពេលរលកកំដៅ ដ៏បំបែកកំណត់ត្រា។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញ ផ្សាយនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ថា ទីភ្នាក់ងារសុខភាពសាធារណៈ របស់បារាំងបាននិយាយថា...
ហ្សឺណែវ៖ បេសកជនចិនម្នាក់បានជំរុញឱ្យជប៉ុនដោះស្រាយបញ្ហាប្រវត្តិសាស្ត្រឱ្យបានត្រឹមត្រូវ និងដោយស្មោះត្រង់ ដោយថា ការជ្រើសរើសដោយបង្ខំនៃ “ស្ត្រីលួងលោម” ឬហៅថា ទាសករផ្លូវភេទសម័យសង្គ្រាម គឺជាឧក្រិដ្ឋកម្មធ្ងន់ធ្ងរប្រឆាំងនឹងមនុស្សជាតិដែលប្រព្រឹត្តដោយយោធានិយមជប៉ុនប្រឆាំងនឹងស្ត្រី។ លោកស្រី Li Xiaomei អនុប្រធានគណៈប្រតិភូចិនប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ បានធ្វើការកត់សម្គាល់ថ្មីៗនេះក្នុងអំឡុងពេលពិភាក្សាប្រចាំឆ្នាំស្តីពីសិទ្ធិស្ត្រីនៅក្នុងសម័យប្រជុំលើកទី៦២ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ។ លោកស្រីបានកត់សម្គាល់ថា ឆ្នាំនេះគឺជាខួបលើកទី៨០ នៃការបើកសវនាការនៅទីក្រុងតូក្យូ ហើយបានជំរុញឱ្យជប៉ុនឆ្លុះបញ្ចាំងយ៉ាងស៊ីជម្រៅអំពីប្រវត្តិសាស្ត្រនៃការឈ្លានពានរបស់ខ្លួន និងដោះស្រាយបញ្ហាប្រវត្តិសាស្ត្រឱ្យបានត្រឹមត្រូវ និងដោយស្មោះត្រង់។...
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ក្រុមបាតុករប្រហែល៣៥០០ នាក់បានដើរដង្ហែរក្បួន នៅក្នុងរដ្ឋធានីម៉ានីល របស់ប្រទេសហ្វីលីពីន កាលពីថ្ងៃអាទិត្យ ដោយទាមទារឱ្យមានការទទួលខុសត្រូវ ចំពោះការចោទប្រកាន់ពីបទពុករលួយ នៅក្នុងគម្រោងរបស់រដ្ឋាភិបាល ជាពិសេសកិច្ចសន្យាគ្រប់គ្រងទឹកជំនន់របស់ជាតិ។ បាតុកម្មនេះបានទាក់ទាញសមាជិក អង្គការជឿនលឿន និងក្រុមសង្គមស៊ីវិលក្នុងចំណោមអ្នកដទៃជាច្រើនផ្សេងទៀត។ អ្នករៀបចំបាននិយាយថា យុទ្ធនាការស្វែងរកកំណែទម្រង់ការបោះឆ្នោត អភិបាលកិច្ចប្រកបដោយតម្លាភាព គណនេយ្យភាពកាន់តែច្រើន និងសកម្មភាពប្រឆាំងនឹងអំពើពុករលួយ និងក្រុមបក្សនយោបាយ។...
ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រី ក្រសួងទេសចរណ៍ បានគូសបញ្ជាក់ថា ខេត្តកំពង់ស្ពឺ បាននិងកំពុងអភិវឌ្ឍ លើគ្រប់វិស័យយ៉ាងឆាប់រហ័ស សម្បូរដោយព្រៃភ្នំ, វាលស្មៅដ៏ស្រស់ស្អាត, ទេសភាពធម្មជាតិដ៏ស្រស់ត្រកាល, មានសហគមន៍ជនជាតិដើមភាគតិច ជាកត្តាអំណោយផល ដល់ការអភិវឌ្ឍតំបន់សក្តានុពលទេសចរណ៍ធំៗ ។ ការគូសបញ្ជាក់របស់លោករដ្ឋមន្ត្រី ហួត ហាក់ ខាងលើនេះ ធ្វើឡើងក្នុងឱកាសអញ្ជើញសម្ពោធផ្លូវបេតុង...
ភ្នំពេញ ៖ សម្តេច ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ ដើម្បីអនុម័តរបៀបវារៈ សម្រាប់ការបើកសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៧ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ ៕
ភ្នំពេញ ៖ ប្រទេសកម្ពុជា នៅតែបន្តហាមឃាត់ការ នាំចូលសំណល់ អេឡិចត្រូនិក (e-waste) ដែលនេះជាផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែង របស់ខ្លួន ក្នុងការការពារបរិស្ថាន ធនធានធម្មជាតិ និងសុខភាពសាធារណៈ របស់ប្រទេស ពីការបំពុលក្នុងរយៈពេលវែង។ យោងតាមគេហទំព័រហ្វេសប៊ុក របស់ក្រសួងបរិស្ថាន នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ ថា សំណល់អេឡិចត្រូនិក...
បេរូត៖ កងទ័ពអ៊ីស្រាអែល បានបំផ្ទុះផ្លូវរូងក្រោមដីមួយនៅក្នុងទីក្រុង Majdal Zoun ភាគខាងត្បូងប្រទេសលីបង់ កាលពីថ្ងៃអាទិត្យ ដោយសំឡេង ផ្ទុះបានឮពាសពេញតំបន់ជាច្រើន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានជាតិ (NNA) ដែលគ្រប់គ្រងដោយរដ្ឋលីបង់ ។ យោងតាមសេចក្តីថ្លែងការណ៍រួមរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក បេនចាមីន ណេតាន់យ៉ាហ៊ូ និងរដ្ឋមន្ត្រីក្រសួងការពារជាតិលោក Israel Katz ផ្លូវរូងក្រោមដីដែលត្រូវបានបំផ្លាញនៅយប់ថ្ងៃអាទិត្យ មានប្រវែងជាង...
វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានព្រមព្រៀងគ្នាផ្អាកការវាយ ប្រហារគ្នាទៅវិញទៅមក “សម្រាប់ពេលនេះ” និងធ្វើកិច្ចចរចានៅថ្ងៃអង្គារ នៅទីក្រុងដូហា រដ្ឋធានីនៃប្រទេសកាតា ដើម្បីដោះស្រាយជម្លោះរបស់ពួកគេ លើច្រកសមុទ្រហ័រមូស។ មន្ត្រីអាមេរិកម្នាក់ត្រូវបានដកស្រង់សម្តីថា ភាគីទាំងពីរនឹងផ្អាកការវាយប្រហារគ្នា “សម្រាប់ពេលនេះ” ហើយ “នាវាអាចធ្វើដំណើរដោយសេរី” ខណៈដែលកិច្ចចរចាបច្ចេកទេសត្រូវបានកំណត់ឱ្យបន្ត។ កិច្ចចរចានៅថ្ងៃអង្គារ ដំបូងឡើយត្រូវបានកំណត់ឱ្យធ្វើឡើងនៅប្រទេសស្វីស និងផ្តោតលើកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។ ទោះជាយ៉ាងណាក៏ដោយ ភាពតានតឹងឡើងវិញ...