តេអេរ៉ង់៖ អ៊ីរ៉ង់ និងអូម៉ង់ មានសិទ្ធិអំណាចលើការគ្រប់គ្រងច្រកសមុទ្រហ័រមូស ដែលនឹងមិនត្រលប់ទៅដូចមុនសង្គ្រាមអាមេរិក និងអ៊ីស្រាអែល ប្រឆាំងនឹងអ៊ីរ៉ង់ទេ នេះបើតាមអនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ទទួលបន្ទុកផ្នែកច្បាប់ និងកិច្ចការអន្តរជាតិ លោក Kazem Gharibabadi។ លោក Gharibabadi បានប្រាប់ទូរទស្សន៍ IRIB ដែលគ្រប់គ្រងដោយរដ្ឋអ៊ីរ៉ង់ថា អាទិភាពរបស់អ៊ីរ៉ង់ គឺការឈានដល់កិច្ចព្រមព្រៀងជាមួយអូម៉ង់ លើការរៀបចំពាក់ព័ន្ធនៅក្នុងច្រកសមុទ្រ ប៉ុន្តែអ៊ីរ៉ង់នឹងជំរុញបញ្ហានេះតែម្នាក់ឯង ប្រសិនបើអូម៉ង់...
ការ៉ាកាស៖ ចំនួនអ្នកស្លាប់ដោយសាររញ្ជួយដីពីរលើក ដែលបានវាយប្រហារប្រទេស វេណេស៊ុយអេឡាកាលពីថ្ងៃពុធបានកើនឡើងដល់ ១៧១៩នាក់ ដោយមានមនុស្សជាង ៥០០០នាក់រងរបួស នេះបើយោងតាមការលើកឡើងរបស់ប្រធានរដ្ឋសភា វេណេស៊ុយអេឡា លោក Jorge Rodriguez។ ដោយផ្តល់ព័ត៌មានថ្មីៗ លោក Rodriguez បានឧ្យដឹងថា មនុស្ស ១.៧១៩នាក់ ត្រូវបានបញ្ជាក់ថាស្លាប់ ខណៈដែលមនុស្ស ៥០៣៤នាក់ផ្សេងទៀត បានរងរបួស...
ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា មានប្រសាសន៍អះអាងថា ថ្នាក់ដឹកនាំកំពូលៗកម្ពុជា ដាច់ខាតមិនបោះបង់កាតព្វកិច្ច ក្នុងការទាមទារទឹកដីពីភាគីថៃ ដណ្តើមកាន់កាប់ដោយខុសច្បាប់មកវិញឡើយ ។ ក្នុងសេចក្តីថ្លែងការណ៍ស្តីពីស្ថានភាពព្រំដែនកម្ពុជា-ថៃ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ លោកប៉ែន បូណាបានថ្លែងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី...
ភ្នំពេញ ៖ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ បណ្តាប្រទេសអាស៊ាន បានអនុម័តការរៀបចំឡើងវិញនូវអភិបាលកិច្ចវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដោយដាក់ដំណើរការគំនិតផ្តួចផ្តើម បញ្ញាសិប្បនិម្មិតតម្លៃ ១,២ លានដុល្លារអាមេរិក និងមជ្ឈមណ្ឌលកំព្យូទ័រកម្រិតខ្ពស់ (Supercomputing Hub) រួមគ្នា ជាលើកដំបូងបង្អស់របស់តំបន់ ដើម្បីទប់ទល់នឹងការប្រែប្រួល ផ្នែកសេដ្ឋកិច្ច និងអាកាសធាតុដែលកំពុងកើនឡើងយ៉ាងឆាប់រហ័ស។ គំនិតផ្តួចផ្តើមទាំងនេះត្រូវបានបង្កើតឡើងជាផ្លូវការ តាមសេចក្តីប្រកាសព័ត៌មានរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ានផ្នែកវិទ្យាសាស្ត្រ...
ភ្នំពេញ ៖ ក្រោយមានការសួរនាំអស់ រយៈពេលមួយព្រឹកនៅព្រឹកថ្ងៃ៣០ មិថុនា បុគ្គល ឈ្មោះ ឃឿន សុឡា ហៅ K០១ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ដើម្បីអនុវត្តទៅតាមផ្លូវច្បាប់ជាធរមាន ។ បើតាមការផ្សព្វផ្សាយ របស់ស្នងការនគរបាលរាជធានីភ្នំពេញ នាមុននេះបន្តិចបានរៀបរាប់ថា តាមការកោះហៅរបស់មន្រ្តី នគរបាលយុត្តិធម៌ផែនការងារ នគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៣០...
ប៉េកាំង៖ ចិន និងសហភាពអឺរ៉ុប បានបញ្ជាក់អំពីការបង្កើតជាផ្លូវការនៃយន្តការពិគ្រោះយោបល់ពាណិជ្ជកម្ម និងវិនិយោគចិន-សហភាពអឺរ៉ុប ខណៈដែលភាគីទាំងពីរបានធ្វើកិច្ចប្រជុំលើកដំបូងនៃយន្តការនេះ នេះបើយោងតាមសេចក្តីថ្លែងការណ៍រួម ដែលចេញផ្សាយនៅថ្ងៃអង្គារ។ សេចក្តីថ្លែងការណ៍រួមបានឧ្យដឹងថា ភាគីទាំងពីរបានកំណត់លំហូរការងារដំបូងចំនួនបួននៅក្រោមយន្តការនេះ ដែលរួមមានការធ្វើតុល្យភាពពាណិជ្ជកម្ម និងវិនិយោគ ការគ្រប់គ្រងការនាំចេញ សិទ្ធិកម្មសិទ្ធិបញ្ញា និងកំណែទម្រង់ WTO។ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន លោក Wang Wentao និងស្នងការអឺរ៉ុប ទទួលបន្ទុកពាណិជ្ជកម្ម...
បរទេស ៖ ការវាយប្រហាររបស់អ៊ុយក្រែន បានបណ្តាលឱ្យមានការខ្វះខាតប្រេងឥន្ធនៈ រាលដាលពីតំបន់គ្រីមៀ ដែលរុស្ស៊ីបានបញ្ចូលទៅកាន់តំបន់ជិតខាង នៃភាគខាងត្បូងនៃប្រទេសរុស្ស៊ី និងសូម្បីតែទៅកាន់រដ្ឋធានីមូស្គូ ដែលពីមុនត្រូវបានលើកលែងក៏ដោយ , នេះបើតាមអ្វីដែលអ្នកស្រុកបាននិយាយ។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ថា អ្នកបើកបរនៅស្ទើរតែទូទាំងប្រទេសរុស្ស៊ី គឺត្រូវបានកម្រិតក្នុងបរិមាណប្រេងឥន្ធនៈ ដែលពួកគេអាចទិញបានឥឡូវនេះ ជាមួយនឹងការរឹតបន្តឹងយ៉ាងតឹងរ៉ឹងជាពិសេស នៅក្នុងប្រទេសអ៊ុយក្រែន...
ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានជំរុញក្រុមហ៊ុន CCECC បន្តពិនិត្យលទ្ធភាព ក្នុងការពង្រីកឱកាសវិនិយោគរបស់ខ្លួនបន្ថែមទៀត សំដៅលើកម្ពស់សេដ្ឋកិច្ច និងបង្កើតការងារ ដល់ប្រជាពលរដ្ឋកម្ពុជា។ ការលើកឡើងរបស់ លោក ស៊ុន ចាន់ថុល នាឱកាសអនុញ្ញាតជូន គណៈគ្រប់គ្រងជាន់ខ្ពស់...
ភ្នំពេញ ៖ ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ លោក ឃួន ផុនរតនៈ បានអញ្ជើញចូលរួមវេទិកាសន្និសីទ ក្រុមប្រឹក្សានគរបាលរដ្ឋ /រាជធានីអន្តរជាតិឆ្នាំ២០២៦ លើកទី១រៀបចំដោយលោក Park Jeong-bo ស្នងការនគរបាលទីក្រុងសេអ៊ូល នៅទីក្រុងសេអ៊ូល ។ វេទិកាសន្និសីទនេះ មានការចូលរួមពីប្រតិភូនគរបាលនៃប្រទេសចំនួន៧ រួមមាន ៖ កម្ពុជា កូរ៉េខាងត្បូង...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី លើកទី២ រវាងក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា ក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងក្រសួងនគរបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅសាលប្រជុំអគារ S នៃទីស្តីការក្រសួងមហាផ្ទៃ នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦។ គណៈប្រតិភូជាន់ខ្ពស់ក្រសួង សន្តិសុខសាធារណៈឡាវ...